Trending now

ផ្ទះស្នាក់បៃតង រមណីយដ្ឋានកែច្នៃថ្មីមួយទៀតនៅស្រុកបន្ទាយស្រី

16:25 | 14/09/2020 (បកប្រែដោយឌីណា)

ផ្ទះស្នាក់បៃតង គឺជារមណីយដ្ឋានកែច្នៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី។ អភិបាលស្រុកបន្ទាយស្រីរំពឹងថា រមណីយដ្ឋានកែច្នៃមួយនេះ នឹងទាក់ទាញទេសចរក្នុងស្រុកបានកាន់តែច្រើន។

ផ្ទះស្នាក់បៃតង រមណីយដ្ឋានកែច្នៃថ្មីមួយទៀតនៅស្រុកបន្ទាយស្រី។ (រូបថត៖ Thmey Thmey.com)

ធ្វើដំណើរចំងាយប្រមាណជា38 Km ពីក្រុងសៀមរាប យើងអាចធ្វើដំណើរកាត់តាមភូមិព្រះដាក់ ជាទីកន្លែងដែលមាន នំបញ្ចុកឈ្ងុយឆ្ងាញ់ពិសារ ( ធ្លាប់សាកហើយឬនៅ? ) ហើយ ត្រូវបន្តដំនើរឆ្ពោះទៅទីតាំងគោលគឺ រង្វង់មូលភ្នំគូលែន ស្រុកបន្ទាយស្រី បន្ទាប់មកក៏បន្តដំណើរទៀតទៅកាន់វត្តស្រះដូនរីក ដែលមានស្រះទឹក និងទេសភាពស្រស់ស្អាតផងដែរ ។ នៅចំងាយប្រមាណជា100m ខាងមុខរបងវត្តយើងហ្នឹង នឹងមកដល់ទី​រមណីយដ្ឋាន ផ្ទះស្នាក់បៃតង ។

រមណីយដ្ឋានកែច្នៃផ្ទះស្នាក់បៃតង គឺជាគោលដៅទេសចរណ៍ថ្មីមួយ របស់ស្រុកបន្ទាយស្រី ដែលមានទីតាំងស្ថិតនៅ ភូមិស្រះខ្វាវ ឃុំត្បែង។ រមណីយដ្ឋាននេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប។ ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់នៅទំព័រហ្វេសប៊ុករបស់ខ្លួនថា ផ្ទះស្នាក់បៃតង នឹងអាចទាក់ទាញភ្ញៀវទេសចរ ជាពិសេសទេសចរក្នុងស្រុក មកលេងកម្សាន្តកាន់តែច្រើន នាអំឡុងពេលសម្រាកលំហែកាយ។

ផ្ទះស្នាក់បៃតង រមណីយដ្ឋានកែច្នៃថ្មីមួយទៀតនៅស្រុកបន្ទាយស្រី ។ (រូបថត៖ Thmey Thmey.com)


តាមអភិបាលស្រុកបន្ទាយស្រីដដែល ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល បូករួមនឹងទឹកធ្លាក់យ៉ាងត្រជាក់ គឺជាចំណុចពិសេស និងលេចធ្លោបំផុត នៃរមណីយដ្ឋានផ្ទះស្នាក់បៃតង។ លើសពីនេះ ទេសចរទេសចរ អាចសម្រាក បន្ទូរអារម្មណ៍ជាមួយនឹងទិដ្ឋភាពយ៉ាងខៀវស្រងាត់នៅជុំវិញតំបន់ផ្ទះស្នាក់បៃតង, ងូតទឹកឬជិះទូកលេងកម្សាន្ត, ស្ទូចត្រី, និងអាចបោះតង់នៅទីនោះបានទៀតផង។ «ជារៀងរាល់ថ្ងៃចុងសប្ដាហ៍ តែងមានភ្ញៀវទេសចរ ដែលមកពីតំបន់ឆ្ងាយៗ តែងឈាងចូលលេងកម្សាន្ត និងសម្រាកលំហែកាយជាលក្ខណៈគ្រួសារ យ៉ាងសប្បាយរីករាយនៅទីនេះ»។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់។

ផ្ទះស្នាក់បៃតង បានរួមចំនែកដើម្បីបង្កើតនូវភាពរីករាយ និងស្នាមញញឹម ជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន ផងដែរ។ ប្លែកអារម្មណ៏ ស្តាប់សំលេងទឹកហូរ ពពេញទៅដោយដើមឈើត្រជាក់ត្រជុំ កម្សាន្តសប្បាយក្នុងការជិះទូក ស្ទូចត្រី ហែលទឹក គេងអង្រឹងនៅលើផ្ទៃទឹក បោះតង់ ក្នុងនោះផងដែរ ក៏មានការ បង្ហាញរបាំពីសំណាក់ក្មេងៗដែលនៅក្នុងភូមិ នៅពេលរាត្រីបោះតង់ ជាមួយនឹងតន្ត្រីដ៏ពិរោះ ព្រមទាំងអាហារឆ្ងាញ់ៗ ។

ស្រុកបន្ទាយស្រី គឺជាគោលដៅទេសចរណ៍សំខាន់បំផុតមួយ ក្នុងខេត្តសៀមរាប ព្រោះបន្ទាយស្រី សម្បូរទៅដោយទីតាំងកម្សាន្តស្អាតប្លែក ដូចជាប្រាសាទបន្ទាយស្រី,រមណីយដ្ឋានធម្មជាតិភ្នំគូលែន, បឹងឈូក, ភូមិព្រះដាក់, និងសួនផ្កាចម្រុះពណ៌ជាដើម./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស