Trending now

អញ្ជើញមកទស្សនាភូមិសេរ៉ាមិច Que នៅខេត្ត Ha Nam

15:49 | 15/12/2020

ភូមិសេរ៉ាមិច Quyet Thanh នៅទីរួមស្រុក Que ស្រុក Kim Bang ខេត្ត Ha Nam ជាភូមិ របរសេរ៉ាមិចប្រពៃណីអស់រយៈពេល៥០០ឆ្នាំកន្លងមកហើយនេះជាភូមិសេរ៉ាមិចតែមួយគត់នៅខេត្ត Ha Nam ផងដែរ។

ភូមិសេរ៉ាមិចប្រពៃណី Quyet Thanh។ (រូបថត៖ dangcongsan.vn)

ស្ថិតនៅចម្ងាយប្រមាណ៦គីឡូម៉ែត្រពីភាគពាយព្យទីក្រុង Phu Ly ពេលទើបតែធ្វើដំណើរឆ្លងស្ពាន Que គឺមកដល់ភូមិសេរ៉ាមិច ប្រពៃណី Quyet Thanh ហើយ។ ឆ្លងកាត់ការឡើងចុះរាប់មិនអស់ ក្នុងប្រវត្តិសាស្ត្រ ធ្វើឲ្យរបរសេរ៉ាមិចនៅភូមិ Quyet Thanh ហាក់ដូចជាត្រូវ សាបសូន្យទៅហើយ។ ប៉ុន្តែ ដល់ឆ្នាំ២០០៤ ភូមិរបរសេរ៉ាមិច Quyet Thanh ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Ha Nam ផ្ដល់កិត្តិនាមជាភូមិរបរ ប្រពៃណី។ ព្រឹត្តិការណ៍នេះបាននាំមកនូវកម្លាំងលូតលាស់ថ្មីសម្រាប់ភូមិរបរ នេះ។ លោក Nguyen Duc Phu ប្រធានសហករណ៍សេរ៉ាមិច Quyet Thanh បានរៀបរាប់ថា៖ “កាលពីទសវត្ស ១៩៦០ នៅក្នុងភូមិមានសិប្បកម្មសេរ៉ាមិចរាប់សិប កន្លែង ដែលធ្វើការងារយ៉ាងមមាញឹកណាស់។ នាគ្រានោះ ទំនិញសុទ្ធសឹង តែបានដឹកជញ្ជូនតាមផ្លូវទឹកតែប៉ុណ្ណោះ ហេតុដូច្នេះ នាវា ទូក ចេញចូល ភូមិយ៉ាងច្រើនកុះករ។ គុណសម្បត្តិនៃគ្រឿងសេរ៉ាមិចនៅទីនេះ គឺវារលោង មានពណ៌ធម្មជាតិ ដែលគេហៅថា ពណ៌ស្បែកអន្ទង់ ដោយសារយើងខ្ញុំ មិនប្រើប្រាស់សារធាតុគីមីណាមួយឡើយ ហើយមានតែដីល្បាប់ ទឹកនិង ភ្លើងដើម្បីបង្កើតឡើងផលិតផលប៉ុណ្ណោះ”។

ផលិតផលសេរ៉ាមិច Quyet Thanh។

ផលិតផលសេរ៉ាមិច Quyet Thanh នាសព្វថ្ងៃមានប្រភេទជាច្រើន សម្បូរបែប ចាប់តាំងពីរបស់របរប្រើប្រាស់ដ៏សាមញ្ញដូចជា៖ ពាង ឆ្នាំងដី រហូតដល់ផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏ល្អប្រណិតដូចជា៖ ប៉ាន់តែ កែវ ចាន រូបពុទ្ធបដិមារ ហើយជាពិសេសគឺប្រភេទសេរ៉ាមិចពណ៌ក្រហមឆ្អៅ (ភាសាវៀត ណាមហៅថា ពណ៌ son) គឺជាផលិតផលពេញនិយមលើទីផ្សារ ដែលត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនអស់រយៈពេលរាប់សិបឆ្នាំ កន្លងមកនេះ។ សិប្បករ Lai Van Tien នៅភូមិសេរ៉ាមិច Quyet Thanh បាន ឲ្យដឹងថា៖ “ត្រឹមតែនៅតំបន់នេះប៉ុណ្ណោះទើបមានប្រភេទដីឥដ្ឋលឿងដូច្នេះហើយ ក៏ត្រឹមតែនៅ Quyet Thanh ទើបមានសេរ៉ាមិច son ផងដែរ។ ដំណាក់កាល ទាំងអស់ រួមទាំងការស្មូនរូបរាងនិងការគូរក្បូរក្បាច់រចនា ត្រូវធ្វើយ៉ាង ដូចម្ដ៉េចដើម្បីរក្សាភាពធម្មជាតិ ហេតុដូច្នេះ ផលិតផលមើលទៅដូចពិតៗ និងរស់រវើកអញ្ចឹង។ នាបច្ចុប្បន្ន យើងនៅតែផ្ដល់អាទិភាព ដល់ផលិតផលប្រជា ប្រិយច្រើនជាង”។

កាចានៃសេរ៉ាមិច Que ក៏ជាលក្ខណៈពិសេសដែរ ដោយត្រូវបានជីកយក ពីក្រោមដី ហេតុដូច្នេះ គ្មានសារធាតុគីមីពុលនោះឡើយ។ សេរ៉ាមិច Que ត្រូវបានលាបកាចាមួយស្រទាប់ឲ្យរលោងគួរឲ្យទាក់ភ្នែក ហើយមិន ហើរពណ៌ទេ។ ពីព្រោះ វាត្រូវបានធ្វើពីដីឥត្ឋធម្មជាតិ ហេតុដូច្នេះ ផលិតផលដែលបានប្រើសម្រាប់ផ្ទុកស្រាឬឆុងតែ អាចថែរក្សាបាននូវក្លិន ក្រអូបនិងមានលទ្ធភាពបន្សាបជាតិពុល។ លោក Lai Van Kiem ជាងស្មូន សេរ៉ាមិចយូរឆ្នាំម្នាក់នៅក្នុងភូមិបានឲ្យដឹងថា សេរ៉ាមិច Que ប្រសិនបើដុត តាមវិធីចាស់ដោយធ្យូងឬអុស ត្រូវចំណាយរយៈពេល១៥ថ្ងៃទើបសម្រេច រួចរាល់ ហើយឡដុតនីមួយៗ ត្រូវការបរិមាណអុសឡើងដល់ទៅ១០តោន។ លោកបានរៀបរាប់ថា៖ “ឡសេរ៉ាមិចនៅទីនេះ មានទម្រង់ខុសពីកន្លែងផ្សេង។ វាត្រូវបានចែក ជាចន្លោះនីមួយៗ មានន័យថា បន្ទាប់ពីដុតនៅក្នុចន្លោះខាងក្រោម កំដៅនឹង ហើរឡើងខ្ទង់ខាងលើ។ ចង់ឲ្យផលិតផលមានពណ៌ស្បែកអន្ទង់ស្អាត គឺត្រូវមានអុសស្ងួត ហើយដឹងនៅពេលណាបង្កើនកំដៅ”។

ក្រោយពីទទួលបានកិត្តិនាមជាភូមិរបរប្រពៃណីនៅឆ្នាំ២០០៤ ដល់ឆ្នាំ ២០១០ ផលិតផលនេះភូមិសេរ៉ាមិច Quyet Thanh បន្តត្រូវបានមន្ទីរវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាខេត្ត Ha Nam ទទួលស្គាល់ពាណិជ្ជសញ្ញា “សេរ៉ាមិច son សិប្បកម្មវិចិត្រសិល្ប Quyet Thanh”។ ដោយមានកម្រាស់ប្រវត្តិសាស្ត្រ តាំងពីយូរណាស់មកហើយ ផលិតផលសេរ៉ាមិច Quyet Thanh នឹងកាន់តែ រីកចម្រើនដើម្បីអះអាងបាននូវឋានៈនៅលើទីផ្សារទាំងក្នុងនិង ក្រៅប្រទេស៕

(ប្រភពព័ត៌មាន: vovoworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR