Trending now

ទុនវិនិយោគបរទេសចូលមកវៀតណាមបង្កើនទំហំដើមទុន

12:31 | 06/01/2022

នៅឆ្នាំ ២០២១ ជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់យ៉ាងខ្លាំងដល់លំហូរវិនិយោគបរទេស ខណៈពេលដែលអ្នកវិនិយោគមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការស្វែងរកគោលដៅវិនិយោគរបស់ខ្លួន។

ទីក្រុង Hai Phong (វៀតណាម) នាំមុខប្រទេសទាំងមូលអំពីការទាក់ទាញទុន FDI ទីក្រុង Hai Phong (វៀតណាម) នាំមុខប្រទេសទាំងមូលអំពីការទាក់ទាញទុន FDI
ល្បឿននៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា នឹងក្លាយជាកម្លាំងចលករ ជំរុញកំណើន FDI នៅឆ្នាំក្រោយ ល្បឿននៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា នឹងក្លាយជាកម្លាំងចលករ ជំរុញកំណើន FDI នៅឆ្នាំក្រោយ

ទោះជាយ៉ាងណាក៏ដោយ ការធ្វើស្ថិតិបង្ហាញថា នៅទូទាំងប្រទេស គម្រោង FDI ដែលទើបទទួលបានអាជ្ញាប័ណ្ណថ្មី បានថយចុះជាង ៣១% ក្នុងចំនួនគម្រោងបើធៀបនឹងឆ្នាំ ២០២០ ប៉ុន្តែដើមទុនចុះបញ្ជីនៃគម្រោងថ្មីបានកើនឡើងជាង ៤%។ ប្រការនេះបង្ហាញថា គម្រោងខ្នាតធំមានគុណភាពកំពុងជំនួសគម្រោងតូចៗ ជាបណ្តើរៗ។

រូបថត៖ baochinhphu.vn
រូបថត៖ baochinhphu.vn

ក្នុងឆ្នាំ ២០២១នេះ វៀតណាមនឹងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួនជាង ៣១,១ ពាន់លានដុល្លារអាមេរិក រួមទាំងដើមទុនដែលបានចុះបញ្ជីថ្មី ដើមទុនចុះបញ្ជីដែលបាន កែសម្រួល ហើយតម្លៃនៃការរួមចំណែកមូលធននិងការទិញភាគហ៊ុនរបស់វិនិយោគិនបរទេស កើនឡើង ៩.២% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ លោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងថា៖ “នៅក្នុងរចនាសម្ព័ន្ធដើមទុនវិនិយោគ គម្រោងក្នុងវិស័យផលិតកម្មនិងកែច្នៃ ឧស្សាហកម្មអគ្គិសនី និងអេឡិច ត្រូនិកកំពុងកើនឡើង ដែលស្រូបយកជិត ៦០%។ ជាពិសេសនៅឆ្នាំ ២០២១ លេចឡើងគម្រោងវិនិយោគជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផលិត semiconductor ដែលធ្វើឱ្យលំហូរនៃការវិនិយោគបរទេសចូលមកវៀតណាមកាន់តែមានគុណភាពល្អប្រសើរ”។

យោងតាមអ្នកជំនាញ ជំងឺកូវីដ-១៩ កំពុងជួយសម្រួលលំហូរវិនិយោគចូលវៀតណាមឡើងវិញ។ វិនិយោគិនជ្រើសរើសគោលដៅដែលមិនត្រឹមតែជាបរិយាកាសធុរកិច្ចដ៏ទាក់ទាញ តម្លៃទាប កម្លាំងពលកម្មទាប… ប៉ុណ្ណោះទេ ប៉ុន្តែក៏មានលទ្ធភាពស្រូបយកបច្ចេកវិទ្យានិងតម្លៃបន្ថែមក្នុងសង្វាក់ផ្គត់ផ្គង់ផងដែរ។

ទាក់ទិននឹងការវិនិយោគនៅវៀតណាមក្នុងឆ្នាំថ្មីនេះ យោងតាមសភាពាណិជ្ជកម្មអាមេរិកនៅ វៀតណាម សហគ្រាសបរទេសជិត ៨០% បានវាយតម្លៃយ៉ាងសកម្មឬរឹតតែសកម្មអំពីទស្សនវិស័យរយៈពេលមធ្យមនិងរយៈពេលវែងនៅពេលវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនេះ ធនាគារ Standard Chartered បានឲ្យដឹងថា ក្រុមហ៊ុនអន្តរជាតិជាង ៤០ ដែលត្រូវបានស្ទង់មតិកំពុងរុករកសកម្មភាពផលិតកម្មនៅក្នុងប្រទេសវៀតណាម ឬគ្រោងនឹងបង្កើតទីស្នាក់ការកណ្តាលរបស់ពួកគេនៅទីនេះក្នុងប៉ុន្មានឆ្នាំខាងមុខ បានបញ្ជាក់ពីការប្រែប្រួលក្នុងរយៈពេលខ្លី ហើយការរីករាលដាលនឹងមិនប៉ះពាល់ដល់ភាពជឿជាក់របស់វិនិយោគិនបរទេសនៅវៀតណាមរយៈពេលវែងនោះទេ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី