តាំងពីយូរមកហើយ គ្រួសាររបស់អ្នកស្រី La Thi Phuong នៅភូមិ Tan Son ឃុំ Mon Son ស្រុក Con Cuong ខេត្ត Nghe An គេតែងតែហៅអ្នកស្រីវរសេនីយ៍ទោ Nguyen Thi Tran Thanh ដែលជាបុគ្គលិកនៃក្រុមចលនាមហាជន ប៉ុស្តិ៍ការពារព្រំដែន Mon Son (កងទ័ពការពារព្រំដែនខេត្ត Nghe An) ដោយឈ្មោះដ៏ស្និទ្ធស្នាលថា អ្នកមីង Thanh។
![]() |
![]() |
ការហៅឈ្មោះដ៏ពោរពេញទៅដោយមនោសញ្ចេតនានោះផ្ដើមចេញពីការពិតថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក អ្នកស្រី Thanh រួមជាមួយកម្មាភិបាលនៃក្រុមចលនាមហាជន បានជួយគ្រួសាររបស់អ្នកស្រី Phuong ផ្លាស់ប្តូររបៀបផលិតកម្មជាបណ្តើរៗ។ ពីមុន ប្តីប្រពន្ធអ្នកស្រី Phuong ចេះតែចូលព្រៃកាប់ដើមអាកាស្យាស៊ីឈ្នួលឲ្យគេនៅក្នុងភូមិដើម្បីរកប្រាក់ចិញ្ចឹមជីវិត ប៉ុន្តែអាស្រ័យដោយមានការជួយឧបត្ថម្ភពីមីង Thanh មកទល់បច្ចុប្បន្ននេះ ប្តីប្រពន្ធអ្នកស្រី Phuong បានចេះអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ តាមទម្រង់ចិញ្ចឹមគោ បសុបក្សី ធ្វើចំការ កាត់បន្ថយភាពក្រីក្រជាបណ្តើរៗ។
![]() |
អ្នកស្រីវរសេនីយ៍ទោ Nguyen Thi Tran Thanh ណែនាំគ្រួសារអ្នកស្រី La Thi Phuong ធ្វើសេដ្ឋកិច្ចគ្រួសារ |
ទន្ទឹមនឹងនោះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ អ្នកស្រី Nguyen Thi Tran Thanh តែងតែមានវត្តមានក្នុងគ្រួសារទាំងឡាយនៅឃុំព្រំដែន Mon Son ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច។ គាត់ និងយុទ្ធមិត្តបានទៅផ្ទះនីមួយៗ ដើម្បីចែករំលែកបទពិសោធជាមួយពួកគេ អំពីការចិញ្ចឹម និងដាំដុះ។ គ្រួសាររបស់អ្នកស្រី Vi Thi Mai នៅភូមិ Thai Son លេខ២ ឃុំ Mon Son ក៏ជាគ្រួសារក្រីក្រមួយដែលត្រូវបានជួយឧបត្ថម្ភសត្វពូជសម្រាប់ចិញ្ចឹមសត្វ។ អ្នកស្រី Mai បានចែករំលែកថា៖ «ដោយឃើញថាគ្រួសារខ្ញុំជួបការលំបាកខ្លាំង អ្នកមីង Thanh បានជួយឧបត្ថម្ភកូនមាន់ចំនួន ៥០ ក្បាល។ មិនត្រឹមតែប៉ុណ្ណោះ គាត់នៅជួយគ្រួសារខ្ញុំនូវចំណីមាន់ ថ្នាំការពារជំងឺ និងណែនាំពីបច្ចេកទេសចិញ្ចឹមទៀតផង»។
អ្នកស្រីវរសេនីយ៍ទោ Nguyen Thi Tran Thanh មិនត្រឹមតែជួយគ្រួសារទាំងឡាយអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងអំពាវនាវសប្បុរសជន និងអង្គការទាំងឡាយជួយឧបត្ថម្ភជាថវិកា និងកូនសត្វដល់គ្រួសារក្រីក្រនៅឃុំ Mon Son ទៀតផង។ អ្នកស្រីវរសេនីយ៍ទោ Nguyen Thi Tran Thanh បានចែករំលែកថា៖ “គំរូសីលធម៌របស់លោកអ៊ំហូមានឥទ្ធិពលខ្លាំងចំពោះខ្ញុំក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃ និងជាគំនិតដែលចាត់ទុកថាយកប្រជាជនជាឫសគល់។ ជ្រួតជ្រាបគំនិតនោះ យើងខ្ញុំរួមជាមួយនឹងកម្មាភិបាល និងយុទ្ធជនក្នុងអង្គភាព បានមានសកម្មភាពជាក់ស្តែងក្នុងការជួយប្រជាពលរដ្ឋនៅតំបន់មូលដ្ឋាន រួមចំណែកកសាងជំហរប្រយុទ្ធស្ថិតក្នុងដួងចិត្តប្រជាជន និងការការពារព្រំដែនឲ្យកាន់តែរឹងមាំ”។
លោកវរសេនីយ៍ត្រី Dang Xuan Quang អនុប្រធាននយោបាយប៉ុស្តិ៍ការពារព្រំដែន Mon Son បានឲ្យដឹងថា៖ “ទោះបីនៅឆ្ងាយពីផ្ទះ សមមិត្ត Thanh បានយកឈ្នះរាល់ការលំបាក រួមជាមួយយុទ្ធមិត្តចុះជាប់តំបន់ និងជិតស្និទ្ធជាមួយប្រជាជន ជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ គាត់ជាគំរូក្នុងចលនាមហាជនរបស់អង្គភាព ហើយត្រូវបានប្រជាជននៅតំបន់មានទំនុកចិត្ត”៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន