Trending now

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi

11:00 | 16/04/2022

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្ត An Giang អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្ត An Giang
អ្នកមីង Thanh នៅឃុំ Mon Son អ្នកមីង Thanh នៅឃុំ Mon Son
នាថ្ងៃទី ១៤ មេសា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថត៖ Tuan Anh)
នាថ្ងៃទី ១៤ មេសា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi.

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងរវាងភាគីទាំងពីរនិងប្រទេសទាំងពីរ; ឯកភាពបន្តបង្កើនការជួបប្រាស្រ័យរវាងគណៈប្រតិភូជាន់ខ្ពស់ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយនិងជំរុញការអនុវត្តដំណើរទស្សនកិច្ចទៅវិញទៅមក; ជំរុញកិច្ច សហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតលក្ខណៈអំណោយផលសម្រាប់ពាណិជ្ជកម្ម លុបបំបាត់ឧបសគ្គក្នុងការឆ្លងតាមច្រកទ្វារព្រំដែន និងទទួលស្គាល់លិខិតឆ្លងដែន វ៉ាក់សាំងរបស់គ្នាទៅវិញទៅមកយ៉ាងឆាប់ៗ ដើម្បីបម្រើតម្រូវការការធ្វើដំណើរនិងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានៅសមុទ្រ បានឯកភាពខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ក្នុងស្មារតីគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ព្រមទាំងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋាន ដឹកនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិននិងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា រួមគ្នាជាមួយអាស៊ានដើម្បីសម្រេចវឌ្ឍនភាពជាវិជ្ជមានលើក្រមប្រតិ បត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញ ទៅ មក រួមទាំងស្ថានភាពជម្លោះនៅអ៊ុយក្រែនផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ