Trending now

បង្កើនការផ្សព្វផ្សាយឱកាសវិនិយោគនៅវៀតណាមជាមួយធុរកិច្ចអាល្លឺម៉ង់

10:00 | 26/05/2022 ហេង វុធ្ធី

យុគសម័យ - សមាគមធុរកិច្ចអាល្លឺម៉ង់នៅអាស៊ីប៉ាស៊ីហ្វិក (OAV) ទើបតែបានរៀបចំសិក្ខាសាលាស្តីពីការវិនិយោគ និងធុរកិច្ចនៅវៀតណាម ដោយទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមរបស់ធុរកិច្ចអាល្លឺម៉ង់ជាច្រើន។

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមមានការសន្ទនាទ្រឹស្តីជាមួយគណបក្ស SPD អាល្លឺម៉ង់ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមមានការសន្ទនាទ្រឹស្តីជាមួយគណបក្ស SPD អាល្លឺម៉ង់
កាសែតអាល្លឺម៉ង់វាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើន បន្ទាប់ពីជំងឺរាតត្បាត COVID-19 កាសែតអាល្លឺម៉ង់វាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើន បន្ទាប់ពីជំងឺរាតត្បាត COVID-19
បង្កើនការផ្សព្វផ្សាយឱកាសវិនិយោគនៅវៀតណាមជាមួយធុរកិច្ចអាល្លឺម៉ង់
លើកកំពស់ឱកាសវិនិយោគនៅវៀតណាមជាមួយធុរកិច្ចអាល្លឺម៉ង់

ថ្លែងក្នុងសិក្ខាសាលានេះ លោក Andreas Schick ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកវៀតណាមនៃ OAV សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Schaeffler Group បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងប្រតិបត្តិការនៅវៀតណាម ណែនាំអំពីក្រុមហ៊ុន Schaeffler Group ក៏ដូចជាបទបង្ហាញអំពីយុទ្ធសាស្ត្រពង្រីកការវិនិយោគនៅវៀតណាម។ នាពេលខាងមុខ ក្រុមនេះនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ច និងដៃគូរវៀតណាម ដើម្បីទាញយកសមត្ថភាពពង្រីកផលិតកម្ម ហើយទន្ទឹមនឹងនោះ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបង្កើតចេញពីផលិតផល និងវត្ថុធាតុដើមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ លោកក៏បានជូនពរថា វៀតណាមគប្បីកែលម្អបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែសមុទ្រ និងសេវាភស្តុភារ ដើម្បីសម្រួលដល់អ្នកវិនិយោគបន្ថែមទៀត។

ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា លោក Nguyen Manh Hai ទីប្រឹក្សាទទួលបន្ទុកផ្នែកវិនិយោគនៃស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានមានប្រសាសន៍ថា វៀតណាមកំពុងបំប្លែងយ៉ាងពេញលេញនូវកត្តាអំណោយផលបំផុតសម្រាប់អ្នកវិនិយោគដូចជា៖ តម្លៃពលកម្មទាប ធនធានកម្លាំងពលកម្មសម្បូរបែប។ សក្ដានុពល​ផលិតកម្ម​ដ៏​អស្ចារ្យ FTAs ជាដើម។ លោក​បាន​អះអាង​ថា រដ្ឋាភិបាល​វៀត​ណាម​តែងតែ​បង្កើត​លក្ខខណ្ឌ​ល្អ​បំផុត​សម្រាប់​អាជីវកម្ម​បរទេស​ក្នុង​ការ​បណ្តាក់​ទុន​លើ​វិស័យ​ផលិត​និង​ផលិត​កម្ម ជាពិសេស​គុណសម្បត្តិ​បច្ចេក​វិទ្យា​របស់​សហគ្រាស​អាល្លឺម៉ង់​និយាយ​រួម​និង​វិស័យ​ផលិត​កម្ម​អាល្លឺម៉ង់​និយាយ​ដោយ​ឡែក។ ស័ក្តិសមសម្រាប់ផែនការអភិវឌ្ឍន៍របស់វៀតណាម៕

ហេង វុធ្ធី

baotintuc.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក