Trending now

អ.ស.ប មានបំណងប្រាថ្នាអោយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅជាងទៀតក្នុងសកម្មភាពរក្សាសន្តិភាព

09:00 | 19/03/2022 ហេង វុធ្ធី

យុគសម័យ -​ នាថ្ងៃទី ១៦ មិនា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ Pierre Lacroix បានវាយតំលៃខ្ពស់ចំពោះការចូលរួម និងអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាព ជាពិសេសការត្រៀមលក្ខណៈសម្រាប់ដាក់ពង្រាយកងវរសេនាតូចកងវិស្វកម្មរបស់កងទ័ពនាពេលខាងមុខ។

អង្គការសហប្រជាជាតិ (អ.ស.ប) វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ វៀតណាមដល់សកម្មភាពរក្សាសន្តិភាពអន្តរជាតិ អង្គការសហប្រជាជាតិ (អ.ស.ប) វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ វៀតណាមដល់សកម្មភាពរក្សាសន្តិភាពអន្តរជាតិ
វៀតណាមនៅ អ.ស.ប៖ វៀតណាម វាយតម្លៃខ្ពស់និងគាំទ្រដល់គណៈបេសកកម្មថែរក្សាសន្តិភាពប្រចាំនៅស៊ូដង់ខាងត្បូង វៀតណាមនៅ អ.ស.ប៖ វៀតណាម វាយតម្លៃខ្ពស់និងគាំទ្រដល់គណៈបេសកកម្មថែរក្សាសន្តិភាពប្រចាំនៅស៊ូដង់ខាងត្បូង
អ.ស.ប មានបំណងប្រាថ្នាអោយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅជាងទៀតក្នុងសកម្មភាពរក្សាសន្តិភាព
អ.ស.ប ជូនពរវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងសកម្មភាពរក្សាសន្តិភាព

លោក Lacroix បានធ្វើការវាយតម្លៃទាំងនេះក្នុងជំនួបធ្វើការជាមួយឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ដើម្បីជំរុញការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Lacroix ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ក៏បានសម្តែងនូវឆន្ទៈក្នុងការពិចារណាយ៉ាងសកម្មនូវសំណើរបស់វៀតណាម និងមានបំណងប្រាថ្នាថា វៀតណាមនឹងបន្តពង្រឹងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាល ធានាឧបករណ៍ និងការអនុវត្តបច្ចេកវិទ្យាថ្មី ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការ ចូលរួមជាមួយអង្គភាពដែលនឹងត្រូវដាក់ពង្រាយដោយអង្គការសហប្រជាជាតិនាពេលខាងមុខ ជាពិសេសអង្គភាពវិស្វកម្ម ឧទ្ធម្ភាគចក្រ និងព័ត៌មាន។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការរង Lacroix ក៏ដូចជាអង្គការសហប្រជាជាតិ ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពនៅបេសកកម្មរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងថា អគ្គលេខាធិការង Lacroix ជាពិសេស និងអង្គការសហប្រជាជាតិនិយាយរួមនឹងបន្តបង្កើនការគាំទ្រសម្រាប់វៀតណាម ទាំងកម្លាំងយោធា និងប៉ូលីស ដើម្បីកងកម្លាំងវៀតណាមចូលរួមថែរក្សាការបញ្ចប់ភារកិច្ចនៅបេសកកម្មរបស់ខ្លួន។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនកងកម្លាំងបន្ថែមនៅពេលមានការស្នើសុំពីអង្គការសហប្រជាជាតិ រួមទាំងកងកម្លាំងនគរបាល មន្ត្រី និងបេក្ខភាពសម្រាប់មុខតំណែងពាក់ព័ន្ធនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូតបានស្នើថា នាយកដ្ឋានប្រតិបត្តិការសន្តិភាព និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមក្នុងវគ្គបណ្តុះបណ្តាលភាសា បង្កើនការជួយឧបត្ថម្ភឧបករណ៍ទំនើប ជាពិសេសជួយវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបណ្តុះបណ្តាលសម្រាប់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងតំបន់។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតសូមគោរពអញ្ជើញអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix មកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាមក្នុងពេលវេលាអំណោយផល៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម