Trending now

វៀតណាមធ្វើជាម្ចាស់ផ្ទះវគ្គបណ្តុះបណ្តាល​នាយទាហានសេនាធិការអង្គការសហប្រជាជាតិ

12:00 | 15/04/2022

នាថ្ងៃទី ១៤ ខែមេសា នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានសេនាធិការនៃអង្គការសហប្រជាជាតិ តាមទម្រង់ដោយផ្ទាល់ផងនិងតាមអនឡាញផង ដែលឧបត្ថម្ភដោយកម្មវិធីគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាពសកល (GPOI) របស់អាមេរិក។

យុវជនវៀតណាម-ឡាវ-កម្ពុជា អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវ​ និងបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរ យុវជនវៀតណាម-ឡាវ-កម្ពុជា អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវ​ និងបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរ
ស្វែងយល់ពីទឹកដីដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រនៃទីក្រុង Dien Bien ស្វែងយល់ពីទឹកដីដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រនៃទីក្រុង Dien Bien
ប្រតិភូ និងសិក្ខាកាម ថតរូបក្នុងពិធីបើកវគ្គបណ្តុះបណ្តាល។ (ប្រភព៖ កងទ័ពប្រជាជន)
ប្រតិភូ និងសិក្ខាកាម ថតរូបក្នុងពិធីបើកវគ្គបណ្តុះបណ្តាល។

វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ - ២៨ ខែមេសា នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម សំដៅបំពាក់បំប៉នចំណេះដឹងនិងជំនាញជាមូលដ្ឋានអំពីការងារសេនាធិការយោធានៃអង្គការសហប្រជាជាតិថ្នាក់ទីបញ្ជាការដ្ឋានបេសកកម្ម សម្រាប់កម្មាភិបាល នាយទាហាននៃកងទ័ពប្រជាជនវៀតណាម ត្រៀមខ្លួនអនុវត្តន៍រាល់ភារកិច្ចរបស់ខ្លួននៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មានវត្តមានកម្មាភិបាល និងនាយទាហានដែលកំពុងធ្វើការគ្រប់គ្រង រៀបចំផែនការ សេនាធិការ ស្រាវជ្រាវ និងបង្រៀននៅតាមស្ថាប័ននិងអង្គភាពនានាទាំងក្នុង និងក្រៅក្រសួងការពារប្រទេស ពាក់ព័ន្ធនឹងសកម្មភាពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។

នេះជាលើកទីពីរហើយ ដែលកម្មវិធីគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាពសកលរបស់សហរដ្ឋអាមេរិកបានជួយវៀតណាម រៀបចំវគ្គបណ្តុះបណ្តាលនាយទាហានសេនាធិការអង្គការសហប្រជាជាតិ តាមទម្រង់ផ្ទាល់មុខនិងតាមអ៊ីនធឺណែត។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ រួមចំណែកក្នុងការប្រមូលផ្តុំបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពក្នុងការរៀបចំវគ្គបណ្តុះបណ្តាលអន្តរជាតិស្តីពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឆ្ពោះទៅគោលដៅកសាងទីតាំងហ្វឹកហ្វឺនស្តីពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម ក្លាយទៅជាទីតាំងបណ្តុះបណ្តាលប្រកបដោយគុណភាពល្អក្នុងតំបន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង