យុគសម័យ - Banh da ត្រីក្រាញ់និងគុយទាវកាត់ពិសារជាមួយសាច់ជ្រូកអាំងដែលបានភ្ញៀវទេសចរជ្រើសរើសក្នុងការធ្វើដំណើរពីហាណូយទៅភាគខាងត្បូង។
![]() |
![]() |
ចំងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Ha Noi ដែលស្ថិតនៅលើផ្លូវជាតិលេខ ១A គឺជាទីក្រុង Phu Ly ។ កន្លែងនេះបានគេចាត់ទុកជាកន្លែងឈប់សម្រាក និងទទួលទានអាហារពេលព្រឹកសម្រាប់អ្នកទេសចរក្នុងការធ្វើដំណើរពីទីក្រុង Ha Noi ទៅខេត្ត Ninh Binh ខេត្ត Thanh Hoa ខេត្តNghe An...។
![]() |
ម្ហូបពីរមុខដែលល្បីល្បី និងធ្លាប់ហូបច្រើន ពេលឈប់សម្រាក នៅទីក្រុង Phu Ly គឺ banh da ត្រីក្រាញ់ និងគុយទាវកាត់។ (រូបថត៖ Van Anh) |
គុយទាវកាត់នៅទីនេះមានភាពកម្រាស់ល្មម ស្រួយ និងបួស ដោយគ្មានសាច់ ឬផ្សិតត្រចៀកកណ្តុរ។ លេចធ្លោនៅលើគុយទាវកាត់ពណ៌សគឺជាខ្ទឹមក្រហមចៀនដែលឡើងពណ៌លឿងឈ្ងុយឆ្ងាញ់។
ភ្ញៀវទទួលទានគុយទាវកាត់ជាមួយទឹកត្រីផ្អែមនិងជូរ រួមផ្សំនឹងបន្លែជ្រក់ និងសាច់ជ្រូកអាំង។ សាច់អាំងមិនស្ងួតពេក មិនមានខ្លាញ់ពេក តែទន់និងឈ្ងុយឆ្ងាញ់។ ភ្ញៀវទេសចរណ៍ជាច្រើនជឿថា គុយទាវកាត់ Phu Ly គឺជាការរួមផ្សំគ្នារវាងគុយទាវកាត់ Thanh Tri និង នំបញ្ចុកសាច់ជ្រូកអាំង Ha Noi។ ម្ហូបនេះមានលក្ខណៈពិសេសប្លែកពីគេក្នុងរសជាតិ ដែលធ្វើឱ្យវាខុសប្លែកពីគុយទាវកាត់ផ្សេងៗទូទាំងប្រទេស។
Banh da ត្រីក្រាញ់មានសរសៃតូចៗមិនធំដែលមាន ពណ៌ ឬគ្មានពណ៌លឿងដូចកន្លែងផ្សេងទៀតទេ។ Banh da មានភាពស្វិត ដែលនឹងមិនម៉ដ្តពេលនៅពេលទុកក្នុងឆ្នាំងទឹកស៊ុប។ ត្រីនេះជាត្រីស្រែដែលចាប់បានក្នុងស្រុក ដូច្នេះវាស្រស់ជានិច្ច។ បន្ទាប់ពីសម្អាតរួច ត្រីត្រូវចំហុយ បន្ទាប់មកយកសាច់ដែល ប្រឡាក់ក្នុងគ្រឿងទេស រួចយកទៅចឿន។ ដើម្បីឱ្យត្រីមិនឆេះ ចុងភៅត្រូវចៀនវានៅសីតុណ្ហភាពខ្ពស់ លិចក្នុងប្រេង។
អ្នកលក់នឹងរៀបត្រីនៅចំកណ្តាលចាន banh da ដែលហ៊ុំព័ទ្ធដោយបន្លែដែលហាន់និងឆ្អិនរួច ហើយចាក់ទឹកស៊ុប។ ទឹកស៊ុបនេះមិនឆ្អាប ផ្អែមនិងមានក្លឹននៃខ្ញីស្រស់។
![]() |
ត្រីក្រាញ៉អាចចៀនឲ្យស្រួយឬចៀនក្នុងប្រេងអាស្រ័យលើហាងនិមួយៗ ។ (រូបថត៖ Van Anh) |
ម្ហូបទាំងពីរតម្លៃចាប់ពី ៣០.០០០ដុងក្នុងមួយចាន។ អ្នកអាចទៅហាងនៅតាមចិញ្ចើមផ្លូវណាមួយ ដើម្បីទទួលទានមុខម្ហូបពិសេសទាំងពីរនេះ ពីព្រោះភាពឈ្ងុយឆ្ងាញ់ដូចគ្នា និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកទទួលទាន។ នៅរដ្ឋធានី Ha Noi អ្នកអាចទទួលទានមុខម្ហូបទាំងពីរនេះនៅផ្លូវ Nguyen Khuyen ខណ្ឌ Ha Dong; ផ្លូវ Dao Duy Tu ខណ្ឌ Hoan Kiem... ក្នុងតម្លៃចាប់ពី ៣៥.០០០ ដុង៕

vietnam express
មតិពីមិត្តអ្នកអាន