Trending now

និស្សិតឡាវទទួលស្វាគមន៍បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី Bunpimay នៅរដ្ឋធានីបុរាណ Hue

00:09 | 12/04/2022

នាយប់ថ្ងៃទី ១០ ខែមេសា នៅរដ្ឋធានីបុរាណ Hue មហាវិទ្យាល័យគរុកោសល្យ Thua Thien - Hue បានសម្របសម្រួលជាមួយសកលវិទ្យាល័យ Hue និងសមាគមមិត្តភាពវៀតណាម - ឡាវ បានរៀបចំពិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ឆ្នាំ ២០២២ - ពុទ្ធសករាជ ២៥៦៥ នៃសាធារណរដ្ឋប្រជាមានិតឡាវ។

សកម្មភាព​ជូនពរ​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​នៅ​តាមមូល​ដ្ឋាន​មួយ​ចំ​នួន​ សកម្មភាព​ជូនពរ​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​នៅ​តាមមូល​ដ្ឋាន​មួយ​ចំ​នួន​
ពិធីបុណ្យ  Dien Hue Nam - លក្ខណៈពិសេសខាងវិញ្ញាណរបស់ប្រជាជន Hue ពិធីបុណ្យ Dien Hue Nam - លក្ខណៈពិសេសខាងវិញ្ញាណរបស់ប្រជាជន Hue
ទិដ្ឋភាពនៃពិធីបុណ្យ។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៃពិធីបុណ្យ។.

សកម្មភាពដ៏មានអត្ថន័យជាច្រើនសម្រាប់និស្សិតឡាវប្រមាណ ៤០០ នាក់ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅខេត្ត Thua Thien - Hue បានរៀបចំឡើង។

កម្មវិធីនេះបានបង្ហាញឡើងវិញយ៉ាងពេញលេញ និងឧឡារិក នូវពិធីកិច្ចប្រពៃណីក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ដូចជា ពិធីជះទឹក ពិធីបួងសួង ពិធីចងខ្សែអំបោះកដៃ។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Huy Thai អនុប្រធានមន្ទីរការបរទេសទេសខេត្ត Thua Thien - Hue បានសង្កត់ធ្ងន់ថា និស្សិតឡាវដែលកំពុងសិក្សារៀនសូត្រនៅវៀតណាមបានរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្ត Thua Thien - Hue និងខេត្ត ក្រុងនៃប្រទេសឡាវ។

បុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay នៃប្រទេសឡាវ តែងតែប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា នៃប្រតិទិនសុរិយគតិ ជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ប្រជាជនឡាវតែងតែប្រមូលផ្តុំគ្នានៅតាមវត្តអារ៉ាម ដើម្បីប្រគេនចង្ហាន់ព្រះសង្ឈ សូត្រធម៌ ស្តាប់ព្រះធម៌ទេសនា ស្រង់ទឹកព្រះ និងជះទឹកគ្នាទៅវិញទៅមក ជូនពរគ្នាទៅវិញទៅមកនូវឆ្នាំថ្មីពាសពេញទៅដោយសុភមង្គល វិបុលសុខ មហាប្រសើរ ចម្រុងចម្រើននិងសំណាងល្អ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន
ភាពរស់រវើកនៃពានរង្វាន់បាល់ទាត់សហគមន៍វៀតណាម នៅតំបន់ Kyushu ប្រទេសជប៉ុន
លើកកម្ពស់តួនាទីរបស់សហគ្រាស ក្នុងទំនាក់ទំនងមិត្តភាព វៀតណាម - កម្ពុជា
មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦
ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ