Trending now

វៀតណាម-កូរ៉េខាងត្បូងសហការលើការតាំងពិព័រណ៍ប្រធានបទស្តីពីបេតិកភណ្ឌ

14:18 | 14/09/2022 ហេង វុធ្ធី

យុគសម័យ - ព័ត៌មានពីសារមន្ទីរប្រវត្តិសាស្ត្រជាតិនាថ្ងៃទី១៣ ខែកញ្ញា បានឲ្យដឹងថា ពិព័រណ៍ “Baekje និង Jeju៖ ពីបេតិកភណ្ឌកូរ៉េ ទៅជាបេតិកភណ្ឌពិភពលោក” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា នៅសារមន្ទីរ, លេខ១ Trang Tien, Hoan Kiem ទីក្រុងហាណូយ។

ធ្វើដំណើរក្នុងតំបន់បេតិកភណ្ឌដោយសាឡាងសមុទ្រពិសេសបំផុតនៅក្នុងប្រទេសវៀតណាម ធ្វើដំណើរក្នុងតំបន់បេតិកភណ្ឌដោយសាឡាងសមុទ្រពិសេសបំផុតនៅក្នុងប្រទេសវៀតណាម
បេតិកភណ្ឌធម្មជាតិ Hang Cau មានអាយុកាលរាប់លានឆ្នាំនៅកោះ Ly Son បេតិកភណ្ឌធម្មជាតិ Hang Cau មានអាយុកាលរាប់លានឆ្នាំនៅកោះ Ly Son
វៀតណាម-កូរ៉េខាងត្បូងសហការលើការតាំងពិព័រណ៍ប្រធានបទស្តីពីបេតិកភណ្ឌ

ពិព័រណ៍នេះត្រូវបានរៀបចំរួមគ្នាដោយសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក Baekje មជ្ឈមណ្ឌលវប្បធម៌កូរ៉េនៅវៀតណាម និងខេត្តស្វ័យគ្រប់គ្រងឯងពិសេស Jeju ។ នេះ​ជា​សកម្មភាព​មាន​សារៈសំខាន់​ជាក់ស្តែង​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​វប្បធម៌​និង​មិត្តភាព​រវាង​ប្រជាជន​ទាំងពីរ​វៀតណាម​និង​កូរ៉េ; ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េ (២២ ធ្នូ ១៩៩២ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២)។

ការតាំងពិព័រណ៌នេះក៏ជាឱកាសមួយដើម្បីឧទ្ទេសនាមដល់សាធារណជនវៀតណាម និងមិត្តអន្តរជាតិអំពីគុណតម្លៃជាសាកលដ៏ឆ្នើមនៃរូងភ្នំភ្លើង Jeju រមណីយដ្ឋានប្រវត្តិសាស្ត្រ Baekje ក៏ដូចជាលក្ខណៈពិសេសប្លែកពីធម្មជាតិនៃវប្បធម៌កូរ៉េ។ អាស្រ័យហេតុនេះ រួមចំណែកជួយប្រជាជននៃប្រទេសទាំងពីរយោគយល់គ្នានិងខិតជិតគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពរួមនៃប្រទេសទាំងពីរក្នុងសហគមន៍វប្បធម៌ពិភពលោក៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន