Trending now

ផ្លែល្ម៉ើលោក ម៉ក់ យៀង នៅបន្ទាយស្រី នៅតែមានតម្លៃល្អ និងកំពុងពិចារណាពង្រីកការដាំបន្ថែម

15:11 | 09/08/2021 ហេង វុធ្ធី

នេះជាឆ្នាំទី២ហើយ ដែលលោក ម៉ក់ យៀង ប្រមូលផលផ្លែល្ម៉ើ លើចម្ការដែលដាំនៅស្រុកបន្ទាយស្រី។ ដ្បិតមានការរំខានដោយសារជំងឺកូវីដ១៩ យ៉ាងណាក្ដី តែទីផ្សារលក់សម្រាប់ល្ម៉ើរបស់លោក ម៉ក់ យៀង នៅតែរក្សាបានតម្លៃល្អ និងមានអតិថិជនជាច្រើន បន្តគាំទ្រផលិតផលមួយនេះ។ បកសិកររូបនេះ ហាក់នៅស្ទាក់ស្ទើរក្នុងការពង្រីកផ្ទៃដីដាំល្ម៉ើបន្ថែម។

វៀតណាមនាំចេញផ្លែ Sau ក្លាស្សេ ទៅអូស្ត្រាលីជាលើកដំបូង វៀតណាមនាំចេញផ្លែ Sau ក្លាស្សេ ទៅអូស្ត្រាលីជាលើកដំបូង
កម្មវិធីផ្សព្វផ្សាយផលិតផលផ្លែស្វាយវៀតណាមនៅទីផ្សារអូស្ត្រាលី កម្មវិធីផ្សព្វផ្សាយផលិតផលផ្លែស្វាយវៀតណាមនៅទីផ្សារអូស្ត្រាលី
ផ្លែល្ម៉ើលោក ម៉ក់ យៀង នៅបន្ទាយស្រី នៅតែមានតម្លៃល្អ និងកំពុងពិចារណាពង្រីកការដាំបន្ថែម
ផ្លែល្ម៉ើលោក ម៉ក់ យៀង នៅបន្ទាយស្រី នៅតែមានតម្លៃល្អ និងកំពុងពិចារណាពង្រីកការដាំបន្ថែម

លោក ម៉ក់ យៀង ជាកសិករដ៏លេចធ្លោមួយរូបនៅស្រុកបន្ទាយស្រី ដោយលោកបានធ្វើឱ្យគេស្គាល់តាមរយៈការដាំដើមល្ម៉ើជាលើកដំបូង ក្នុងភូមិសាស្រ្ដឃុំត្បែង ស្រុកបន្ទាយស្រី ក្បែរជើងភ្នំគូលែន។ លោកបានចំណាយពេល៣ឆ្នាំ ដាំផ្លែល្ម៉ើដែលទិញពូជពីប្រទេសថៃ មកដាំលើផ្ទៃដីជាង១ហិកតា លើចម្ការរបស់លោក។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក ម៉ក់ យៀង មានប្រសាសន៍ថា ចម្ការល្ម៉ើរបស់លោកចាប់ផ្តើមទុំរយៈពេល២សប្ដាហ៍មកហើយ និងរំពឹងថា អាចប្រមូលផលអស់ទាំងស្រុង នៅពាក់កណ្ដាលខែ សីហានេះ។ លោកបន្ថែមថា ទិន្នផលឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំទៅដែរ គឺរង្វង់ជាង១តោនផ្លែល្ម៉ើ។

បើតាមការបញ្ជាក់ពីម្ចាស់ចម្ការល្ម៉ើស្រុកបន្ទាយស្រី ការប្រមូលផលនៅឆ្នាំនេះ ហាក់យឺតជាងឆ្នាំទៅ ជាងមួយខែ។ លោកពន្យល់ថា៖‍«ឆ្នាំទៅ ខែ៦ ថ្ងៃទី២០អី កាត់អស់ហើយ បញ្ហាពាក់ព័ន្ធអាកាសធាតុ ត្រជាក់យូរ ក្ដៅយូរពេក ឆ្នាំទៅសមស្របដំណាំហូបផ្លែផ្សេងៗ»។

ក្រៅពីការប្រែប្រួលខាងលើ លោក ម៉ក់ យៀង ប្រាប់ថា ផ្លែល្ម៉ើរបស់លោកមានបញ្ហាជ្រុះផ្លែច្រើនផងដែរ ដោយសារភ្លៀងខ្លាំង ដែលបាត់ទិន្នផលប្រហែលពី៣០ ទៅ៤០ភាគរយឯណោះ។

ផ្លែល្ម៉ើលោក ម៉ក់ យៀង នៅបន្ទាយស្រី នៅតែមានតម្លៃល្អ និងកំពុងពិចារណាពង្រីកការដាំបន្ថែម
ផ្លែល្ម៉ើលោក ម៉ក់ យៀង នៅបន្ទាយស្រី នៅតែមានតម្លៃល្អ និងកំពុងពិចារណាពង្រីកការដាំបន្ថែម

ល្ម៉ើរបស់លោក ម៉ក់ យៀង នៅរក្សាបានតម្លៃលក់ល្អដូចឆ្នាំទៅដែរ គឺក្នុងមួយគីឡួក្រាម តម្លៃ២០ដុល្លារ ហើយមានអតិថិជនជាច្រើន បានបញ្ជាទិញស្ទើរអស់ទៅហើយ។ លោកពន្យល់ថា មូលហេតុដោយសារចម្ការរបស់លោកដាំដុះ ដោយបច្ចេកទេសធម្មជាតិបានត្រឹមត្រូវ ស្រោចទឹកបានគ្រប់គ្រាន់ ធ្វើឱ្យល្ម៉ើមានរសជាតិឆ្ងាញ់ ផ្អែម ជាងល្ម៉ើគេផ្សេង។

ដោយសារបារម្ភពីជំងឺកូវីដ១៩ នៅឆ្នាំនេះ លោក ម៉ក់ យៀង ពុំទទួលភ្ញៀវដែលចង់ទៅថតលេង ឬទិញផ្លែល្ម៉ើដល់ចម្ការ ដែលស្ថិតនៅភូមិស្ពន់ ឃុំត្បែង ស្រុកបន្ទាយស្រីនោះទេ។ អតិថិជនអាចបញ្ហាទិញផ្លែល្ម៉ើរបស់លោក តាមរយៈលេខទូរសព្ទ ឬបណ្ដាញសង្គម ហើយលោកនឹងវេចខ្ចប់ផ្ញើទៅដល់ផ្ទះតែម្ដង។

មកទល់ពេលនេះ លោក ម៉ក់ យៀង មិនទាន់គិតគូរពីការពង្រីកផ្ទៃដីដាំដើមល្ម៉ើបន្ថែមទៀតទេ ដោយ​លោកគ្រោងដាំបង្រ្គប់ជួរលើដីជាង១ហិកតា ដែលរៀបចំកន្លងមកតែប៉ុណ្ណោះ។ លោកអះ​អាងថា ដំណាំនេះទាមទារបច្ចេកទេសដាំខ្ពស់ និងការថែទាំដិតដល់ និងមានរយៈពេលយូរ។ ល្ម៉ើ ចាប់ពីចេញផ្កា រហូតដល់កាត់លក់ មានរយៈពេល ១៥០ថ្ងៃ គឺស្មើនឹង៥ខែ។ បច្ចុប្បន្ន លោកមានដើមល្ម៉ើសរុបទាំងញី និងឈ្មោល ជាង២០០ដើម លើផ្ទៃដីជាង១ហិកតា៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
Dien Bien - គោលដៅយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល
ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump
ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា