យុគសម័យ - ខុទ្ទកាល័យរដ្ឋាភិបាលទើបតែបានបញ្ជូនលិខិតមួយច្បាប់ដើម្បីបង្ហាញនូវការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអឺរ៉ុប នាពេលកន្លងមក ដែលក្នុងនោះសហគ្រាសនាំចេញគ្រាប់ស្វាយចន្ទីជាច្រើនកំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
![]() |
![]() |
![]() |
ការជ្រើសរើសគ្រាប់ស្វាយចន្ទីនៅរោងចក្រនៃសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនិងផលិតផលកសិកម្ម Binh Phuoc។ (រូបថត៖ Dinh Hue/VNA) |
នាយករដ្ឋមន្ត្រីបានចាត់តាំងរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងនគរបាល ក្រសួងដឹកជញ្ជូន និងទេសាភិបាលធនាគាររដ្ឋវៀតណាម តាមសមត្ថកិច្ច និងភារកិច្ចរបស់ខ្លួន ដើម្បីសម្របសម្រួលជាបន្ទាន់ជាមួយសមាគមស្វាយចន្ទីវៀតណាមនិងស្ថាប័ន និងអង្គភាពពាក់ព័ន្ធពិនិត្យ និងបំភ្លឺពីមូលហេតុ ដើម្បីចាត់វិធានការដោះស្រាយ និងគាំទ្រតាមសមត្ថកិច្ចរបស់ខ្លួន ធានានូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងសហគ្រាសដែលសមស្របនឹងបទបញ្ញត្តិនៃច្បាប់ក្នុងស្រុក និងច្បាប់អន្តរជាតិ ហើយរាយការណ៍ជូននាយករដ្ឋមន្ត្រីរាល់ការលំបាក និងបញ្ហាហួសពីសមត្ថកិច្ច។
យោងតាមសមាគមស្វាយចន្ទីវៀតណាម បណ្តាសហគ្រាសនាំចេញគ្រាប់ស្វាយចន្ទីក្នុងស្រុកជាច្រើនកំពុងប្រឈមនឹងការខាតបង់ជិត ១០០ កុងតឺន័រ ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក នៅពេលនាំចេញទៅអឺរ៉ុប។ សហគ្រាសមានការព្រួយបារម្ភថា នេះអាចជាការបោកប្រាស់ដ៏ធំមួយ ដោយសារបណ្តាសហគ្រាសទាំងនេះសុទ្ធតែចុះកិច្ចសន្យា តាមរយៈក្រុមហ៊ុនឈ្មួញកណ្តាល ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសអ៊ីតាលី៕
ការជ្រើសរើសគ្រាប់ស្វាយចន្ទីនៅរោងចក្រនៃសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនិងផលិតផលកសិកម្ម Binh Phuoc។ (រូបថត៖ Dinh Hue/VNA)
vov
មតិពីមិត្តអ្នកអាន