Trending now

កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង ជាង ២០ ម៉ឺន​នាក់ នៅ​ចុង​សប្ដាហ៍​ទី​៤ ខែមីនា​នេះ

09:59 | 29/03/2022 ហេង វុធ្ធី

ញៀវទេសចរ​ផ្ទៃក្នុង នា​ចុង​សប្តាហ៍ ថ្ងៃទី​២៦-២៧ ខែមីនា ឆ្នាំ ២០២២ មាន​ចំនួន ២០៦.១២១ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ១៩៣.៥៨២ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១២.៥៣៩ នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់ ក្រសួងទេសចរណ៍​។​

អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅសាលាមធ្យមសិក្សាការពារព្រំដែនលេខ២ អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅសាលាមធ្យមសិក្សាការពារព្រំដែនលេខ២
គោលនយោបាយច្បាប់របស់វៀតណាមធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គោលនយោបាយច្បាប់របស់វៀតណាមធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង ជាង ២០ ម៉ឺន​នាក់ នៅ​ចុង​សប្ដាហ៍​ទី​៤ ខែមីនា​នេះ
កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង ជាង ២០ ម៉ឺន​នាក់ នៅ​ចុង​សប្ដាហ៍​ទី​៤ ខែមីនា​នេះ

អនុវត្តតាម​ប្រសាសន៍​ណែនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​-​ខេត្ត ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ បាននិងកំពុង​ដាក់ចេញ ផែនការ រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ នាឱកាស​ចូលឆ្នាំ ប្រពៃណីជាតិ ពិសេស​កម្មវិធី សង្ក្រាន្ត​ចូលឆ្នាំ នៅតាម​ទី​រួម​ខេត្ត ទីប្រជុំជន និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមជាមួយ ការតុបតែង​លម្អ នៅតាម​ទីតាំង​សំខាន់ៗ​។​​ប្រភព​ដដែល​នេះ បានឱ្យដឹង​ទៀតថាៈ គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ខេត្ត​ព្រះសីហនុ ទទួលបាន​ទេសចរ ចំនួន ៣១.៥៨៧ នាក់ , រាជធានី​ភ្នំពេញ ២៨.៦០៨ នាក់ , ខេត្តបាត់ដំបង ២៣.៩៨០ នាក់ , ខេត្តកំពត ២២.៧០២ នាក់ , ខេត្តសៀមរាប ១៧.៥៣០ នាក់ , ខេត្ត​កែប ១៥.២៤៦ នាក់ , ខេត្តពោធិ៍សាត់ ១០.៦៥២ នាក់​។​

​ទន្ទឹមនឹងនេះ វិស័យ​ឯកជន មាន​ក្តី​រីករាយ​ចំពោះ ការប្រកាស​ឲ្យ​មាន​កម្មវិធី​កម្សាន្ត នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​បាន​កំពុង​រៀបចំ​មូលដ្ឋាន អាជីវកម្ម​របស់ខ្លួន ត្រៀម​ទទួល​ភ្ញៀវទេសចរ ពិសេស​ការពង្រឹង ការអនុវត្ត​វិធានការ ៣​កុំ និង​៣​ការពារ វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ​។​

​ក្រសួងទេសចរណ៍ បាន​កំពុង​រៀបចំ​សារាចរ​ណែនាំ ទៅ​មន្ទីរ​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ ក្នុងការ​គ្រប់គ្រង​ចរ​ន្ត​ភ្ញៀវទេសចរ ការពង្រឹង​ការអនុវត្ត​វិធានការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ រួមជាមួយ​ការពង្រឹង​គុណភាព ផលិតផល និង​សេវាកម្ម​ទេសចរណ៍​៕

ហេង វុធ្ធី

rasmeinews/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤