Trending now

កិច្ចព្រមព្រៀងបៃតងអឺរ៉ុប៖ បទពិសោធន៍សម្រាប់វៀតណាមក្នុងការផ្លាស់ប្តូរអេកូឡូស៊ីនៃសេដ្ឋកិច្ច

08:29 | 22/04/2022

យោងតាមលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅ វៀតណាម វៀតណាមបានដាក់ចេញការសន្យាដ៏ខ្លាំងក្លា ដោយប្ដេជ្ញាចិត្តឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង វិលជុំ ...

ដោះស្រាយការលំបាកសម្រាប់សហគ្រាសនាំចេញគ្រាប់ស្វាយចន្ទីទៅអឺរ៉ុប ដោះស្រាយការលំបាកសម្រាប់សហគ្រាសនាំចេញគ្រាប់ស្វាយចន្ទីទៅអឺរ៉ុប
វៀតណាមនឹងមានរថភ្លើងផ្ទុកកុងតឺន័រធ្វើដំណើរទៅកាន់អឺរ៉ុបចាប់ពីខែមីនា វៀតណាមនឹងមានរថភ្លើងផ្ទុកកុងតឺន័រធ្វើដំណើរទៅកាន់អឺរ៉ុបចាប់ពីខែមីនា
ទិដ្ឋភាពនៃសិក្ខាសាលាដោយប្រធានបទ “ដំណើរការផ្លាស់ប្តូរអេកូឡូស៊ីនៃសេដ្ឋកិច្ច អឺរ៉ុបតាមរយៈកិច្ចព្រមព្រៀងបៃតងអឺរុប៖ ប៉ះពាល់យ៉ាងដូចម្ដ៉េចដល់វៀតណាមនិង អាស៊ាន បទពិសោធន៍និងគំនិត?”។
ទិដ្ឋភាពនៃសិក្ខាសាលាដោយប្រធានបទ “ដំណើរការផ្លាស់ប្តូរអេកូឡូស៊ីនៃសេដ្ឋកិច្ច អឺរ៉ុបតាមរយៈកិច្ចព្រមព្រៀងបៃតងអឺរុប៖ ប៉ះពាល់យ៉ាងដូចម្ដ៉េចដល់វៀតណាមនិង អាស៊ាន បទពិសោធន៍និងគំនិត?”។

នាល្ងាចថ្ងៃទី ២០ មេសា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំនៅវៀតណាមបាន សហការជាមួយមជ្ឈមណ្ឌលរស់នៅ និងសិក្សាដើម្បីបរិស្ថាននិងសហគមន៍ (Live & Learn) រៀបចំសិក្ខាសាលាដោយប្រធានបទ “ដំណើរការផ្លាស់ប្តូរអេកូឡូស៊ីនៃសេដ្ឋកិច្ច អឺរ៉ុបតាមរយៈកិច្ចព្រមព្រៀងបៃតងអឺរុប៖ ប៉ះពាល់យ៉ាងដូចម្ដ៉េចដល់វៀតណាមនិង អាស៊ាន បទពិសោធន៍និងគំនិត?”។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមាន ការគាំទ្រពីក្រុមបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម ហើយបានប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ នៅទីក្រុងហាណូយ ដាណាំង និង ធឿ ធៀន-ហ្វេ។

យោងតាមលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅ វៀតណាម វៀតណាមបានដាក់ចេញការសន្យាដ៏ខ្លាំងក្លា ដោយប្ដេជ្ញាចិត្តឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង វិលជុំ ... តាមនោះ វៀត ណាម នឹងកសាង អនុវត្តន៍វិធានការនានាដោយធនធានផ្ទាល់ខ្លួន ជាមួយនឹងកិច្ចសហ ប្រតិបត្តិការ និងការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសអភិវឌ្ឍន៍ ទាំងផ្នែកហិរញ្ញវត្ថុនិងការផ្ទេរបច្ចេកវិទ្យា។ លោក Giorgio Aliberti បានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងបន្តរួមដំណើរជាមួយវៀត ណាមដើម្បីអនុវត្តន៍ការសន្យាកាត់បន្ថយការបំភាយឧស្ម័នសុទ្ធមកសូន្យ នៅត្រឹមឆ្នាំ ២០៥០ ចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមជាមួយវៀតណាមក្នុងការពិនិត្យមើលនិងអនុវត្តន៍យុទ្ធសាស្ត្ររយៈពេលខ្លីនិងរយៈពេលវែងដើម្បីកសាងផែនការជាក់លាក់តាមកាលវិភាគផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា