Trending now

វៀតណាមអំពាវនាវឲ្យធានាការអនុវត្តការសន្យាអំពីហិរញ្ញវត្ថុអាកាសធាតុ

10:21 | 12/03/2022 យោងតាមវិឡូសំលេងវៀតណាម

លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានក្រុម បេសកកម្មវៀតណាមប្រចាំអ.ស.ប បានចែករំលែកការព្រួយបារម្មណ៍ចំពោះបញ្ហា ប្រឈមដោយការប្រែប្រួលអាកាសធាតុដែលបណ្ដាលឲ្យប្រជាជនរាប់សិបលាននាក់បាត់លំនៅដ្ឋាន ធ្វើឲ្យបញ្ហាប្រឈមសន្តិសុខឆ្លងដែនកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅ តំបន់ដែល រងផលប៉ះពាល់ដោយជម្លោះ។

ជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ី បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩ ជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ី បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩
អន្តរជាតិវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អន្តរជាតិវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប។
លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប។

នៅថ្ងៃទី៩ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន ប្រារព្ធកិច្ចប្រជុំតាមទម្រង់ Arria ក្រោមប្រធានបទ "ការរួមវិភាគទានហិរញ្ញវត្ថុអាកាស ធាតុក្នុងការរក្សាសន្តិភាពនិងសន្តិសុខ" ក្រោមអធិបតីភាពរបស់លោក Sultan Al-Jaber បេសកជនពិសេសទទួលបន្ទុកការប្រែប្រួលអាកាសធាតុ និងជារដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងបច្ចេកវិទ្យាអេមីរ៉ាតអារ៉ាប់រួម (UAE) - ជាប្រទេសដែលកំពុងកាន់ តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមីនាឆ្នាំ២០២២។

ថ្លែងនៅកិច្ចប្រជុំនេះ លោកស្រីអគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានក្រុម បេសកកម្មវៀត ណាមប្រចាំអ.ស.ប បានចែករំលែកការព្រួយបារម្មណ៍ចំពោះបញ្ហា ប្រឈមដោយការប្រែប្រួលអាកាសធាតុដែលបណ្ដាលឲ្យប្រជាជនរាប់សិបលាននាក់បាត់លំនៅដ្ឋាន ធ្វើឲ្យបញ្ហាប្រឈមសន្តិសុខឆ្លងដែនកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅ តំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។ តំណាងវៀតណាមបានអំពាវនាវឲ្យបង្កើន ទំនាក់ទំនងភាពជាដៃគូ និងការសម្របសម្រួលក្នុងប្រព័ន្ធអ.ស.បទាំងមូល ដើម្បី ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយគាំទ្រក្រុមប្រឹក្សាសន្តិសុខដើម្បីបន្ត ពិភាក្សាអំពីសន្តិសុខអាកាសធាតុ តួនាទីនៃហិរញ្ញវត្ថុអាកាសធាតុក្នុងការបង្ការទប់ ស្កាត់ជម្លោះ ការថែរក្សាសន្តិភាព ការជួយឧបត្ថម្ភមនុស្សធម៌ និងការកសាងឡើងវិញ ក្រោយជម្លោះ។

តំណាងវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោម ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ វៀតណាមកំពុងខិតខំប្រឹងប្រែងកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមានដោយការប្រែប្រួលអាកាសធាតុ ហើយធានាការបំភាយឧស្ម័ន សូន្យសុទ្ធត្រឹមឆ្នាំ២០៥០។ វៀតណាមសន្យា បន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរ ជាតិ ជំរុញទំនាក់ទំនងភាពជាដៃគូ និងហិរញ្ញវត្ថុអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម