ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ២០២២ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្ត An Giang។
![]() |
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man. |
ក្នុងឱកាសទៅសួរសុខទុក្ខនៅវត្ត Soai So ឃុំ Nui To ស្រុក Tri Ton លោក Tran Thanh Man បានអះអាងថា បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះកិច្ចការជនជាតិ និងថែទាំជានិច្ចចំពោះជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច ជាពិសេសក្នុងតំបន់ជួបការលំបាក តំបន់ភ្នំ និងតំបន់ដាច់ស្រយាល រួមទាំងជនរួមជាតិខ្មែរនៃខេត្ត An Giang។
លោក Tran Thanh Man សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ជាពិសេស ព្រះសង្ឃ និងគណៈគ្រប់គ្រងវត្តនឹងបន្តពង្រីកប្រពៃណីនៃមហាសាមគ្គីភាពជាតិ និងប្រពៃណីបដិវត្តន៍ អនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ លើកតម្កើងស្មារតីខ្លួនទីពឹងខ្លួន ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសកម្មវិធីកសាងជនបទថ្មី។ល។
ក្នុងឱកាសនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man និងគណៈប្រតិភូបានផ្តល់អំណោយចំនួន ៦៥ ជូន ដល់ព្រះតេជព្រះគុណ ព្រះវិន័យធរ ព្រះមហាថេរៈ គណៈគ្រប់គ្រងវត្ត និងគ្រួសារទទួលរបបឧបត្ថម្ភពីរដ្ឋដែលជាជនជាតិខ្មែរក្នុងតំបន់៕
មតិពីមិត្តអ្នកអាន