Trending now

លើកកំពស់ពីទំនួលខុសត្រូវរបស់ប្រមុខដឹកនាំក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ

11:00 | 09/12/2021 ហេង វុធ្ធី

យុគសម័យ - ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានស្នើឱ្យលើកកំពស់ការទទួលខុសត្រូវរបស់ប្រមុខដឹកនាំ ធ្វើវិមជ្ឈការ និងវិមជ្ឈការអោយបានសមស្របតាមសមត្ថភាព ភ្ជាប់ជាមួយការត្រួតពិនិត្យឃ្លាំមើលយ៉ាងជិតស្និទ្ធក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ។

ទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុបក្នុងរយៈពេល ៨ ខែសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក ទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុបក្នុងរយៈពេល ៨ ខែសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក
ទុនវិនិយោគពីបរទេសចូលមកវៀតណាមទទួលបាន ១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដើមឆ្នាំ ទុនវិនិយោគពីបរទេសចូលមកវៀតណាមទទួលបាន ១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដើមឆ្នាំ
លើកកំពស់ពីទំនួលខុសត្រូវរបស់ប្រមុខដឹកនាំក្នុងការបើកចំណាយទុនវិនិយោគសាធារណៈ
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអញ្ជើញជួបសំណេះសំណាលការងារត្រួតពិនិត្យ និងសើររើឡើងវិញការលំបាក និងឧបសគ្គ ជំរុញការបើកចំណាយទុនវិនិយោគសាធារណៈនៅក្រសួង ស្ថាប័ន៖ ក្រសួងមហាផ្ទៃ និងកិច្ចការបរទេស កិច្ចការពារជាតិ យុត្តិធម៌ នគរបាល បណ្ឌិតសភានយោបាយជាតិហូជីមិញ ការិយាល័យរដ្ឋាភិបាល និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច។

ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ននានា ដែលចូលរួមកិច្ចប្រជុំផ្តោតសំខាន់លើការបញ្ជាក់ពីការលំបាក និងឧបសគ្គ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ក្រសួង ស្ថាប័ននានាក្នុងការបើកចំណាយទុនវិនិយោគ សាធារណៈ ក្នុងខែចុងក្រោយនៃឆ្នាំ២០២១។

ថ្នាក់​ដឹក​នាំ​ក្រសួង​និង​ស្ថាប័ន​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​ពិនិត្យ​ដំណើរការ​និង​នីតិវិធី​ដើម្បី​អនុវត្ត​គម្រោង​ថ្មី​ឱ្យ​បាន​ឆាប់​រហ័ស។

បញ្ចប់កិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានមានប្រសាសន៍ថា ក្រសួង ស្ថាប័ននានា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការណែនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ហើយប្តេជ្ញាសម្រេចឱ្យបាននូវកម្រិតបើកចំណាយខ្ពស់បំផុតក្នុងរយៈពេលដែលនៅសេសសល់ក្នុងឆ្នាំ ២០២១ ទន្ទឹមនឹងនោះ ធានាបាននូវប្រសិទ្ធភាពចំពោះគម្រោងសាធារណៈ វិនិយោគ៕

ហេង វុធ្ធី

baochinhphu.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម