Trending now

អនុប្រធានសមាគមន៍នារីភូមិ Ograng ឈានមុខគេក្នុងចលនាស្ម័គ្រចិត្តនៅខេត្ត Gia Lai

09:36 | 29/04/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងរយៈពេលជាង ១០ ឆ្នាំចូលរួមការងារសមាគមនារី អ្នកស្រី Nong Thi Lanh ជនជាតិ Nung អនុប្រធានសមាគមន៍នារីភូមិ Ograng (ឃុំ Ia Pech ស្រុក Ia Grai ខេត្ត Gia Lai) មានការរួមវិភាគទានយ៉ាងច្រើនសម្រាប់ចលនានៅមូលដ្ឋាន។ ជាពិសេស ដោយមានទឹកចិត្តចែករំលែកក្តីស្រលាញ់ អ្នកស្រីបាន តភ្ជាប់ប្រជាជនស្រុក រួមដៃគ្នាជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារដែលជួបការ លំបាក។

កសិករដាំផ្កាអង្គរសិល្ប៍ នៅខេត្ត Gia Lai កំពុងតែមមាញឹកពន្លេះស្លឹក រាប់ថ្ងៃរងចាំបុណ្យតេតមកដល់ កសិករដាំផ្កាអង្គរសិល្ប៍ នៅខេត្ត Gia Lai កំពុងតែមមាញឹកពន្លេះស្លឹក រាប់ថ្ងៃរងចាំបុណ្យតេតមកដល់
តំបន់បម្រុងជីវមណ្ឌលខ្ពង់រាប Kon Ha Nung (ខេត្ត Gia Lai) តំបន់បម្រុងជីវមណ្ឌលខ្ពង់រាប Kon Ha Nung (ខេត្ត Gia Lai)
អ្នកស្រី Nong Thi Lanh (អាវខ្មៅ) មកសួរសុខទុក្ខនិងលើកទឹកចិត្តគ្រួសារ អ្នកស្រី Ta Thi Hong Hanh។ (រូបថត៖ baodantoc)
អ្នកស្រី Nong Thi Lanh (អាវខ្មៅ) មកសួរសុខទុក្ខនិងលើកទឹកចិត្តគ្រួសារ អ្នកស្រី Ta Thi Hong Hanh។

ការផ្ទុះរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ បានបណ្ដាលឲ្យគ្រួសារជាច្រើននៅភូមិ Organ កាន់តែ ជួបការលំបាក។ លោកស្រី Pham Thi Lam ជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ នៅពេលដែលក្នុងគ្រួសារមានមនុស្សត្រូវទៅធ្វើចត្តា ឡីស័ក ដែលបាត់បង់ប្រាក់ចំណូលផង ហើយត្រូវចំណាយបន្ថែម ផង។ លោកស្រី Lam បានចែករំលែកថា ក្នុងគ្រាលំបាក គ្រួសារទទួលបានជំនួយដោយទាន់ពេលវេលាពីអ្នកស្រី Nong Thi Lanh និងសមាគមនារីភូមិ Ograng៖

“ស្វាមីខ្ញុំឈឺ កូនខ្ញុំធ្វើការនៅឆ្ងាយពីផ្ទះ ពេលត្រឡប់មកវិញ គេបញ្ជូនគាត់ទៅធ្វើចត្តាឡីស័ក ខ្ញុំជួបការលំបាកខ្លាំងណាស់ គ្រួសារមិនមានលុយកាក់គ្រប់គ្រាន់ហើយ ប៉ុន្តែក៏ត្រូវបង់លុយ ១លាន៦សែនដុងទៀត។ អាស្រ័យដោយមានជួយឧបត្ថម្ភពីអ្នកស្រី Lanh ទើបអាចរៃអង្គាសប្រាក់ជួយគ្រួសារ”។

មិនត្រឹមតែជួយសមាជិកាក្នុងសមាគមន៍ភូមិ Ogran ប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រី Nong Thi Lanh និងបងប្អូននារីមួយចំនួនក្នុងគណៈប្រតិបត្តិ ក៏បានជួយឧបត្ថម្ភបងប្អូននារីដែលជួបការលំបាកនៅតាមភូមិជិតខាងទៀតផង។ ក្នុងនោះមានគ្រួសារអ្នកស្រី Ta Thi Hong Hanh នៅភូមិ Sat Tau ឃុំ Ia Pech។ ដោយមានក្តីអាណិតអាសូរចំពោះជីវភាពដ៏ក្រលំបាក របស់គ្រួសារអ្នកស្រី Hanh ហើយត្រូវព្យាបាលជម្ងឺធ្ងន់ធ្ងររបស់ស្វាមី អ្នកស្រី Nong Thi Lanh បានអំពាវនាវឲ្យមនុស្សគ្រប់គ្នា បរិច្ចាគសាច់ប្រាក់ជាង ៤ លានដុងដើម្បីជួយអ្នកស្រី Hanh ក្នុងការចំណាយប្រចាំថ្ងៃ។ អ្នកស្រី Ta Thi Hong Hanh បានឲ្យដឹងថា៖

“ពេលដែលខ្ញុំជួបការលំបាក អ្នកស្រី Lanh ក៏ផ្តល់មីកញ្ចប់ របស់របរខ្លះៗ ហើយលើកទឹកចិត្តខ្ញុំ បើឃុំមានកម្មវិធីអ្វីៗ អ្នកស្រីក៏ផ្តល់អាទិភាព អំពាវនាវឲ្យបងប្អូនក្នុងភូមិជួយឧបត្ថម្ភខ្ញុំ ដូចជាសម្លៀកបំពាក់ មីកញ្ចប់ អង្ករ។ អ្នកស្រី Lanh ក៏ជួយច្រើនដែរ សូមអរគុណច្រើន ព្រោះនៅពេលលំបាក ខាងសមាគមនារី និងឃុំតែងតែមកសួរសុខទុក្ខជានិច្ច”។

នៅពីក្រោយភាពសកម្ម និងការលះបង់ដោយអស់ពីចិត្តក្នុងការងារ មានមនុស្សតិចណាស់ដែលដឹងថា អ្នកស្រី Nong Thi Lanh កំពុងត្រូវព្យាបាលជំងឺធ្ងន់ធ្ងរ ដោយបានឆ្លងកាត់ការព្យាបាលដោយវិទ្យុសកម្មជាច្រើនលើកហើយ។ ទោះបីទទួលរងបន្ទុកធ្ងន់ដោយសារជំងឺក៏ដោយ ប៉ុន្តែ អ្នកស្រី Lanh តែងតែមានសុទិដ្ឋិនិយម ក្ដីរីករាយ ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភមនុស្សដែលត្រូវការជំនួយ។

“ខ្ញុំត្រឹមតែមានបំណងចង់ឲ្យមនុស្សគ្រប់គ្នា គាំទ្រការងាររបស់ខ្ញុំជានិច្ច។ ថ្ងៃណាមួយ ខ្ញុំសង្ឃឹមថា ជំងឺរាតត្បាតនឹងបញ្ចប់ ដើម្បីឲ្យប្រជាជនគ្រប់គ្នាបានសុខសាន្ត។ ខ្ញុំត្រឹមតែប្រាថ្នាថា ខ្លួនមានសុខភាពល្អ ហើយមនុស្សទាំងអស់គ្នាក៏មានសុខភាពល្អដែរ ហើយមានបំណងចង់ឲ្យសប្បុរសជននានាតែងតែគាំទ្រការងាររបស់ខ្ញុំ នៅពេលដែលខ្ញុំអំពាវនាវឲ្យផ្ដល់ជំនួយដល់ករណីដែលកំពុងជួប ការលំបាក”។

យោងតាមគណៈកម្មាធិការប្រជាជនឃុំ Ia Pec ក្នុងឆ្នាំ២០២១ អ្នកស្រី Nong Thi Lanh បានសម្របសម្រួលជាមួយស្ថាប័ន អង្គភាពនានា ដើម្បីផ្តល់អំណោយរាប់រយកញ្ចប់ រួមទាំងសម្ភារៈប្រើប្រាស់ និងសៀវភៅដល់គ្រួសារ សិស្សានុសិស្សក្នុងឃុំដែលមានស្ថានភាពលំបាក និងកុមារកំព្រា ជាដើម។ លោកស្រី Pham Thi Kim Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ia Pech បានឲ្យដឹងថា៖ អ្នកស្រី Nong Thi Lanh គឺជាកម្មាភិបាលមូលដ្ឋានដ៏ល្អម្នាក់។ ចំណុចលេចធ្លោរបស់អ្នកស្រី Lanh គឺនាងមានទឹកចិត្តក្លៀវក្លា ឧស្សាហ៍ព្យាយាមក្នុងការងារ ហើយជិតស្និទ្ធនឹងអ្នកស្រុក។

“ឃុំមានការវាយតម្លៃខ្ពស់ ហើយបានផ្ដល់រង្វាន់ និងលើកទឹកចិត្តដល់អ្នកស្រី Nong Thi Lanh ក្រោមច្រើនទម្រង់។ អ្នកស្រី Nong Thi Lanh ក៏ជាគំរូមួយរូបដើម្បីឃោសនាដល់មនុស្សគ្រប់រូប អំពីស្មារតីទទួលខុសត្រូវរបស់ប្រជាជន ក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសក្នុងចលនាស្ម័គ្រចិត្ត ជួយការងារអាជ្ញាធរមូលដ្ឋាន ឈានមុខគេក្នុងគ្រប់ចលនា។ នាងមានភាពសកម្ម ការទទួលខុសត្រូវខ្ពស់ ដូច្នេះទទួលបានការកោតសរសើរជាច្រើន”។

ជាមួយនឹងសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អ្នកស្រី Nong Thi Lanh បានទទួលប័ណ្ណសរសើរជាច្រើនពីអាជ្ញាធរនិងសមាគមគ្រប់ជាន់ខ្ពស់។ ដោយមានស្មារតីរីករាយ បើកចំហរ រួសរាយរាក់ទាក់ ហើយជាពិសេសតែងតែស្រឡាញ់ ចែករំលែក ជួយឧបត្ថម្ភមនុស្សគ្រប់រូប អ្នកស្រី Nong Thi Lanh ជានិច្ចកាលត្រូវបានមនុស្សទាំងអស់គ្នាស្រឡាញ់រាប់អាន៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ