យុគសម័យ - ផ្សារផ្ការាត្រី Quang An (ខណ្ឌ Tay Hoរដ្ឋធានី Ha Noi) កាន់តែមានសភាពអ៊ូអរ នៅពេលដែលថ្ងៃទី២០ ខែតុលាជិតមកដល់។ អ្នកមកលេងផ្សារមិនត្រឹមតែជាអ្នកលក់ដុំប៉ុណ្ណោះទេ ប៉ុន្តែក៏មានយុវជន និងភ្ញៀវទេសចរបរទេសច្រើនដែរ។
![]() |
![]() |
ផ្សារ Quang An (Tay Ho - Hanoi) បានក្លាយជាកន្លែងទិញផ្កាដែលមានពណ៌ចម្រុះ និងប្រភេទដែលធ្លាប់ស្គាល់តាំងពីយូរយារណាស់មកហើយ ដែលនាំមកពីតំបន់ដាំផ្កាដ៏ល្បីល្បាញទាំងអស់នៅភាគខាងជើង ដូចជា Tay Tuu, Dong Anh, Me Linh…
![]() |
ពួកគេមកទីនេះដើម្បីមើលឃើញនូវបរិយាកាសនៃការជួញដូរ និងសកម្មភាពរបស់ភ្ញៀវនិងអ្នកលក់ នៅកណ្តាលព្រៃផ្កាដែលមានចម្រុះពណ៌នឹងក្លិនក្រអូបដ៏គួរទាក់ទាញ។ |
![]() |
ជាពិសេស ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដូចជាទិវានារីវៀតណាម ថ្ងៃទី ២០ ខែតុលា ផ្កានៅទីនេះត្រូវបានបញ្ជូននៅទីនេះជាច្រើន និងញឹកញាប់ជាង។ |
![]() |
ផ្សារផ្កា Quang An បានក្លាយទៅជាកន្លែងលក់ផ្កាដែលធ្លាប់ស្គាល់ និងជិតស្និទ្ធពីយូរមកហើយ។ ផ្កានៅទីនេះមានចម្រពណ៌ុះ និងប្រភេទជាច្រើនត្រូវបាននាំមកពីគ្រប់តំបន់ដាំផ្កាដ៏ល្បីល្បាញនៅភាគខាងជើងដូចជា Tay Tuu, Dong Anh, Gia Lam, Phuc Yen ... |
![]() |
ក្នុងពិធីបុណ្យនានាក្នុងឆ្នាំនេះ ផ្សារលក់ផ្កាចម្រុះពណ៌ និងតម្លៃខុសគ្នាសម្រាប់អ្នកចូលចិត្តជ្រើសរើស។ |
![]() |
អាជីវករតូចតាចនៅផ្សារ Quang An បានឲ្យដឹងថា តម្លៃផ្កាឆ្នាំនេះបានកើនឡើងបើធៀបនឹងរាល់ឆ្នាំ។ ក្នុងនោះ ផ្កាកុលាបគឺជាទំនិញដែលលក់ដាច់ជាងគេ ដែលនាំចូលពីតំបន់ជាច្រើន។ |
![]() |
ផ្កាកុលាប Moc Chau មានតម្លៃពី ២៥ ម៉ឺនដុង ដល់ ៣៥ ម៉ឺនដុង សម្រាប់មួយបាច់មានផ្កាចំនួន ២០ ផ្កាកុលាប Tay Tuu មានតម្លៃចាប់ពី ១២ ម៉ឺនដុង ដល់១៥ ម៉ឺនដុង /មួយបាច់, ផ្កាកុលាប Da Lat ប្រហែល ១៥ ម៉ឺន ដុង/មួយបាច់។ |
![]() |
តម្លៃផ្កានៅផ្សារផ្ការាត្រីគឺពិតជាថោកណាស់ អ្នកចូលចិត្តផ្កាជាច្រើនក៏ឆ្លៀតឱកាសដើរជុំវិញផ្សារផ្កា ពេលរាត្រីដើម្បីគយគន់និងទិញបាច់ផ្កាដែលខ្លួនពេញចិត្ត។ |
![]() |
អ្នកស្រី Chinh ជាអាជីវករmYyនៅផ្សារផ្កាបានមានប្រសាសន៍ថា៖ «តម្លៃផ្កាអាស្រ័យទៅលើការផ្គត់ផ្គង់ បើត្រឹមថ្ងៃទី២០ ខែតុលា មិននាំមកផ្កាជាច្រើន តម្លៃផ្កានឹងឡើងថ្លៃ»។ |
![]() |
ក្រៅពីផ្កាស្រស់ ហាងមួយចំនួនក៏មានគំរូផ្កាក្រដាសសម្រាប់អតិថិជនជ្រើសរើសផងដែរ។ |
មតិពីមិត្តអ្នកអាន