Trending now

ធនាគារពិភពលោក (WB) បន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍន៍

15:08 | 23/03/2022

នារសៀលថ្ងៃទី ២១ មិនា អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែចាត់ទុក WB ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ហើយ WB បានជួយឧបត្ថម្ភ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ផ្តល់ប្រឹក្សាគោលនយោបាយម៉ាក្រូជាច្រើន ហើយនាពេលថ្មីៗនេះបានជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។

WB ព្យាករណ៍ថា វៀតណាមនឹងសម្រេចបានកំណើនខ្ពស់បំផុតនៃប្រាក់ចំណូល និងពាណិជ្ជកម្មនៅក្នុង RCEP WB ព្យាករណ៍ថា វៀតណាមនឹងសម្រេចបានកំណើនខ្ពស់បំផុតនៃប្រាក់ចំណូល និងពាណិជ្ជកម្មនៅក្នុង RCEP
WB ៖ សេដ្ឋកិច្ចវៀតណាមបន្តកែលំអ ដោយសារការស្តារឡើងវិញនៃផ្នែកឧស្សាហកម្ម WB ៖ សេដ្ឋកិច្ចវៀតណាមបន្តកែលំអ ដោយសារការស្តារឡើងវិញនៃផ្នែកឧស្សាហកម្ម
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh  និងលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WB យកចិត្តទុកដាក់ផ្តល់អាទិភាពដល់វៀតណាមបន្តទទួលបានជំនួយឥតសំណង ព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជួយឧបត្ថម្ភប្រភពកម្លាំង ដើម្បីកសាងរបាយការណ៍វៀតណាមឆ្នាំ ២០៤៥ ធានាលក្ខណៈយុទ្ធសាស្ត្រ សមស្របនឹងគោលដៅ និងទិសដៅដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ ២០៤៥ របស់វៀតណាម។ ចំពោះភាគីវៀតណាម រដ្ឋាភិបាលនឹងបន្តពិគ្រោះយោបល់ជាមួយ WB និងក្រុមធនាគារអភិវឌ្ឍន៍ទាំង៦ ដើម្បីពិភាក្សាអំពីដំណោះស្រាយជាក់លាក់ សំដៅបន្តសុក្រិតរបៀបរបប គោលនយោបាយ និងដោះស្ដាយបញ្ហាជំពាក់ជំពិនជាបន្ទាន់។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏មានគោលបំណងថា ការិយាល័យធនាគារពិភពលោកប្រចាំនៅវៀតណាមនឹងដើរតួនាទីដ៏ធំធេងជាង ហើយក្លាយទៅជាមជ្ឈមណ្ឌលសម្របសម្រួលតំបន់មេគង្គ ដើម្បីជួយសម្រួលបណ្ដាគម្រោងតភ្ចាប់ ដែលមានលក្ខណៈយុទ្ធសាស្ត្រក្នុងតំបន់។

ជាការឆ្លើយតប លោកស្រី Manuela.V Ferro បានសង្កត់ធ្ងន់ថា WB នឹងបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណើរអភិវឌ្ឍន៍នាពេលខាងមុខ ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភយ៉ាងសកម្មដល់ការអភិវឌ្ឍរបាយការណ៍វៀតណាមឆ្នាំ ២០៤៥។ តាមនោះ រួមចំណែកជួយវៀតណាមសម្រេចឲ្យបានយុទ្ធសាស្ត្រ ផែនការនិងគោលដៅដែលបានដាក់ចេញ ជាពិសេសក្នុងការកៀរគរប្រភពធនធានសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្តការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយ និរន្តរភាព បរិយាប័ន្ន បង្កើនការតភ្ជាប់ សមាហរណកម្មអន្តរជាតិ ឆ្ពោះទៅរកគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ខាងមុខ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម