Trending now

វៀតណាមរក្សាភាពទាក់ទាញរបស់ខ្លួនចំពោះអ្នកវិនិយោគបរទេស

11:20 | 09/12/2021 យោងតាមវិឡូសំលេងវៀតណាម

គេហទំព័រសារព័ត៌មាន Le reporter របស់ប្រទេសម៉ារ៉ុក ក៏បានដកស្រង់ទិន្នន័យក្នុងរយៈពេល ១១ ខែកន្លងមកនេះ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាង ២៦ពាន់លានដុល្លារ ហើយបានវាយតម្លៃថា វៀតណាមនៅតែជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនបរទេស ថ្វីត្បិតតែជំងឺរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍយ៉ាងស្មុគស្មាញកដ៏ដោយ។

លើកកំពស់ពីទំនួលខុសត្រូវរបស់ប្រមុខដឹកនាំក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ លើកកំពស់ពីទំនួលខុសត្រូវរបស់ប្រមុខដឹកនាំក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ
វៀតណាមចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលី វៀតណាមចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលី

ជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនលើសេដ្ឋកិច្ចវៀតណាមនាពេលកន្លងមក ប៉ុន្តែ ផ្ទាំងរូបភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២១ នៅតែមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ជាពិសេស បន្ទាប់ពីរយៈពេលជិតពីរខែនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២៨ របស់រដ្ឋាភិបាលស្តីពីការសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែននិងការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ អង្គការអន្តរជាតិ ធុរកិច្ចបរទេសនិងសារព័ត៌មានអន្តរជាតិជាច្រើនបានបញ្ចេញមតិជាវិជ្ជមាន ក៏ដូចជាការព្យាករណ៍សុទិដ្ឋិនិយមអំពីល្បឿននៃការស្តារនិងកំណើនសេដ្ឋកិច្ចរបស់វៀតណាម។

វៀតណាមរក្សាភាពទាក់ទាញរបស់ខ្លួនចំពោះអ្នកវិនិយោគបរទេស
វៀតណាមរក្សាភាពទាក់ទាញរបស់ខ្លួនចំពោះអ្នកវិនិយោគបរទេស

យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ អនុវត្តន៍ដោយសភាពាណិជ្ជកម្មអាមេរិកនៅវៀតណាមបានបង្ហាញថា សហគ្រាសជិត ៨០% ក្នុងចំណោមសហគ្រាសជាង ២.៥៥០ ពេលត្រូវបានសួរ សុទ្ធតែវាយតម្លៃជាវិជ្ជមានអំពីទស្សនវិស័យរយៈពេលមធ្យម និងរយៈពេលវែងរបស់សហគ្រាសនៅវៀតណាម។

ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាទាប សមតុល្យសំខាន់ៗ ត្រូវបានធានា ការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃទំហំពាណិជ្ជកម្មនាំចូល-នាំចេញក៏ជាមូលដ្ឋានដើម្បី ធនាគារ Standard Chartered ធ្វើការព្យាករណ៍អំពីទំហំពាណិជ្ជកម្មនាំចេញសរុបរបស់វៀតណាមអាចសម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមលើសពី ៧% និងឈានដល់សម្រេចបានជាង ៥៣៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

សម្រាប់គេហទំព័រសារព័ត៌មាន Le reporter របស់ប្រទេសម៉ារ៉ុក ក៏បានដកស្រង់ទិន្នន័យក្នុងរយៈពេល ១១ ខែកន្លងមកនេះ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាង ២៦ពាន់លានដុល្លារ ហើយបានវាយតម្លៃថា វៀតណាមនៅតែជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនបរទេស ថ្វីត្បិតតែជំងឺរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍយ៉ាងស្មុគស្មាញកដ៏ដោយ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម