ពេលថ្មីៗនេះ នៅទីលាន Dai Doan Ket (ទីក្រុង Pleiku) បានប្រព្រឹត្តទៅ "ពិធីបុណ្យវប្បធម៌នៃបណ្តាជនជាតិភាគតិចនៅខេត្ត Gia Lai លើកដំបូង ឆ្នាំ ២០២២" ដោយមានការចូលរួមពីសិប្បករ សិប្បការិនីជិត ៨០០ នាក់។
ក្រុមចំនួន ១៦ មកពីស្រុក ទីរួមស្រុក និងក្រុង បានបង្ហាញឡើងវិញនូវលំហប្រជុំរបស់សហគមន៍ តាមរយៈសកម្មភាពជាច្រើនដូចជា៖ ការសម្តែងគងឃ្មោះ ច្រៀងបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ, ការសម្តែងឧបករណ៍ភ្លេងជនជាតិ, ការសម្តែងចម្លាក់រូបសំណាក, ការប៉ាក់, ការត្បាញសំពត់។ល។
ពិធីបុណ្យនេះគឺជា "ពិធីវប្បធម៌" របស់បណ្តាជនជាតិភាគតិចនៅខេត្ត Gia Lai បន្ទាប់ពីរយៈពេលយូរដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 អាស្រ័យហេតុនេះ បង្កើតបរិយាកាសដ៏រំភើប និងលើកទឹកចិត្តប្រជាពលរដ្ឋធ្វើការ ផលិតកម្មយ៉ាងសកម្ម ថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន៕
![]() |
| ក្រុមសិប្បករ សិប្បការិនីមកពីស្រុក Dak Po បង្ហាញឡើងវិញនូវលំហប្រជុំរបស់សហគមន៍យ៉ាងរស់រវើក |
![]() |
| យុវជន និងកុមារជនជាតិភាគតិច សម្តែងឧបករណ៍ភ្លេងជនជាតិ |
![]() |
| ការបង្ហាញឡើងវិញនូវសកម្មភាពបុកស្រូវរបស់ប្រជាពលរដ្ឋ |
![]() |
| ក្រុមសិប្បករ សិប្បការិនីជាច្រើន សម្តែងគងឃ្មោះពិសេសក្នុងពិធីបុណ្យ |
kh.qdnd.vn




មតិពីមិត្តអ្នកអាន