Trending now

WB បាន​អះអាង​​​គាំទ្រ​វៀត​ណាម ​ឱ្យ​ក្លាយ​ជាខឿន​​សេដ្ឋកិច្ច​មានប្រាក់​​ចំណូល​ខ្ពស់​

23:31 | 01/04/2022 យោងតាមវិឡូសំលេងវៀតណាម

យោងតាមក្រុមហ៊ុន Fiber2Fashion (អាមេរិក) នៅថ្ងៃទី ៣០ ខែមីនា អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកស្រី Manuela V. Ferro បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃនៅវៀតណាម។

ធនាគារពិភពលោក (WB) បន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍន៍ ធនាគារពិភពលោក (WB) បន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍន៍
​បើក​កិច្ចប្រជុំចង្អៀត​​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី ​២៨ ​បើក​កិច្ចប្រជុំចង្អៀត​​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី ​២៨
លោកស្រី Manuel V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ (រូបថត៖ TTXVN)
លោកស្រី Manuel V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ក្នុងដំណើរទស្សនកិច្ចនេះ អនុប្រធាន WB បានអះអាងសារជាថ្មីនូវការប្តេជ្ញារបស់ WB ក្នុងការជួយឧបត្ថម្ភវៀតណាមសម្រេចបានគោលដៅក្លាយជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥ និងឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០។ លោកស្រី Ferro បានសង្កត់ធ្ងន់ថា WBបានត្រៀមខ្លួនជាស្រេច ជួយគាំទ្រយ៉ាងសកម្មក្នុងការកសាងរបាយការណ៍វៀតណាមឆ្នាំ២០៤៥ រួមចំណែកជួយវៀតណាមសម្រេចគោលដៅក្លាយជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៤៥។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅវៀតណាម លោកស្រី Ferro បានអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពនិងបញ្ហាប្រឈមនៃការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជារបៀបដែលវៀតណាមអាចទាញយកផលប្រយោជន៍ពីការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក សំដៅសម្រេចបានលទ្ធផលជាក់ស្តែង ដែលជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រី Ferro បានសង្កត់ធ្ងន់ថា WB នឹងស្នើចេញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈម នៃការអភិវឌ្ឍស្របតាមលក្ខណៈពិសេសនិងឱកាសអភិវឌ្ឍន៍របស់វៀតណាម ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្រួបបង្រួមអំណាចរបស់ប្រជាជនវៀតណាម
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៦ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី២២ ខែមីនា
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម