Trending now

គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចនៅខេត្ត Ha Nam

00:54 | 15/05/2019 (រូបថតនិងអត្ថបទ៖ TTXVN)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី២៣ ខែមីនា គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនៅខេត្ត Ha Nam (ភាគខាងជើងវៀតណាម)។

សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Ha Nam លោក Nguyen Dinh Khang បានអញ្ជើញទទួលជួបជាមួយអនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា​លោកស្រី ឃួន សុដារី (រូបថត៖ TTXVN)

តាងនាមថ្នាក់ដឹកនាំខេត្ត Ha Nam លោក Nguyen Dinh Khang សមាជិកមជ្ឈិមបក្ស លេខានៃគណៈកម្មាធិការបក្សខេត្ត Ha Nam បានសម្តែងសេចក្តីរីករាយដែលបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោកស្រី ឃួន សុដារីនិងគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមកនៅខេត្ត Ha Nam ពេលនេះ។ ក្នុងបរិយាកាសដ៏ជិតស្និទ្ធ លេខានៃគណៈកម្មាធិការបក្សខេត្តបានជម្រាបជូនចំពោះលោកស្រី ឃួន សុដារីនិងគណៈប្រតិភូរដ្ឋសភាកម្ពុជា នូវព័ត៌មានសំខាន់ៗ អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌និងសង្គមរបស់ខេត្ត Ha Nam តែម្តង។

អញ្ជើញឆ្លើយតប អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី បានថ្លែងអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់លេខានៃគណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំខេត្ត Ha Nam ព្រមទាំងបានសម្តែងក្តីអំណរចំពោះការអភិវឌ្ឍន៍របស់ខេត្តផងដែរ។ ដោយថ្លែងបញ្ជាក់ពីចំណងសាមគ្គីភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ប្រជាជនពីរនោះ លោកស្រី ឃួន សុដារី បានជូនពរឲ្យកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជាត្រូវបានពង្រឹងនិងពង្រីកជានិច្ច ហើយជូនពរឲ្យខេត្ត Ha Nam កាន់តែរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ លោកស្រី ឃួន សុដារី និងគណៈប្រតិភូរដ្ឋសភាកម្ពុជាបានអញ្ជើញទៅទស្សនាកសិដ្ឋានផលិតកសិផល VinEco នៅឃុំ Xuan Khe ស្រុក Ly Nhan ខេត្ត Ha Nam ផងដែរ៕

(រូបថតនិងអត្ថបទ៖ TTXVN)

(រូបថតនិងអត្ថបទ៖ TTXVN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR