Trending now

​បើក​កិច្ចប្រជុំចង្អៀត​​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី ​២៨

11:53 | 17/03/2022

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៨ នឹងត្រូវបានបើកជាផ្លូវការនៅថ្ងៃទី១៦ ខែមីនា តាមទម្រង់ អនឡាញ។

រដ្ឋ Victoria ស្វាគមន៍ចចំពោះមូលដ្ឋាន និងធុរកិច្ចវៀតណាមជានិច្ច រដ្ឋ Victoria ស្វាគមន៍ចចំពោះមូលដ្ឋាន និងធុរកិច្ចវៀតណាមជានិច្ច
រដ្ឋ បន្តលើកទឹកចិត្តផ្នែកពន្ធដារ ៣ឆ្នាំទៀត ដល់ក្រុមហ៊ុន/សហគ្រាសដែលបោះផ្សាយ«មូលបត្រ» រដ្ឋ បន្តលើកទឹកចិត្តផ្នែកពន្ធដារ ៣ឆ្នាំទៀត ដល់ក្រុមហ៊ុន/សហគ្រាសដែលបោះផ្សាយ«មូលបត្រ»
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៨។ (រូបថត៖ moit.gov.vn)
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៨។ (រូបថត៖ moit.gov.vn)

គណៈប្រតិភូវៀតណាមបានចូលរួមសន្និសីទ ក្រោមការដឹកនាំរបស់អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh រួមជាមួយតំណាងក្រសួងការបរទេស ហិរញ្ញវត្ថុ ផែនការនិងវិនិយោគ។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានអនុម័តលើគំនិតផ្តួចផ្តើមដែលផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចំនួន ១៩ របស់កម្ពុជាក្នុងឆ្នាំធ្វើជាប្រធានអាស៊ាន ឆ្នាំ ២០២២។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានបង្កើតឡើងតាមទិសដៅសំខាន់ៗចំនួន៤ រួមមាន៖ ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា; បង្រួញគម្លាតអភិវឌ្ឍន៍លើសមត្ថភាពប្រកួតប្រជែងរបស់អាស៊ាន។ សន្និសីទក៏បានយល់ព្រមលើអាទិភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២ រួមទាំង ខ្លឹមសារចំនួន ១៥១ ផ្សេងៗគ្នា ក្នុងវិស័យពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មអេឡិចត្រូនិក; សហគ្រាសធុនតូចនិងមធ្យម។

ថ្លែងមតិក្នុងសន្និសីទ គណៈប្រតិភូវៀតណាមបានអះអាងថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីសម្រេចបានគោលដៅរួមរបស់សហគម ន៍សេដ្ឋកិច្ចអាស៊ាន។ លើសពីនេះទៅទៀត វៀតណាមក៏បានសង្កត់ធ្ងន់លើគោលដៅពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើពិពិធកម្មសម្រាប់អាស៊ាន សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមិនអាចទាយទុកជាមុនបាននាពេលអនាគត និងរក្សាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ដោយឈរលើមូលដ្ឋាននោះ វៀតណាមបានស្នើឱ្យបណ្តាប្រទេសអាស៊ាន ឯកភាពគ្នានូវវិធីសាស្រ្តជាក់ស្តែងក្នុងការចរចា ដើម្បីបង្កើនឋានៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន(ATIGA) សំដៅនាំមកនូវតម្លៃបន្ថែមយ៉ាងពិតប្រាកដ សម្រាប់បណ្តាសហគ្រាសនៅអាស៊ាន៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី