Trending now

ទាក់ទាញការវិនិយោគបរទេស ជាចំណុចភ្លឺ រួមចំណែកក្នុងកំណើនសេដ្ឋកិច្ចវៀតណាម

21:39 | 04/05/2022

"ការវិនិយោគលើក្រុម​ហ៊ុន​ចាប់ផ្តើមធ្វើ​អាជីវកម្ម (start-up) របស់វៀតណាមក្នុងឆ្នាំ ២០២១ គឺខ្ពស់បំផុត ដែលមិនធ្លាប់មានពីមុនមក" គឺជាចំណងជើងនៃអត្ថបទនៅលើគេហទំព័រ Jetro របស់ប្រទេសជប៉ុន។

ទុនវិនិយោគបរទេសចូលមកវៀតណាមបង្កើនទំហំដើមទុន ទុនវិនិយោគបរទេសចូលមកវៀតណាមបង្កើនទំហំដើមទុន
វៀតណាមរក្សាភាពទាក់ទាញរបស់ខ្លួនចំពោះអ្នកវិនិយោគបរទេស វៀតណាមរក្សាភាពទាក់ទាញរបស់ខ្លួនចំពោះអ្នកវិនិយោគបរទេស

ក្នុងកាសែតអន្តរជាតិ និងមតិសាធារណៈ កាលពីសប្តាហ៍មុន បានចុះផ្សាយអត្ថបទជាច្រើន ដោយបានសន្និដ្ឋានថា កត្តាមួយក្នុងចំណោមកត្តាដែលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺការទាក់ ទាញការវិនិយោគពីបរទេស។

បណ្ដាក្រុមហ៊ុនអ៊ឺរ៉ុបមាននិន្នាការទៅបណ្តាក់ទុននៅវៀតណាមកាន់តែច្រើន ហើយកាន់តែមានទំនុកចិត្តលើកំណើនសេដ្ឋកិច្ចរបស់វៀតណាម នោះគឺជាខ្លឹមសារដែលត្រូវបានរំលេចនៅលើគេហទំព័រ ២ គឺ Le Petit Journal និង Fiber to fashion។ តាមរបាយការណ៍របស់ EuroCham បង្ហាញថា សន្ទស្សន៍នៃការធ្វើអាជីវកម្មរបស់វៀតណាមបានកើនឡើងដល់ ៧៣% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ព្រមទាំងមានសមាជិកនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) ចំនួន ៦៩ % ជឿជាក់ថា នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមនឹងមានស្ថិរភាព និងកំណើន។

"ការវិនិយោគលើក្រុមហ៊ុនចាប់ផ្ដើមធ្វើអាជីវកម្ម (start-up) របស់វៀតណាមក្នុងឆ្នាំ ២០២១ គឺខ្ពស់បំផុត ដែលមិនធ្លាប់មានពីមុនមក" គឺជាចំណងជើងនៃអត្ថបទចុះផ្សាយនៅលើគេហទំព័រ Jetro របស់ប្រទេសជប៉ុន។ ក្នុងឆ្នាំ ២០២១ មានគម្រោងវិនិយោគចំនួន ១៦៥ លើ start-up របស់វៀតណាម កើនឡើងជាង ៦៧% បើធៀបនឹងឆ្នាំ ២០២០ ដោយមានតម្លៃសរុបជាង ១.៤៤ ពាន់លានដុល្លារអាមេរិក។ ទាំងនេះគឺជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។

ទាក់ទាញការវិនិយោគបរទេស ជាចំណុចភ្លឺ រួមចំណែកក្នុងកំណើនសេដ្ឋកិច្ចវៀតណាម
វៀតណាមបន្តទាក់ទាញការវិនិយោគបរទេស (រូបថត៖ Dan Tri)

លោក Nakajima Takeo អនុប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅវៀតណាម (JCCI) បានឲ្យដឹងថា ធុរកិច្ចជប៉ុនតែងតែចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញ ព្រោះប្រទេសនេះមានមូលដ្ឋានសង្គម-នយោបាយស្ថិរភាព និងតម្លៃសមរម្យ។

យោងតាមស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានស្ថិតិ ការវិនិយោគផ្ទាល់ពីបរទេសដែលបណ្ដាក់ទុននៅវៀតណាមនៅតែបន្តជាចំណុចភ្លឺនៃសេដ្ឋកិច្ច។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទុនវិនិយោគផ្ទាល់ពីបរទេសត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៥.៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៧.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន