វៀតណាមកំពុងដាក់ពង្រាយសកម្មភាពជាក់ស្ដែងជាច្រើន ដើម្បីឆ្លើយនឹងការ ប្រែប្រួលអាកាសធាតុ ក្រោយពីកិច្ចប្រជុំលើកទី២៦ បណ្ដាភាគីដែលចូលរួមអនុសញ្ញា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ (អ.ស.ប) ស្តីពីការប្រែប្រួលអាកាសធាតុ (COP២៦) នៅចក្រភពអង់គ្លេស (ខែវិច្ឆិកា ២០២១)។ នេះគឺជាការបោះជំហានដ៏សមស្រប ដើម្បី អនុវត្តន៍ជាក់ស្ដែងគោលដៅអភិវឌ្ឍ ប្រទេសជាតិប្រកប ដោយសុខដុមរមនា ចីរភាព លើគ្រប់ជ្រុងជ្រោយ។ រាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក៏ទទួលបានការវាយ តម្លៃវិជ្ជមានពី សាធារណៈ មតិអន្តរជាតិផងដែរ។
![]() |
![]() |
ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័ន កាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព គឺជានិន្នាការដែលមិនអាចបញ្ច្រាសបាន ឡើយ។ នេះគឺជាបញ្ហា សកលដែលប៉ះពាល់ដល់ប្រជាជនទាំងអស់។ រដ្ឋាភិបាល វៀតណាមបានកំណត់ថា ក្នុងគ្រប់សកម្មភាព ត្រូវតែយកប្រជាជនជាគោលដៅ កម្លាំងជំរុញ មជ្ឈភាព និងជាម្ចាស់កម្មវត្ថុដើម្បីអនុវត្តន៍។
![]() |
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ COP២៦។ (រូបថត៖ VNA) |
សកម្មភាពជាក់លាក់
ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំ COP២៦ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបង្កើតគណៈកម្មការជាតិដឹកនាំការអនុវត្តការសន្យារបស់វៀតណាម។ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន ក៏បានបង្កើតក្រុមជំនួយការគណៈកម្មការដឹកនាំ ផងដែរ។ ថ្លែងនៅកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំ (នៅពាក់កណ្តាល ខែមករា ឆ្នាំ២០២២) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“បើយើបានជាធ្វើហើយគឺត្រូវតែធ្វើឲ្យមានប្រសិទ្ធភាព។ ប្រសិទ្ធភាពសម្រាប់ប្រជាជន និង ប្រទេសជាតិ។ យកថ្នាក់មូលដ្ឋានជាគ្រឹះដើម្បីដាក់ពង្រាយបណ្ដាកម្មវិធី។ ត្រូវគួបផ្សំ គ្នាប្រកបដោយសុខដុមរមនា ប្រសិទ្ធភាព និងសមហេតុផល រវាងការផ្លាស់ប្តូរបៃតង ការផ្លាស់ប្ដូរឌីជីថល ព្រមទាំងកៀរគរកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយទាំងមូល កៀរគរប្រភពធនធាននៅក្នុងនិងក្រៅប្រទេស ធនធានរបស់រដ្ឋនិងឯកជន ទើបយើង អាចធ្វើបាន”។
រដ្ឋាភិបាលវៀតណាមក៏បានត្រួតពិនិត្យ កែសម្រួលយុទ្ធសាស្ត្រ ផែនការមេ ពាក់ព័ន្ធឲ្យបានស្របតាមគោលដៅអំពីការបំភាយឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ២០៥០; ម្ចាស់ការ សកម្មធ្វើការជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍនានា ដើម្បីទាញយក ប្រយោជន៍ពីកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា លើកកំពស់សមត្ថភាព អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការសន្យានៅកិច្ចប្រជុំCOP២៦ ផងដែរ។ វៀតណាមបានកសាងផែនការបម្លែងថាមពលធ្យូងថ្មទៅជាថាមពលស្អាត; កៀរគរ ប្រភពធនធានសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយអនុវត្តន៍យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង រួមចំណែកដល់ ការសម្រេចបានគោលដៅនានាដែលបានសន្យា; បង្កលក្ខណៈអំណោយផលសម្រាប់ វិនិយោគិនចូលមកវៀតណាមអនុវត្តន៍គម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ជាដើម។
វៀតណាមក៏កំពុងជំរុញខ្លាំងការកសាងសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុរហូតដល់ឆ្នាំ ២០៥០។ បើប្រៀបធៀបនឹងយុទ្ធសាស្ត្រមុន ដែល ត្រឹមតែផ្តោតលើប្រសិទ្ធភាពនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់វិធានការកាត់បន្ថយ លើកនេះគឺផ្អែកលើ និន្នាការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ លើឧស្សាហកម្ម/វិស័យនានាដែលមានលទ្ធភាពកាត់ បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយមានការពិចារណាលើហានិភ័យនិង បញ្ហាប្រឈមដែលអាចកើត មានឡើងព្រមទាំងផ្ដល់អាទិភាពដល់ការ ទាញយប្រយោជន៍ពីបច្ចេកវិទ្យាដែលមាន ស្រាប់ទាំងក្នុងស្រុកនិងអន្តរជាតិផងដែរ។
![]() |
រូបថត៖ baoquocte |
រួមដំណើរជាមួយសហគមន៍អន្តរជាតិ
ចាប់ពីដើមឆ្នាំ២០២២មក វៀតណាមបានទទួលស្វាគមន៍ ហើយធ្វើការជាមួយ គណៈប្រតិភូអន្តរជាតិនានាដូចជា លោក Alok Kumar Sharma រដ្ឋមន្ត្រី ប្រធាន COP២៦ និងលោក Frans Timmermans អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុប (EC) ហើយនាពេលថ្មីបំផុតគឺ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួល បន្ទុកការប្រែប្រួលអាកាសធាតុលោក John Kerry។ នេះគឺជាសក្ខីភាពដ៏រស់រវើកនៃ ការយកចិត្តទុកដាក់ពិសេសរបស់សហគមន៍អន្តរជាតិចំពោះវៀតណាមក្រោយពីកិច្ច ប្រជុំ COP២៦។
ចាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមសំដៅអនុវត្តន៍ជាក់ស្ដែងការសន្យានៅ COP២៦ លោក Alok Sharma រដ្ឋមន្ត្រីនិងជាប្រធាន COP២៦ បាន ចាត់ទុកថា វៀតណាមមានឱកាសជាច្រើន នៅពេលដែលជាប្រទេសមួយក្នុងចំណោម ប្រទេស មានកំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក ប៉ុន្តែក៏ជាប្រទេសដែលមាន ហានិភ័យខ្ពស់ដោយការប្រែប្រួលអាកាសធាតុផងដែរ។ លោកក៏មានការចាប់អារម្មណ៍ ចំពោះការដែលលោកនាយករដ្ឋមន្ត្រីវៀតណាមបានបង្កើតគណៈកម្មការជាតិយ៉ាងឆាប់រហ័ស ហើយដឹកនាំគណៈកម្មការនេះដោយផ្ទាល់។ ប្រការនេះនាំមកនូវជំនឿ ទុកចិត្តដ៏ធំធេងជូនវិនិយោគិនបរទេស។ ចែករំលែកអំពីថាមពលកកើតឡើងវិញ រដ្ឋមន្ត្រី ប្រធាន COP២៦ លោក Alok Sharma មានប្រសាសន៍ថា៖
“ការប្រែប្រួលអាកាសធាតុមិនរើសអើងព្រំដែនរវាងបណ្ដាប្រទេសនោះឡើយ។ ហេតុនេះហើយ ជាមួយនឹងសេណារីយ៉ូថា ប្រសិនបើសីតុណ្ហភាពផែនដីកើនឡើង ២អង្សាសេនោះ ៤០%នៃតំបន់ដីសណ្ដទន្លេ Cuu Long នឹងរងផលប៉ះពាល់។ ដូច្នេះ ហើយ វានឹងប៉ះពាល់ដល់មនុស្សចំនួន១៧លាននាក់ ក៏មានន័យថារបររកស៊ីចំនួន ១៧លានក៏រងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផងដែរ ដែលនឹងបង្កឡើង ការខាតបង់សេដ្ឋកិច្ច។ ដូច្នេះប្រសិនបើយើងមិនធ្វើអ្វីសោះ ការ ខូចខាតនឹងខ្ពស់ជាង ច្រើនដងបើធៀបនឹងការចំណាយ នៅពេលយើងធ្វើសកម្មភាព... យើងខ្ញុំគាំទ្រយ៉ាង ពេញទំហឹង ហើយសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលវៀតណាមចែករំលែកអំពីការ បង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញដើម្បីឆ្ពោះទៅរកគោលដៅប្រែក្លាយវាទៅ ជាប្រភពថាមពលស្នូលរបស់វៀតណាម”។
ភាពម្ចាស់ការនិងសកម្មរបស់វៀតណាមក្នុងការអនុវត្តដំណោះស្រាយ ដើម្បី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ បានបង្ហាញពីការទទួលខុសត្រូវរបស់ វៀតណាមចំពោះសហគមន៍អន្តរជាតិ។ ប្រការនេះក៏បានរួមចំណែកដល់ការសម្រេច គោលដៅអភិវឌ្ឍរបស់វៀតណាមតាមទិសដៅ ប្រកបដោយសុខដុមរមនា ចីរភាព និងគ្រប់ជ្រុងជ្រោយផងដែរ៕
មតិពីមិត្តអ្នកអាន