Trending now

អ្នកគ្រូជនជាតិ Tay ថែរក្សាបទចម្រៀងប្រជាប្រិយ Then

10:41 | 17/03/2022

ក្នុងនាមជាកូនចៅនៃក្រុមជនជាតិភាគតិច Tay តាំងពីក្មេងមក ក្មេងស្រី Nong Thi Ve បានស្គាល់ចម្រៀង Then។ សំនៀងចម្រៀងបន្ទរក្បែរចង្ក្រានភ្លើង ចម្រៀងតាមមនុស្សទៅអូរទៅព្រៃភ្នំ។ ហេតុដូច្នោះហើយដែលនាងបានស្គាល់ដល់់និងមានចំណូលចិត្តចំពោះចម្រៀងប្រជាប្រិយ Then តាំងពីពេលណាក៏មិនដឹងដែរ។

ពិធីបុណ្យស្រូវថ្មីប្លែករបស់ជនជាតិតៃ ពិធីបុណ្យស្រូវថ្មីប្លែករបស់ជនជាតិតៃ
ត្រី Bong - ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ជនជាតិ Tay នៅខេត្ត Yen Bai ត្រី Bong - ម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់ជនជាតិ Tay នៅខេត្ត Yen Bai

ក្នុងចំណោមសាច់ញាតិនាង មានលោកពូម្នាក់ដែលជាអ្នកច្រៀងចម្រៀង Then បានជានាងបានសុំពូជួយបង្រៀនឱ្យចេះច្រៀង​ Then ចេះដេញចាប៉ីដងវែង ចេះសម្ដែងបទចម្រៀង។ នៅពេលនាងមកបង្រៀននៅសាលាបឋមសិក្សា Cao Tan នោះអ្នកគ្រូ Nong Thi Ve បានបង្រៀនជំនាញផង និងឆ្លៀតពេលចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពរបស់សាលាផង។ ក្នុងនាមជាអ្នកទទួលបន្ទុកចលនាកុមារ ក្នុងសាលា អ្នកគ្រូបានផ្តើមគំនិតបង្រៀនចម្រៀង Then នៅក្នុងសាលា ហើយគំនិតនេះទទួលបានការគាំទ្រពីគណៈនាយកនៃសាលា។

អ្នកគ្រូជនជាតិ Tay ថែរក្សាបទចម្រៀងប្រជាប្រិយ Then
អ្នកគ្រូ Nong Thi Ve

ក្លឹបចម្រៀង Then របស់សាលាត្រូវបានបង្កើតឡើង ដែលទាក់ទាញសិស្សជាច្រើនឱ្យចូលរួម។ នៅពេលបញ្ចប់ម៉ោងរៀន និងថ្ងៃឈប់សម្រាក អ្នកគ្រូ Ve តែងតែបង្រៀនចម្រៀង Then ជូនសមាជិកក្រុមសិល្បៈ។ នៅឯក្លឹបចម្រៀង Then ក្មេងៗត្រូវបានរៀនច្រៀង ហើយរបៀបសំដែងជាមួយឧបករណ៍ភ្លេងដូចជា ចាប៉ី និងផ្លិតជាដើម។ សិស្សភាគច្រើនជាជនជាតិ Tay ដូច្នេះការបង្រៀនជាភាសា Tay គឺងាយស្រួលជាង។

ក្រៅពីរបាំបុរាណ អ្នកគ្រូក៏បានធ្វើទំនុកច្រៀងថ្មី ដើម្បីជួយសិស្សងាយចាំ និងច្រៀង។ បទចម្រៀងនេះមានប្រធានបទផ្សេងៗគ្នា ដូចជាសរសើរមាតុភូមិ សាលារៀន ទំនាក់ទំនងគ្រូនិងកូនសិស្ស ការពារបរិស្ថាន ការពារ និងគ្រប់គ្រងគ្រោះថ្នាក់ ការគោរពវិន័យ...។

រាល់សកម្មភាពសំដែងបទចម្រៀងត្រូវបានប្រារព្ធឡើងជាប្រចាំក្នុងពិធីបុណ្យវប្បធម៌ និងសកម្មភាពសមូហភាពនៅសាលា។ កូនសិស្សមានការរំភើបយ៉ាងខ្លាំងនៅពេលដែលពួកគេត្រូវបានសម្តែងចម្រៀងប្រជាប្រិយរបស់ខ្លួន។ ជាពិសេស ក្នុងកម្មវិធីប្រលងសមត្ថភាព និងកម្មវិធីសិល្បៈ។

អ្នកគ្រូ Nong Thi Ve បាននិយាយថា “ចម្រៀងប្រជាប្រិយ Then បានផ្សារភ្ជាប់ជាមួយនឹងរាល់សកម្មភាពប្រពៃណីរបស់ជនជាតិ Tayទៅហើយ។ បទចម្រៀង Then នោះ មិនមែនចេះតែស្គាល់គ្រប់គ្នាបានទេ ជាពិសេសក្មេងៗ ដូច្នេះហើយទើបខ្ញុំចំណាយពេលច្រើនក្នុងការប្រមូល និងបង្រៀនឱ្យពួកគេដោយមានបំណងចង់ផ្សព្វផ្សាយពីក្តីស្រលាញ់ចំពោះចម្រៀង Then ដល់ក្មេងៗជំនាន់ក្រោយ។ សិស្សនឹងក្លាយជាជំនាន់បន្ទាប់ដើម្បីបន្តរក្សាការចម្រៀងប្រជាប្រិយនេះ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី