Trending now

ជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ី បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩

15:00 | 02/03/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ២៨ កុម្ភៈ សម្ព័ន្ធសមាគមន៍នារីវៀតណាម និងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការប្រគល់សិទ្ធិជូនស្ត្រី (UN Women) បានបើកកិច្ចសន្ទនាគោលនយោបាយស្ដីពី “ការជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ីឡើងវិញ បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩” នៅទីក្រុងហាណូយ។

ជំងឺកូវីដ ១៩ មិនអាច​រារាំង​ខឿន​សេដ្ឋកិច្ច​វៀតណាមបានឡើយ ជំងឺកូវីដ ១៩ មិនអាច​រារាំង​ខឿន​សេដ្ឋកិច្ច​វៀតណាមបានឡើយ
ជំងឺកូវីដ ១៩ ៖ កម្ពុជាបិទខ្ទប់តំបន់មួយជាប់ព្រំដែនវៀតណាម ជំងឺកូវីដ ១៩ ៖ កម្ពុជាបិទខ្ទប់តំបន់មួយជាប់ព្រំដែនវៀតណាម

ការសន្ទនាគោលនយោបាយគឺជាព្រឹត្តិការណ៍ដំបូងក្នុងសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២២ ដែលរៀបចំដោយទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដោយប្រធានបទ “សមភាពថ្ងៃនេះ ដើម្បីអនាគតប្រកបដោយចីរភាព”។

ប្រតិភូជាង ១០០ នាក់មកពីខេត្ត ក្រុងនានានៅទូទាំងប្រទេសបានចូលរួមព្រឹត្តិការណ៍នេះតាមអនឡាញ ហើយលើកសំណួរជាច្រើនដល់ភ្ញៀវកិត្តិយសអំពីការលំបាក និងបញ្ហាប្រឈមរបស់ស្រ្តីក្នុងដំណើរការអភិវឌ្ឍរបររកស៊ីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដូចជា លទ្ធភាពទទួលបានបច្ចេកទេស និងបច្ចេកវិទ្យាក្នុងផលិតកម្ម កែច្នៃ និងការបញ្ចេញលក់ផលិតផលកសិកម្មលទ្ធភាពទទួលបានដើមទុនដើម្បីវិនិយោគលើបច្ចេកវិទ្យា និងគ្រឿងយន្តសម្រាប់សហគ្រាស សហករណ៍របស់ស្ត្រី កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារបៃតងសម្រាប់ស្ត្រី គោលនយោបាយ និងកម្មវិធីស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ។

ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមប្រហែល ១,២០០ នាក់តាមអ៊ីនធឺណិត។ (រូបថត៖ UN Women)
ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមប្រហែល ១,២០០ នាក់តាមអ៊ីនធឺណិត។ (រូបថត៖ UN Women)

លទ្ធផលក្នុងការពិភាក្សានៃកិច្ចសន្ទនានឹងរួមចំណែកលើកកំពស់សំណើរគោលនយោបាយជួយឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍរបររកស៊ីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាមនាពេលខាងមុខ ជាពិសេសក្នុងបរិបទស្ដារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥