Trending now

ជនជាតិ Xe Dang នៅខេត្ត Gia Lai

13:16 | 18/05/2022

ប្រហែលនៅឆ្នាំ១៩៦៦ ជនជាតិ Xe Dang នៅស្រុក Tu Mo Rong (ខេត្ត Kon Tum) បានចុះពីភ្នំទៅភូមិ Ea Luh (ឃុំ Nghia Hung ស្រុក Chu Pah ខេត្ត Gia Lai វៀតណាម) ដើម្បីធ្វើការ ហើយបានតាំងលំនៅដ្ឋានរហូតមកទល់បច្ចុប្បន្ន។

ពិធីបុណ្យវប្បធម៌នៃបណ្តាជនជាតិភាគតិចនៅខេត្ត Gia Lai ពិធីបុណ្យវប្បធម៌នៃបណ្តាជនជាតិភាគតិចនៅខេត្ត Gia Lai
កសិករដាំផ្កាអង្គរសិល្ប៍ នៅខេត្ត Gia Lai កំពុងតែមមាញឹកពន្លេះស្លឹក រាប់ថ្ងៃរងចាំបុណ្យតេតមកដល់ កសិករដាំផ្កាអង្គរសិល្ប៍ នៅខេត្ត Gia Lai កំពុងតែមមាញឹកពន្លេះស្លឹក រាប់ថ្ងៃរងចាំបុណ្យតេតមកដល់

សព្វថ្ងៃ ភូមិមានក្រុមគ្រួសារ ១៣០ គ្រួសារ ដោយមានមនុស្ស ៨០០ នាក់។ នេះជាភូមិមានជនជាតិ Xe Dang តែមួយគត់ក្នុងខេត្ត Gia Lai ហើយនៅតែរក្សាបាននូវលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Xe Dang ដូចជាទំនៀមទម្លាប់ ផលិតកម្ម សកម្មភាពវប្បធម៌ ជំនឿ។ល។

លោកស្រី Y Hong ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សត្រូវបានបង្រៀន និងចូលរួមរក្សាមុខរបបត្បាញក្រណាត់សង្កឹមរបស់ជនជាតិ Xe Dang។ បច្ចុប្បន្ន លោកស្រីនៅតែត្បាញក្រណាត់សង្កឹម ដើម្បីលក់ជូនអ្នកស្រុក និងភ្ញៀវទេសចរ។ លោកស្រី Y Hong បានឲ្យដឹងថា ពីមុន ខ្ញុំត្បាញសម្រាប់គ្រួសារខ្ញុំ ឥឡូវមានមនុស្សជាច្រើនមកទិញ។ ក្រណាត់មានតម្លៃពី ៤០ ទៅ ៦០ ម៉ឺនដុង ខ្ញុំមានចំណូលបន្ថែម និងចូលរួមចំណែករក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនបានទៀត។ ក្នុងភូមិ Ea Luh លោកស្រី A Sanh បានកាត់ដេរសំលៀកបំពាក់សង្កឹមសម្រាប់យុវវ័យ។ ការតភ្ជាប់រវាងរបបប្រពៃណី និងម៉ាស៊ីនទំនើប បានធ្វើឲ្យជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកស្រីប្រសើរឡើង។

ជនជាតិ Xe Dang នៅខេត្ត Gia Lai
លោកស្រី Y Hong រក្សាមុខរបបត្បាញក្រណាត់សង្កឹមរបស់ជនជាតិ Xe Dang

លោក Le ប្រធានភូមិ Ea Luh បានឲ្យដឹងថា កាលពីមុន ភូមិយើងល្បីដោយភាពក្រីក្រ ប៉ុន្តែឥឡូវនេះ នៅមានក្រុមគ្រួសារក្រីក្រតែ ៣ គ្រួសារប៉ុណ្ណោះ។ លទ្ធផលនេះបានមកពីការជំរុញកម្មវិធីកសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៃគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការបក្ស និងគណៈកម្មការប្រជាជនភូមិ ពិនិត្យគ្រួសារក្រីក្រនីមួយៗ ពិនិត្យតម្រូវការ និងសមត្ថភាពរបស់ពួកគេ ហើយស្នើសុំការជួយគាំទ្រពីរដ្ឋ។ កាលពីមុនឆ្នាំ២០១៨ ក្រុមគ្រួសារលោក No En ជាអ្នកក្រីក្របំផុតនៅក្នុងភូមិ ប៉ុន្តែឥឡូវនេះ បានចេញផុតពីភាពក្រីក្រហើយ ដោយសារការឧបត្ថម្ភគោពូជ និងការណែនាំបច្ចេកទេសចិញ្ចឹមសត្វ។

ទោះជាជនជាតិ Xe Dang នៅភូមិ Ea Luh នៅសព្វថ្ងៃ ភាគច្រើនជាជំនាន់ទី ២ និងទី ៣ ប៉ុន្តែពួកគេមិនបានភ្លេចប្រពៃណី វប្បធម៌របស់ពួកគេឡើយ។ ព្រឹទ្ធធាចារ្យ Phin បានឲ្យដឹងថា អ្វីដែលធ្វើឲ្យលោក និងអ្នកភូមិរំភើប និងជឿទុកចិត្តនោះគឺថា ជនជាតិ Xe Dang រស់នៅដោយសុខដុមរមនាជាមួយជនជាតិដទៃទៀតដូចជា ជនជាតិ Kinh ជនជាតិ Muong ជនជាតិ Ba Na ជនជាតិ Gia Rai ជាដើម នៅតំបន់ថ្មី បង្កើតឱកាសជាច្រើនសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកសាងគ្រួសារមានសុភមង្គល៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ