Trending now

កាសែតអាល្លឺម៉ង់វាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើន បន្ទាប់ពីជំងឺរាតត្បាត COVID-19

10:16 | 10/05/2022 ឌីណា

យុគសម័យ - កាសែតអាល្លឺម៉ង់ Finanzmarktwelt (ទីផ្សារហិរញ្ញវត្ថុពិភពលោក) ទើបតែបានចុះផ្សាយអត្ថបទមួយដែលគូសបញ្ជាក់ថា វៀតណាមបានបើកចំហយ៉ាងពេញលេញបន្ទាប់ពីជំងឺរាតត្បាត COVID-19 ដោយឧស្សាហកម្មទាំងអស់បង្ហាញសញ្ញានៃភាពរុងរឿង។

ទាក់ទាញការវិនិយោគបរទេស ជាចំណុចភ្លឺ រួមចំណែកក្នុងកំណើនសេដ្ឋកិច្ចវៀតណាម ទាក់ទាញការវិនិយោគបរទេស ជាចំណុចភ្លឺ រួមចំណែកក្នុងកំណើនសេដ្ឋកិច្ចវៀតណាម
ប្រទេសអាល្លឺម៉ង់ជួយឧបត្ថម្ភនិស្សិត VGU ក្នុងអំឡុងពេលជំងឺរាតត្បាត Covid -19 ប្រទេសអាល្លឺម៉ង់ជួយឧបត្ថម្ភនិស្សិត VGU ក្នុងអំឡុងពេលជំងឺរាតត្បាត Covid -19
កាសែតអាល្លឺម៉ង់វាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានការរីកចម្រើន បន្ទាប់ពីជំងឺរាតត្បាត COVID-19
កាត់ដេរសម្លៀកបំពាក់សម្រាប់នាំចេញនៅក្រុមហ៊ុន Hung Viet ស្រុក My Hao ខេត្ត Hung Yen ។ (រូបថត៖ Tran Viet/VNA)

យោងតាមអត្ថបទនោះ ក្នុងខែមីនា ទំហំនៃការនាំចូល និងនាំចេញរបស់វៀតណាមបានឈានដល់កម្រិតខ្ពស់បំផុតដែមានតម្លៃសរុប ៦៧,៣៧ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះទំហំនៃការនាំចេញសរុបឈានដល់ ៣៤,៧១ ពាន់លានដុល្លារ ដែលលើសពីកំណត់ត្រាដែលសម្រេចបាន កាលពីខែកក្កដា ឆ្នាំ ២០២១។ អ្នក​វិភាគ​និយាយ​ថា វៀតណាម​នឹង​មាន​ឆ្នាំ​កំណត់​ត្រា​ថ្មី។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើងប្រហែល ៦,៥% នៅឆ្នាំ ២០២២។

តាម​អត្ថបទ​នោះ ផលិតផល​អេ​ឡិច​ត្រូ​និក ជាពិសេស​ទូរស័ព្ទ​ដៃ គឺជា​មូលដ្ឋាន​សម្រាប់​ការ​រីក​ចម្រើន​នៃ​ការនាំចេញ​របស់​វៀតណាម​។ ប្រទេសនេះក៏កំពុងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ ដោយចូលរួមកាន់តែខ្លាំងនៅក្នុងខ្សែសង្វាក់តម្លៃ ដែល​ជំនួសការផ្គុំទូរស័ព្ទដូចពីមុន។ ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ដែលទាមទារកម្លាំងពលកម្មច្រើន ក៏កំពុងមាននិន្នាការកើនឡើងផងដែរ។

យោងតាមសេដ្ឋវិទូ លោក Tim Lee Lahaphan នៃធនាគារ Standard Chartered បានឱ្យដឹងថា សហគ្រាសអន្តរជាតិកាន់តែច្រើនកំពុងមានគម្រោងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេទៅកាន់ប្រទេសវៀតណាម ដែលជាប្រទេសដែលបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលផលិតកម្មអេឡិចត្រូនិក វាយនភ័ណ្ឌ និងស្បែកជើងនៅក្នុងតំបន់។

យោងតាមអត្ថបទនោះ មិនត្រឹមតែឧស្សាហកម្មផលិតកម្ម និងពាណិជ្ជកម្មបរទេសរីកចម្រើនប៉ុណ្ណោះទេ ទេសចរណ៍ក្នុងស្រុករបស់វៀតណាមក៏មានការរីកចំរើនផងដែរ៕

ឌីណា

vietnamplus

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា