Trending now

បង្កើន​សកម្មភាព​ការទូត​​ប្រជាជនរវាង​វៀតណាម​និង​សហរដ្ឋអាមេរិក​

10:33 | 04/04/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ១ មេសា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលជួបលោក John McAuliff ដែលជាមិត្តជិតស្និទ្ធ និងយូរឆ្នាំរបស់វៀតណាមនៅទីក្រុងញូវយ៉ក។

ស្វែងរក​និង​ប្រមូល​អដ្ឋិធាតុយុទ្ធជន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន ១៧ នាក់​នៅ​ឡាវ ស្វែងរក​និង​ប្រមូល​អដ្ឋិធាតុយុទ្ធជន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន ១៧ នាក់​នៅ​ឡាវ
កងទ័ពជើងគោក​កម្ពុ​ជា និង​យោធភូមិភាគ​ទី​៩ វៀតណាម បន្ត​ពង្រឹង និង​លើកកម្ពស់ ទំនាក់ទំនង​ទ្វេភាគី កងទ័ពជើងគោក​កម្ពុ​ជា និង​យោធភូមិភាគ​ទី​៩ វៀតណាម បន្ត​ពង្រឹង និង​លើកកម្ពស់ ទំនាក់ទំនង​ទ្វេភាគី
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានពិភាក្សាជាមួយលោក John McAuliff ។ (ប្រភព៖ គស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ)
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានពិភាក្សាជាមួយលោក John McAuliff ។

នៅក្នុងជំនួបនេះ លោក John McAuliff បានពិភាក្សាអំពីសកម្មភាពការទូតប្រជាជន ដែលដឹកនាំដោយលោក និងអង្គការស្ម័គ្រចិត្តនៃមូលនិធិផ្សះផ្សា និងអភិវឌ្ឍន៍ (Fund for Reconciliation and Development) នាពេលកន្លងទៅ ព្រមទាំងសកម្មភាពមួយចំនួននាពេលខាងមុខ សំដៅតភ្ជាប់ និង បង្កើនការរផ្លាស់ប្តូររវាងបុគ្គល និងអង្គការក្រៅរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងវៀតម។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលស្គាល់នូវមតិយោបល់របស់លោក John McAuliff លើបញ្ហាអន្តរជាតិលេចធ្លោមួយចំនួននៅក្នុងវេទិកាអង្គការសហប្រជាជាតិនាបច្ចុប្បន្ននេះ។ លោកមានគោលបំណងចង់បន្តសម្របសម្រួលជាមួយស្ថានបេសកកម្ម ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ដើម្បីបង្កើនការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានផ្លាស់ប្តូរមតិមួយចំនួនអំពីសកម្មភាពអបអរសាទរខួបលើកទី ៤៥ នៃទិវាវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (ខែកញ្ញា ឆ្នាំ ១៩៧៧ - ខែកញ្ញា ឆ្នាំ២០២២) និងខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសស្តីពីសន្តិភាពសម្រាប់វៀតណាម (ខែមករា ឆ្នាំ ១៩៧៣ - ខែមករា ឆ្នាំ ២០២៣)៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥