Trending now

សកម្មភាព​ជូនពរ​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​នៅ​តាមមូល​ដ្ឋាន​មួយ​ចំ​នួន​

00:00 | 07/04/2022

នាព្រឹកថ្ងៃទី ៦ មេសា នៅវត្តពោធិសំរោង ស្រុក O Mon ទីក្រុង Can Tho ប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់អ្នកមុខអ្នកការ ពុទ្ធសាសនិកខ្មែរថេរវាទ និងបងប្អូនជនជាតិខ្មែរនៅទីក្រុង Can Tho ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២២។

បង្កើន​សកម្មភាព​ការទូត​​ប្រជាជនរវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​ បង្កើន​សកម្មភាព​ការទូត​​ប្រជាជនរវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​
ការ​អុជ​ធូប​ដើម្បី​អបអរ​ថ្ងៃ​កំណើត​គម្រប់ ១១០ ឆ្នាំ​របស់​ថ្នាក់ដឹកនាំ Le Van Luong នៅ Hung Yen ការ​អុជ​ធូប​ដើម្បី​អបអរ​ថ្ងៃ​កំណើត​គម្រប់ ១១០ ឆ្នាំ​របស់​ថ្នាក់ដឹកនាំ Le Van Luong នៅ Hung Yen

លោក Do Van Chien មានបំណងចង់ឲ្យអ្នកមុខអ្នកការនិងបងប្អូនជនជាតិខ្មែរ ប្តេជ្ញាចិត្ត សាមគ្គីគ្នាដើម្បីចូលរួមក្នុងដំណើរការកសាងជនបទថ្មីនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមក៏មានបំណង ចង់ឲ្យបងប្អូនជនរួមជាតិរួបរួមសាមគ្គីគ្នា រួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតគ្នា មានជំនឿលើបក្ស ធ្វើពលកម្មផលិតកម្មយ៉ាងសកម្ម ដើម្បីបម្រើការអភិវឌ្ឍមាតុភូមិ។

ថ្នាក់ដឹកនាំមជ្ឈិមនិងទីក្រុង Can Tho ប្រគល់អំណោយបុណ្យចូលឆ្នាំថ្មី ជូនព្រះសង្ឃជនជាតិខ្មែរ។ (រូបថត៖ TTXVN)
ថ្នាក់ដឹកនាំមជ្ឈិមនិងទីក្រុង Can Tho ប្រគល់អំណោយបុណ្យចូលឆ្នាំថ្មី ជូនព្រះសង្ឃជនជាតិខ្មែរ។.

នាថ្ងៃដដែលនេះ ប្រធានគណៈចលនាមហាជនមជ្ឈឹម លោកស្រី Bui Thi Minh Hoai បានអញ្ជើញចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ព្រះសង្ឃ ពុទ្ធបរិស័ទសាសនិកថេរវាទ ជាមួយតំណាងជនរួមជាតិខ្មែរដែលកំពុងរស់នៅទីក្រុងហូជីមិញ និងនិស្សិតឡាវ កម្ពុជា ថៃ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង។ នៅទីនេះ លោកស្រី Bui Thi Minh Hoai បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលនយោបាយបង្កើតលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីជួយសម្រួលដល់បងប្អូនជនជាតិភាគតិច ក្នុងនោះមានបងប្អូនជនជាតិខ្មែរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ ថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ គោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា ធ្វើសកម្មភាពសាសនាស្របច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បងប្អូនជនជាតិភាគតិចកាន់សាសនា និងអ្នកមុខអ្នកការសាសនា ដើម្បីអនុវត្តន៍សកម្មភាពបួសរៀន សាសនាឱ្យបានល្អ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់