Trending now

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ប្រឆាំងជំទាស់នឹងការចេញផ្សាយ បម្រាមនេសាទរបស់ចិននៅសមុទ្រខាងកើត

23:38 | 30/04/2022

ផ្នែកមួយនៃ វិសាលភាពក្នុងបម្រាមនេសាទ បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ដែលត្រូវបានកំណត់ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឈូងសមុទ្រ តុងកឹង (Tonkin Gulf) រវាងវៀតណាមនិងចិន ដែលបានចុះហត្ថលេខានៅឆ្នាំ ២០០០។

អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិកភាសារុស្ស៊ីសម្រាប់​សាលាយោធាទាំង​ឡាយ​ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិកភាសារុស្ស៊ីសម្រាប់​សាលាយោធាទាំង​ឡាយ​
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អបអរសាទរប្រធានរដ្ឋសភាហុងគ្រី លោក László Kövér ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អបអរសាទរប្រធានរដ្ឋសភាហុងគ្រី លោក László Kövér
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ប្រឆាំងជំទាស់នឹងការចេញផ្សាយ បម្រាមនេសាទរបស់ចិននៅសមុទ្រខាងកើត
អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី ២៩ មេសា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលប្រទេសចិនបានចេញបម្រាមនេសាទរយៈពេល ៣ ខែ នៅសមុទ្រខាងកើត រួមទាំងដែនទឹករបស់វៀតណាមផងដែរនោះ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ គោលជំហររបស់ វៀតណាមចំពោះ បម្រាមនេសាទរបស់ចិននៅសមុទ្រខាងកើតគឺខ្ជាប់ខ្ជួន ហើយត្រូវ បានបញ្ជាក់យ៉ាងច្បាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ តាមនោះ ផ្នែកមួយនៃ វិសាលភាពក្នុងបម្រាមនេសាទ បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ដែលត្រូវបានកំណត់ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឈូងសមុទ្រ តុងកឹង (Tonkin Gulf) រវាងវៀតណាមនិងចិន ដែលបានចុះហត្ថលេខានៅឆ្នាំ ២០០០។

វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើដែនទឹករបស់ខ្លួន នៅពេលដាក់ ពង្រាយវិធានការអភិរក្សធនធានជីវសាស្ត្រនៅតំបន់សមុទ្រខាងកើត មិនបង្កភាព ស្មុគស្មាញដល់ស្ថានភាព រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់នៅ តំបន់សមុទ្រខាងកើត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤