Trending now

ឥណ្ឌូនេស៊ីប្រកៀកស្មាជាមួយអាស៊ានច្រានចោលការទាមទារធ្វើនាវាចរណ៍របស់ចិននៅសមុទ្រខាងកើត

11:40 | 24/10/2020

ក្រៅពីការប្រតិបត្តិច្បាប់ដោយឥតងាករេនោះ ឥណ្ឌូណេស៊ីបានរួមជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់អំពីការច្រានចោលរាល់ការទាមទាធ្វើនាវាចរណ៍របស់ចិន ដែលផ្ទុយទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ីលោកស្រី Retno Marsudi

ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២២ ខែតុលា រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានឲ្យដឹងថា ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ នោះ ឥណ្ឌូណេស៊ីបានបន្តការពារដែនសមុទ្រ Natuna ពីចំណុចក្តៅនៃជម្លោះនៅសមុទ្រខាងកើត។ លោកស្រី Retno Marsudi ក៏បានបញ្ជាក់ថា ក្រៅពីការប្រតិបត្តិច្បាប់ដោយឥតងាករេនោះ ឥណ្ឌូណេស៊ីបានរួមជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់អំពីការច្រានចោលរាល់ការទាមទាដែននាវាចរណ៍របស់ចិន ដែលផ្ទុយទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ តាមរយៈកំណត់ ទូតដែលបានបញ្ជូនទៅគណៈកម្មការអង្គការសហប្រជាជាតិស្តីពីព្រំប្រទល់នៃខ្ពង់រាបបាតសមុទ្រផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម
បទដ្ឋានបែងចែកដែលបានស្នើឡើងសម្រាប់ថវិកាចំណាយចរន្តនៃថវិការដ្ឋសម្រាប់ក្រសួង និងស្ថាប័នកណ្តាល
ការដោះស្រាយឧបសគ្គ និងចំណុចខ្វះខាតក្នុងការអនុវត្តជាក់ស្តែងនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ការចេញផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត
គណៈកម្មការអឺរ៉ុប (EC) នឹងធ្វើការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា លើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)