Trending now

វៀតណាមនឹងមានរថភ្លើងផ្ទុកកុងតឺន័រធ្វើដំណើរទៅកាន់អឺរ៉ុបចាប់ពីខែមីនា

16:51 | 04/03/2022 ឌីណា

យុគសម័យ - តំណាងក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូន និងពាណិជ្ជកម្មផ្លូវដែក- Ratraco (ក្រុមហ៊ុនមេផ្លូវដែកវៀតណាម) បាននិយាយថា ឧស្សាហកម្មផ្លូវដែកកំពុងរៀបចំរថភ្លើងផ្ទុកកុងតឺន័រដែលធ្វើដំណើរពីទីក្រុង Da Nang ទៅកាន់អឺរ៉ុប។ តាមការគ្រោងទុក ជើងរថភ្លើងដំបូងនឹងចាកចេញពីទីក្រុង Da Nang នៅដើមខែមីនា។

ផ្លូវដែក Cat Linh - Ha Dong៖ រូបភាពនៃទំនាក់ទំនងរវាងវៀតណាម-ចិន ផ្លូវដែក Cat Linh - Ha Dong៖ រូបភាពនៃទំនាក់ទំនងរវាងវៀតណាម-ចិន
វៀតណាមអំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​ពី​បរទេស​នូវគម្រោង​ផ្លូវ​រថភ្លើង​ថ្មី​ចំនួន​៦ វៀតណាមអំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​ពី​បរទេស​នូវគម្រោង​ផ្លូវ​រថភ្លើង​ថ្មី​ចំនួន​៦
វៀតណាមនឹងមានរថភ្លើងផ្ទុកកុងតឺន័រធ្វើដំណើរទៅកាន់អឺរ៉ុបចាប់ពីខែមីនា

រថភ្លើងកុងតឺន័រ​ចាក​ចេញ​ពី​ស្ថានីយ៍​ Yen Vien ដើម្បីធ្វើដំណើរ​ទៅកាន់​អឺរ៉ុប។ (រូបថត៖ Vietnam+)

រថភ្លើងនេះនឹងមានផ្ទុកកុងតឺន័រចំនួន ២៣ ដែល​មាន​ទំហំ៤០ ហ្វីត ធ្វើដំណើរពីទីក្រុង Da Nang ទៅ Dong Anh (Ha Noi) តាមផ្លូវ​ដែក បន្ទាប់មករថភ្លើងនឹងបន្តទៅស្ថានីយ៍អន្តរជាតិ Dong Dang ហើយ​ធ្វើ​បែប​បទ​​ឆ្លងដែន​ ដើម្បី​​បន្តដំណើការទៅកាន់ផ្លូវដែកចិន។ ទៅដល់ស្ថានីយ៍ Zhengzhou និងតភ្ជាប់ទៅរថភ្លើងអាស៊ី-អឺរ៉ុប ដើម្បីទៅដល់គោលដៅ។ រថភ្លើងនឹងដឹកជញ្ជូនគ្រឿងសង្ហារឹមរបស់​ម៉ាក់យីហោ IKEA ទៅកាន់អឺរ៉ុប។ ទំនិញនឹងមកវិញទីក្រុងជាច្រើនដូចជា Liege (បែលហ្សិក) Hamburg (អាល្លឺម៉ង់) Melzo (អ៊ីតាលី)...

មុននេះ ឧស្សាហកម្មផ្លូវដែកវៀតណាមបានរៀបចំរថភ្លើងកុងតឺន័រដំបូងទៅកាន់អឺរ៉ុប (បែលហ្សិក) ក្នុងខែកក្កដា ឆ្នាំ ២០២១។ បន្ទាប់ពីការសម្ពោធរថភ្លើងទៅកាន់ប្រទេសបែលហ្ស៊ិក ឧស្សាហកម្មផ្លូវដែករក្សាបានរថភ្លើងកុងតឺន័រ​ប្រហែល ៣ ជើង រៀងរាល់សប្តាហ៍ដែលចេញដំណើរពីស្ថានីយ៍ Yen Vien (Ha Noi) ទៅកាន់អឺរ៉ុប។ បច្ចុប្បន្ន ឧស្សាហកម្មផ្លូវដែកកំពុងដឹកជញ្ជូនទំនិញពីប្រទេសវៀតណាមទៅកាន់ប្រទេសមួយចំនួនដូចជា៖ ម៉ុងហ្គោលី កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន ប៉ូឡូញ អង់គ្លេស អាល្លឺម៉ង់... ទំនិញរួមមានគ្រឿងអេឡិចត្រូនិក វាយនភ័ណ្ឌ ស្បែកជើងស្បែក គ្រឿងសំអាង ផលិតផលអាហារកក ផ្លែឈើ៕

ឌីណា

vtv.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន