Trending now

ចូលឆ្នាំខ្មែរ៖​ ពោធិ៍សាត់ រំពឹងមានកំណើនទេសចរ ប៉ុន្តែអាចខ្វះផ្ទះស្នាក់

10:00 | 29/03/2022 ហេង វុធ្ធី

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រំពឹងថាចូលឆ្នាំប្រពៃណីខ្មែរ ខេត្តពោធិ៍សាត់នឹងទទួលបានទេសចរកាន់តែច្រើន ព្រោះរយៈពេល២ខែមកនេះទេសចរគ្រប់ទិសទីសម្រុកទៅកម្សាន្តនៅខេត្តមួយនេះ។ យ៉ាងណាមិញ ការខ្វះកន្លែងស្នាក់នៅ ជាបញ្ហាប្រឈម ដែលធ្វើឱ្យខេត្តពោធិ៍សាត់នឹងអាចទទួលភ្ញៀវក្នុងកម្រិតមួយ ។

«ជិះក្បូនតាមស្ទឹង» ជាសេវាកម្មទេសចរណ៍ថ្មីនៅផ្ទះស្នាក់ចម្ការព្រៃ ក្នុងស្រុកថ្មបាំង «ជិះក្បូនតាមស្ទឹង» ជាសេវាកម្មទេសចរណ៍ថ្មីនៅផ្ទះស្នាក់ចម្ការព្រៃ ក្នុងស្រុកថ្មបាំង
ផ្ទះស្នាក់បៃតង រមណីយដ្ឋានកែច្នៃថ្មីមួយទៀតនៅស្រុកបន្ទាយស្រី ផ្ទះស្នាក់បៃតង រមណីយដ្ឋានកែច្នៃថ្មីមួយទៀតនៅស្រុកបន្ទាយស្រី
ចូលឆ្នាំខ្មែរ៖​ ពោធិ៍សាត់ រំពឹងមានកំណើនទេសចរ ប៉ុន្តែអាចខ្វះផ្ទះស្នាក់

ដើមឆ្នាំ២០២២នេះ ខេត្តពោធិ៍សាត់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការគាំទ្រពីភ្ញៀវទេសចរជាច្រើន។ ជារៀងរាល់ចុងសប្តាហ៍កន្លែងស្នាក់នៅក្នុងខេត្តនេះមិនសូវទំនេរនោះទេ។ ទេសចរចង់ទៅលេងខេត្តពោធិ៍សាត់ ជាពិសេសក្នុងស្រុកវាលវែងត្រូវកក់កន្លែងស្នាក់នៅជាមុន ព្រោះទេសចរកើនឡើងលើសសេវាកម្មស្នាក់នៅ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រំពឹងខ្ពស់ថាទេសចរនឹងទៅកម្សាន្តនៅខេត្តពោធិ៍សាត់កាន់តែច្រើនខ្លាំងនៅថ្ងៃទី ១៤ដល់១៦ ខែមេសា ដែលជាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព្រោះរៀងរាល់ចុងសប្តាហ៍ មិនមែនថ្ងៃបុណ្យ ក៏មានភ្ញៀវច្រើនដែរ។ ទន្ទឹមនឹងការរំពឹងនេះ លោក សំ ឃីម បារម្ភថាខេត្ត នឹងមិនអាចទទួលទេសចរបានទាំងអស់នោះទេ ព្រោះកន្លែងស្នាក់នៅកំពុងខ្វះខាត។

ប្រធានមន្ទីរទេសចរណ៍រូបនេះបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖ « ភោជនីយដ្ឋាន យើងមិនខ្វះទេ តែកន្លែងស្នាក់នៅខ្វះ។ កន្លងមកភ្ញៀវខ្លះត្រូវត្រឡប់ទៅវិញ ខ្លះទៀតត្រូវបោះតង់។ តែឥឡូវអ្នករកស៊ី ចាប់ផ្ដើមធ្វើរីសត ផ្ទះស្នាក់ និងអាហារដ្ឋាននៅស្រុកវាលវែង ដែលមានទេសចរទៅច្រើន »។

តំបន់ទេសចរណ៍ក្នុងស្រុកវាលវែង ដែលមានភ្ញៀវទៅលេងច្រើន គឺភ្នំ១៥០០ សហគមន៍អេកូទេសចរណ៍អូរសោម និងទឹកធ្លាក់តាដាជាដើម។ ជាមួយគ្នានេះ ទេសចរមានបំណងទៅកម្សាន្តនៅអូរសោម ត្រូវកក់កន្លែងស្នាក់នៅមុនមួយខែឬ យ៉ាងហោចណាស់មួយសប្តាហ៍ ព្រោះសហគមន៍មួយនេះកំពុងខ្វះខាត តែប្រជាជនក្នុងសហគមន៍ក៏កំពុងសាងសង់កន្លែងស្នាក់នៅបន្ថែមដែរ ។

តាមរយៈការខ្វះខាតកន្លែងស្នាក់នៅ លោក សំ ឃីម កំពុងណែនាំម្ចាស់សណ្ឋាគារ កន្លែងស្នាក់នៅ និងរីសត មិនឱ្យឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យទាន។ « យើងមើលឃើញថាកន្លែងខ្លះក៏ឡើងថ្លៃដែរ គឺកន្លែងស្នាក់នៅក្នុងស្រុកវាលវែង។ យើងនឹងណែនាំគាត់មិនឱ្យឡើងថ្លៃ បើសិនគាត់នៅឡើងថ្លៃយើងនឹងមានវិធានការ »។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានមន្ទីរទេសចរណ៍រូបនេះ​។

ខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍ជាង ៣០កន្លែង ចែកចេញជា ៣ប្រភេទគឺ ទេសចរណ៍ទន្លេសាប ទេសចរណ៍វប្បធម៌ និងសហគមន៍ទេសចរណ៍។ សូមជម្រាបផងដែរថា កាលពីចុងសប្តាហ៍ទី៣នៃខែមីនា ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរ ១៣ ៣៨៩នាក់ ខណៈភ្ញៀវទេសចរសរុបទូទាំងប្រទេសមាន ២១៥ ០៩៥នាក់៕​

ហេង វុធ្ធី

Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
Dien Bien - គោលដៅយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល
ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump
ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា