យុគសម័យ - ក្នុងប៉ុន្មានថ្ងៃឈប់សម្រាកនៃទិវាថ្ងៃទី ៣០ ខែមេសា ថ្ងៃទី ១ ខែឧសភា ឆ្នាំនេះគឺជាពេលវេលាមាស ដើម្បីស្តារសកម្មភាពទេសចរណ៍ឡើងវិញ ផលិតផលថ្មីៗ និងព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញជាច្រើនបានត្រៀមជាស្រេច ដើម្បីបម្រើភ្ញៀវទេសចរណ៍នៅតាមកន្លែងកម្សាន្ត និងលំហែកាយ នៅភាគទាំងបីនៃទូទាំងប្រទេស ក្នុងឱកាសនេះ។
![]() |
![]() |
Sa Pa: ពិធីបុណ្យផ្កាកុលាបដ៏អស្ចារ្យ "សេះនៅលើពពក" លេចឡើងម្តងទៀត
![]() |
Sun World Fansipan Legend បានគ្របដណ្ដប់ដោយផ្កាកុលាបដ៏អស្ចារ្យ |
ក្នុងឱកាសនេះ Sa Pa (ខេត្ត Lao Cai) នឹងក្លាយជាគោលដៅទាក់ទាញបំផុត នៅភាគខាងជើង ជាមួយនឹងបណ្តាសកម្មភាពនៃពិធីបុណ្យ និងព្រឹត្តិការណ៍ជាបន្តបន្ទាប់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺពិធីបុណ្យផ្កាកុលាប Fansipan លើកទីមួយដែលបានប្រារព្ធឡើង នៅតំបន់ទេសចរណ៍ Sun World Fansipan Legend ចាប់ពីថ្ងៃទី ២៣ ខែមេសាដល់ថ្ងៃទី ២៣ ខែឧសភា។
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ភ្ញៀវទេសចរនឹងទស្សនាក្រុមដង្ហែរួមមានរទះចំនួន ៣០ រួមទាំងកង់ រថយន្តភ្លើង និងរទេះសេះដែលតុបតែងលម្អដោយផ្កាកុលាប និងតារាសម្ដែងដ៏ស្រស់ស្អាតក្នុងសំលៀកបំពាក់ជាតិដ៏រស់រវើកឆ្លងកាត់ផ្លូវជុំវិញក្រុង Sa Pa ក្នុងថ្ងៃចាប់ពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ២៣ ឧសភា។
ព្រឹត្តិការណ៍ដែលទន្ទឹងរង់ចាំមិនចាញ់ពិធីបុណ្យផ្កាកុលាប នៅ Sa Pa ក្នុងឱកាសនេះគឺជាការប្រណាំង "សេះលើពពក" លើកទី ៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមេសាដល់ថ្ងៃទី ២ ខែឧសភា ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ ផ្កាកុលាប Fansipan ដោយមានការប្រកួតប្រជែងក្នុងចំណោមអ្នកចូលរួមដ៏ល្អបំផុតចំនួន ៣០ នៅភាគពាយ័ព្យពី តំបន់ Na Hoi - Bac Ha, Simacai, Lai Chau, Tuyen Quang, Bat Xat - Lao Cai។
Da Nang៖ Sun World Ba Na Hills ដាក់ឲ្យដំណើរការផលិតផលថ្មីៗ ជាច្រើន
![]() |
រមណីយដ្ឋាន Sun World Ba Na Hills នឹងដាក់ចេញលក់ផលិតផល និងសេវាកម្មថ្មីៗ ជាច្រើន ដែលគ្រោងទុកក្នុងរយៈពលយូរហើយ។
ច្រកទ្វារ Thoi Gian - ជាកន្លែងចាប់ផ្តើមការធ្វើដំណើរ ដើម្បីទទួលយកបទពិសោធន៍នៃពិភពពិតប្រាកដ។ វិមាន Mat Trang ជាមួយនឹងស៊េរីហ្គេម game ride លំដាប់ពិភពលោក រោងភាពយន្តចំនួន ២ Airship និងរោងភាពយន្ត ៥D; រថភ្លើងឡើងលើភ្នំចំនួន ២ ដែលមានប្រវែងជិត ៤៣០ ម៉ែត្រ… នឹងបង្ហាញពីការត្រលប់មកវិញដ៏អស្ចារ្យនៃតំបន់ទេសចរណ៍និមិត្តរូបនៃទីក្រុង Da Nang ។
![]() |
ក្រៅពីសំណង់ថ្មី Ba Na Hills ក៏រៀបចំកម្មវិធីកម្សាន្តពិសេសចំនួនពីរផងដែរ។ |
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ ទឹកធ្លាក់ Mat troi ដែលមានរូបសំណាកមាសជាង ៤០ ជាមួយនឹងប្រធានបទនៃទេវកថាក្រិច ដែលបង្កើតឡើងដោយជាងចម្លាក់ដ៏ល្បីល្បាញលើពិភពលោក Frill ។ ទឹកធ្លាក់ Mat troi នឹងក្លាយទៅជានិមិត្តសញ្ញាថ្មី ដើម្បីស្វាគមន៍អ្នកទេសចរត្រលប់មក Sun World Ba Na Hills នៅឆ្នាំនេះ។
Ba Na Hills រៀបចំព្រឹត្តិការកម្សន្តពិសេសចំនួនពីរគឺពិធីបុណ្យម្ហូបអាហារនិងស្រាបៀរ B'estival នៅទីលាន Beer Plaza ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៣១ ខែសីហា និងកម្មវិធីសម្តែង “The battle of the Moon Kingdom” ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ៣១ ខែសីហា។
Phu Quoc៖ រីករាយជាមួយកម្មវិធីជប់លៀងថ្ងៃលិចដ៏រ៉ូមែនទិកជាមួយកញ្ចប់"រាត្រីនៃឋានសួគ៌"
![]() |
ឧទ្យានទឹក Aquatopia, Phu Quoc |
ស្វាគមន៍ភ្ញៀវទេសចរណ៍មកកាន់កោះ Phu Quoc ក្នុងឱកាសបុណ្យឈប់សម្រាកថ្ងៃទី ២០ ខែមេសា និងថ្ងៃទី ១ ឧសភា តំបន់ទេសចរ Sun World Hon Thom Nature Park បានដាក់ឲ្យដំណើរការកញ្ចប់ពិសេស "រាត្រីនៃឋានសួគ៌" ជាមួយនឹងតម្លៃ ៧០០,០០០ដុង/មនុស្សពេញវ័យចាប់ មានកម្ពស់ពី ១,៤ ម៉ែត្រឡើងទៅ ៣៥០,០០០ ដុង/កុមារ មានកម្ពស់ពី ១ -១.៤ ម៉ែត្រ ឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ១ ម៉ែត្រ ។
យកញ្ចប់នេះ ភ្ញៀវទេសចរនឹងមានដំណើរពេញលេញ និងទទួលបទពិសោធរីករាយបំផុត ក្នុងតំបន់ភាគខាងត្បូង Phu Quoc និងទីប្រជុំជនមេឌីទែរ៉ាណេ ជិះខ្សែកាបយោល Hon Thom បន្ទាប់ពី ១៥ ម៉ោង; ចូលរួមក្នុងហ្គេមសមុទ្រដ៏គួរឱ្យរំភើបជាច្រើននៅឧទ្យានទឹក Aquatopia នៅលើកោះ Hon Thom មានចំណាប់អារម្មណ៍រន្ធត់ចិត្ត ជាមួយ Moc Xa Thinh Na ដែលជារថភ្លើងឈើធ្វើដំណើរលើអាកាសដំបូងគេក្នុងប្រទេសវៀតណាម ហើយទទួលទានម្ហូបអាហារពិសេសនិងស្រស់ នៅ នៅឯពិធីជប់លៀង BBQ លើឆ្នេរខ្សាច់ ឬភោជនីយដ្ឋាន Coconut Garden។ កម្មវិធីនេះត្រូវបានអនុវត្តនៅចុងសប្តាហ៍ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យចាប់ពីថ្ងៃទី ៨ ខែមេសា។
ខេត្ត Quang Ninh: Sun World Ha Long Complex ពោរពេញដោយការស្វែងយល់ និង Carnaval Ha Long បានរៀបចំជាថ្មីម្តងទៀត
បន្ទាប់ពីជីះខ្សែកាបយោល Nu Hoang និង តំបន់អាថ៌កំបាំងត្រលប់មកដំណើរការវិញ ចាប់ពីថ្ងៃទី ២ ខែមេសា ឧទ្យាន Rong និងឧទ្យានទឹក នឹងត្រលប់មកដំណើរការជាផ្លូវការវិញ ចាប់ពីថ្ងៃទី ២៣ ខែមេសា។
ឱកាសនៃថ្ងៃទី៣០ ខែមេសា និងថ្ងៃទី ១ ឧសភា ក៏ជាពេលវេលានៃ Carnaval Ha Long ២០២២ បានរៀបចំ ក្រោមប្រធានបទ " Ha Long បេតិកភណ្ឌ - អច្ឆរិយៈដែលភ្លឺជាមួយ Seagames លើកទី ៣១"។ ពិធីបើកនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅម៉ោង ៨ យប់ថ្ងៃទី ២៩ ខែមេសា នៅឆ្នេរ ឧទ្យានមហាសមុទ្រ ក្នុងសង្កាត់ Bai Chay។
![]() |
ឧទ្យាន Dragon |
“វិថីរាត្រី Ha Long” ដែលជាផលិតផលទេសចរណ៍ថ្មីប្លែកមួយនឹងដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ២៨ ខែមេសា នៅកំពង់ផែភ្ញៀវអន្តរជាតិ Ha Long (សង្កាត់ Bai Chay)។
ខេត្ត Thanh Hoa៖ បើកពិធីបុណ្យសមុទ្រ Sam Son បាញ់កាំជ្រួចកម្រិតទាប និងព្រឹត្តិការណ៍ជាច្រើនពេញរដូវក្តៅ
![]() |
ខេត្ត Thanh Hoa ក៏នឹងមានភាពរស់រវើក មិនមានធ្លាប់ពីមុនមក ក្នុងពេញរដូវក្តៅ ដោយកម្មវិធីមហោស្រព និងការកម្សាន្តជាបន្តបន្ទាប់ ។ |
ពិធីបើកសម្រាប់រដូវកាលនារដូវក្តៅឆ្នាំ ២០២២ នាល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ ខេត្ត Thanh Hoa នឹងរៀបចំពិធីរំលឹកខួបលើកទី ១១៥ ឆ្នាំនៃទេសចរណ៍ Sam Son ខួបលើកទី ៥ នៃការបង្កើតទីក្រុង Sam Son និងការបើកពិធីបុណ្យទេសចរណ៍សមុទ្រ Sam Son ឆ្នាំ ២០២២ នៅទីលានសមុទ្រនៅទីក្រុង Sam Son ។
នេះនឹងក្លាយជាកម្មវិធីសិល្បៈដ៏ប្លែក និងគួរឲ្យចង់ទស្សនា ជាមួយនឹងប្រធានបទ « Sam Son ហោះទៅឆ្ងាយ» ដែលមានការចូលរួមរបស់សិល្បករល្បីៗជាច្រើនរូប និងរៀបចំយ៉ាងល្អិតល្អន់ប្រកបដោយអត្តសញ្ញាណវប្បធម៌។ ជាពិសេសនៅក្នុងកម្មវិធី ភ្ញៀវទេសចរណ៍ និងអ្នកស្រុកក៏នឹងទស្សនាការបាញ់កាំជ្រួចកម្រិតទាបដ៏អស្ចារ្យផងដែរ។
បន្ទាប់ពីរាត្រីបើកនៃមហោស្រពទេសចរណ៍ឆ្នេរ Sam Son ឆ្នាំ ២០២២ នោះ ខេត្ត Thanh Hoa ក៏នឹងមានភាពរស់រវើកមិនធ្លាប់មានក្នុងរដូវក្តៅ កម្មវិធីមហោស្រព និងការកម្សាន្តជាបន្តបន្ទាប់ដែលត្រូវបានរៀបចំដូចជា ពិធីបុណ្យបង្ហោះខ្លែង; ពិធីបុណ្យលោតឆ័ត្រយោង…/.

nhandan
មតិពីមិត្តអ្នកអាន