Trending now

វៀតណាម ជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីលំដាប់លេខ១ របស់កម្ពុជា

10:05 | 28/09/2021 ហេង វុធ្ធី

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារបរទេស បាន ៨៧៦ ៥៣១តោន នារយៈពេល៨ខែ ឆ្នាំ២០២១។ ចំនួននេះ បានកើនរហូតដល់ជាង ៣៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានបញ្ជាក់ថា ក្នុងចំណោមគ្រាប់ស្វាយចន្ទីទាំងនោះ គឺមានជិត៨៧ម៉ឺនតោន ដែលកម្ពុជានាំចេញទៅប្រទេសវៀតណាម​។

គ្រាប់ស្វាយចន្ទីវៀតណាមបញ្ជាក់ពីឋានៈអ្នកផ្គត់ផ្គង់លេខ ១ នៅលើទីផ្សាររុស្ស៊ី គ្រាប់ស្វាយចន្ទីវៀតណាមបញ្ជាក់ពីឋានៈអ្នកផ្គត់ផ្គង់លេខ ១ នៅលើទីផ្សាររុស្ស៊ី
ជប៉ុនបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម ជប៉ុនបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម
វៀតណាម ជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីលំដាប់លេខ១ របស់កម្ពុជា
វៀតណាម ជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីលំដាប់លេខ១ របស់កម្ពុជា

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារបរទេស បាន ៨៧៦ ៥៣១តោន នារយៈពេល៨ខែ ឆ្នាំ២០២១។ ចំនួននេះ បានកើនរហូតដល់ជាង ៣៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានបញ្ជាក់ថា ក្នុងចំណោមគ្រាប់ស្វាយចន្ទីទាំងនោះ គឺមានជិត៨៧ម៉ឺនតោន ដែលកម្ពុជានាំចេញទៅប្រទេសវៀតណាម​។

លោក វេង សាខុន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១កញ្ញា ថារយៈពេល៨ខែមកនេះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា រហូតដល់ ៨៦៩ ៥៤០តោន ដែលស្មើនឹងជាង៩៩ភាគរយ នៃការនាំចេញគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា ដែលមាន ៨៧៦ ៥៣១តោន។

ក្រៅពីបាននាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមហើយនោះ កម្ពុជា ក៏បាននាំចេញទៅចិន ក្នុងបរិមាណ ៣ ៦៣៩ តោន, ថៃមាន ៣ ២៣០តោន, ជប៉ុនជិត៤៤តោន, ឥណ្ឌាមាន១៧តោន,​ សាធារណរដ្ឋកូរ៉េមានជិត១៧តោន, អារ៉ាប់ជាង១៤តោន, ហូឡង់មានជាង៨តោន, បង់ក្លាដែស៧តោន,​ ឡាវ៤តោន និងទីផ្សារប្រទេសផ្សេងៗទៀត។

សរុបនៃការនាំចេញគ្រាប់ស្វាយចន្ទី ក្នុងរយៈពេល៨ខែមកនេះ គឺបានកើនឡើងរហូតដល់ ៣៤០.៦១ភាគរយ។ កំណើនដ៏ធំនេះ លោក វេង សាខុនបានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមប្រព័ន្ធតេលេក្រាម នាថ្ងៃទី៣កញ្ញា ថា ៖« គឺបណ្តាលមកពីផ្ទៃដីដាំដុះស្វាយចន្ទីមានសន្ទុះកើនឡើង រួមទាំងផលស្តុកទុកសល់កាលពីឆ្នាំចាស់មានតម្លៃថោក។ ការនាំចេញគ្រាប់ស្វាយចន្ទី របស់កម្ពុជាទៅកាន់ទីផ្សារបរទេស ចំនួន ៨៧៦ ៥៣១តោន មានតម្លៃសរុបពី ១ ២០០ ទៅ១ ៤០០ លានដុល្លារ »។

បើតាមរបាយការណ៍ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងរយៈពេល៦ខែឆ្នាំ២០២១ ប្រទេសវៀតណាម តាមរយៈសមាគមស្វាយចន្ទីវៀតណាម បាននាំចូលស្វាយចន្ទីស្រស់ពីកម្ពុជា រហូតដល់ទៅ ១ ០២៥ ៤៧៥តោន​។ របាយការណ៍ដដែលបានបង្ហាញថា នៅខែមករា វៀតណាមនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា ចំនួន ៤ ២០០តោន, ខែកុម្ភៈ នាំចូល៤៣ ៦៩០តោន,​ ខែមីនា នាំចូល ៣៧៧ ៩៧៨តោន, ខែមេសា នាំចូល ៤១៩ ៩៤៥តោន, ខែឧសភា នាំចូល ១០៥ ១៤៣តោន និងខែមិថុនា វៀតណាមនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជា ចំនួន៧៤ ៥១៩តោន។

ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ស្ទើរតែ១០០ភាគរយ គឺនាំចេញជាប្រភេទគ្រាប់ស្រស់ ពិសេសនាំទៅប្រទេសវៀតណាម។ ពាក់ព័ន្ធនឹងការនាំចេញគ្រាប់ស្វាយចន្ទីខាងលើនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា សមាគមស្វាយចន្ទីវៀតណាម បានប្រមូលពីគ្រាប់ស្វាយចន្ទី ពីសមាគមស្វាយចន្ទីកម្ពុជា ដើម្បីយកទៅកែច្នៃ ហើយផ្គត់ផ្គង់ឱ្យទីផ្សារនានានៅជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២១ គ្រាប់ស្វាយចន្ទីកម្ពុជា មានតម្លៃទីផ្សារល្អ និងមានតម្រូវការខ្ពស់។ លោក អួន ស៊ីឡុត បានរៀប​រាប់ប្រាប់សារព័ត៌មានThmeyThmey តាមរយៈពេលទូរសព្ទ ថា គ្រាប់ស្វាយចន្ទីឆ្នាំនេះ មានតម្លៃជាមធ្យម ៤ ០០០រៀល ក្នុងមួយគីឡូក្រាម បើធៀបគ្រាប់ស្វាយចន្ទី កាលពីឆ្នាំ២០២០ មានតម្លៃត្រឹម ៣ ៥០០រៀលក្នុងមួយគីឡូក្រាម។

បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទី​ជាង៥០ម៉ឺនហិកតា ស្ថិតនៅក្នុងខេត្តចំនួន១០។ របាយការណ៍ពី​សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា កំពង់ធំ មានផ្ទៃដីដុះដុះស្វាយចន្ទីច្រើនជាងគេ ដែលមានរហូតដល់ ៩០ ៩៥៩ហិកតា។ បន្ទាប់មកខេត្តក្រចេះ មានផ្ទៃដាំដុះស្វាយចន្ទី ចំនួន៤៧ ៨៥៨ហិកតា, ខេត្តរតនគិរីមាន៣០ ៤៥៩ហិកតា, កំពង់ចាមមាន២៤ ៣៦៤ហិកតា, សៀមរាបមាន ២២ ៣០៥ហិកតា, ព្រះវិហារមាន ១៦ ៩៧១ហិកតា, ស្ទឹងត្រែង មាន១៦ ១៦៤ហិកតា , ត្បូងឃ្មុំ មាន៨ ៣៣៤ហិកតា,មណ្ឌលគិរី មាន៥ ៦៧៦ហិកតា និងខេត្តកំពង់ឆ្នាំង មានផ្ទៃដាំដុះគ្រាប់ស្វាយចន្ទី ចំនួន២ ១២៣ហិកតា៕

គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​នេះ កម្ពុជា​បាន​នាំចេញ​ទៅកាន់ ប្រទេស វៀតណាម ចិន ថៃ ជប៉ុន ឥណ្ឌា កូ​វ៉េ​ខាងត្បូង អារ៉ាប់ ណេ​ដឺ​ឡែ​ន បង់​ក្លា​ដេ​ស ឡាវ តូ​ហ្គោ និង អារ៉ាប់​រួម ។

​ប្រភព​ដដែល​បាន​បន្តថា គ្រាប់ស្វាយចន្ទី​មាន​ចំនួន ៨៧៦.៥២១,១៩​តោន កើនឡើង​ចំនួន ៣៤០,៦១%​។ កម្ពុជា​បាន នាំ​ចេញទៅ​ប្រទេស​វៀតណាម​ចំនួន ៨៦៩.៥៤០​តោន ប្រទេស​ចិន​ចំនួន ៣.៦៣៩,៥០​តោន ប្រទេស​ថៃ​ចំនួន ៣.២៣០,៤០​តោន ប្រទេស​ជប៉ុន​ចំនួន ៤៣,៦៧​តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧​តោន ប្រទេស​កូរ៉េ​ចំនួន ១៦,៨៨​តោន ប្រទេស​អារ៉ាប់​ចំនួន ១៤,៥១​តោន ប្រទេស​ណេ​ដឺ​ឡែ​ន​ចំនួន ៨,២១​តោន ប្រទេស​បង់​ក្លា​ដែ​ស​ចំនួន ៧​តោន ប្រទេស​ឡាវ​ចំនួន ៤​តោន ប្រទេស​តូ​ហ្គោ​ចំនួន ០,០១​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១​តោន​៕​

ហេង វុធ្ធី

Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ