Trending now

WB ៖ សេដ្ឋកិច្ចវៀតណាមបន្តកែលំអ ដោយសារការស្តារឡើងវិញនៃផ្នែកឧស្សាហកម្ម

10:04 | 16/12/2021 ឌីណា

យុគសម័យ - យោងតាមធនាគារពិភពលោក (WB) សេដ្ឋកិច្ចវៀតណាមបន្តកែលំអ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម និងការលក់រាយសរុបនៃទំនិញប្រើប្រាស់ និងសេវាកម្មប្រើប្រាស់ទាំងពីរបានកត់ត្រាកំណើនសម្រាប់រយៈពេលបីខែជាប់ៗគ្នា។

WB ព្យាករណ៍ថាចាប់ពីឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញដល់កម្រិតមុនវិបត្តិកូវីដ ១៩ WB ព្យាករណ៍ថាចាប់ពីឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញដល់កម្រិតមុនវិបត្តិកូវីដ ១៩
WB៖ សេដ្ឋកិច្ចវៀតណាមនឹងស្តារឡើងវិញបន្ទាប់ពីបទបញ្ជាបិទខ្ទប់ត្រូវបានដកចេញ WB៖ សេដ្ឋកិច្ចវៀតណាមនឹងស្តារឡើងវិញបន្ទាប់ពីបទបញ្ជាបិទខ្ទប់ត្រូវបានដកចេញ
WB ៖ សេដ្ឋកិច្ចវៀតណាមបន្តកែលំអ ដោយសារការស្តារឡើងវិញនៃផ្នែកឧស្សាហកម្ម

យោងតាមការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ក្នុងខែធ្នូ របស់ WB (ចេញផ្សាយនៅថ្ងៃទី 14 ខែធ្នូ) សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់វៀតណាម​ ក្នុងខែវិច្ឆិកាបានលើសពីកម្រិតដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យដែលសារៈឡើងវិញយ៉ាងខ្លាំងដូចជា ផលិតកម្ម កែច្នៃចំណីអាហារ បារី វាយនភណ្ឌ ផលិតផលកៅស៊ូ លោហធាតុ និងផ្លាស្ទិច ដោយមាន​អត្រាកំណើនពីរខ្ទង់ បើសិន​ជាប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការផលិតផលិតផលអេឡិចត្រូនិក កុំព្យូទ័រ និងផលិតផលអុបទិកបានកើនឡើង 8.5% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថាអតិផរណាបានកើនឡើងបន្តិចបន្តួច ដោយសារតែការកើនឡើងតម្លៃប្រេងឥន្ធនៈ តម្រូវការប្រើប្រាស់ក្នុងស្រុកសម្រាប់ផលិតផល ក្រៅពីម្ហូបអាហារក្នុង​ស្រុក​កំពុង​ស្តារៈឡើង​វិញ និង​ការបង្កើនថ្លៃដឹកជញ្ជូន ខណៈដែលកំណើនឥណទាននៅតែមានស្ថិរភាព ការផ្តល់សាច់ប្រាក់គ្រប់គ្រាន់ដើម្បីគាំទ្រដល់ការស្តារៈឡើងវិញនៃខឿនសេដ្ឋកិច្ច។

អ្នកជំនាញធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា គោលនយោបាយរស់នៅជាមួយជំងឺកូវីដ ទាមទារ ឲ្យអាជ្ញាធរបន្តមានការប្រុងប្រយ័ត្ន និងចាត់វិធានការឱ្យបានឆាប់រហ័ស។ បន្ថែមពីលើការបន្តពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង វិធានការប្រុងប្រយ័ត្ននូវ​វិធានការ​រក្សាគម្លាតសង្គម ការធ្វើតេស្ត និងការធ្វើចត្តាឡីស័កតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីជៀសវាងការកើតឡើង​រលក​រីករាល​ដាល​​ថ្មី ដែលប៉ះពាល់ដល់ប្រជាជនទាំងមូល និងបង្ខំឱ្យអនុវត្តវិធានការរឹតបន្តឹងថ្មី./.

ឌីណា

Tuoi tre

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម