Trending now
គេហទំព័រ Economist.com (អង់គ្លេស)៖

ជំងឺកូវីដ ១៩ មិនអាច​រារាំង​ខឿន​សេដ្ឋកិច្ច​វៀតណាមបានឡើយ

14:08 | 02/09/2021 យោងតាមវិឡុសំលេងវៀតណាម

The Economist បានអះអាងថា បើទោះបីជាវៀតណាមកំពុងប្រឈាមនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែនៅតែមានសុទិដ្ឋិនិយមអំពីប្រទេសមួយ ដែលហាក់ដូចជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃវដ្តអព្ភូតហេតុសេដ្ឋកិច្ចអាស៊ីបូព៌ាផងដែរ

ជំងឺកូវីដ ១៩ ៖ កម្ពុជាបិទខ្ទប់តំបន់មួយជាប់ព្រំដែនវៀតណាម ជំងឺកូវីដ ១៩ ៖ កម្ពុជាបិទខ្ទប់តំបន់មួយជាប់ព្រំដែនវៀតណាម
PCI ២០២០៖ គុណភាពប្រតិបត្តិការ​សេដ្ឋកិច្ច​ថ្នាក់ខេត្ត​នៅវៀតណាម​ត្រូវ​បានកែលម្អយ៉ាងច្បាស់លាស់ PCI ២០២០៖ គុណភាពប្រតិបត្តិការ​សេដ្ឋកិច្ច​ថ្នាក់ខេត្ត​នៅវៀតណាម​ត្រូវ​បានកែលម្អយ៉ាងច្បាស់លាស់
ជំងឺកូវីដ ១៩ មិនអាច​រារាំង​ខឿន​សេដ្ឋកិច្ច​វៀតណាមបានឡើយ
ជំងឺកូវីដ ១៩ មិនអាច​រារាំង​ខឿន​សេដ្ឋកិច្ច​វៀតណាមបានឡើយ។

នាពេលថ្មីៗនេះគេហទំព័រ Economist.com បានអះអាងថា ការធ្វើសមាហរណកម្មជាមួយខឿនផលិតកម្មពិភពលោកបានជួយឱ្យខឿនសេដ្ឋកិច្ចវៀតណាមបន្តដំណើរការក្នុងកំឡុងពេលកើតមានជំងឺរាតត្បាត កូវីដ ១៩ ។

អត្ថបទសរសេរបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ បើទោះបីជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងក៏ដោយ ប៉ុន្តែក្នុងឆ្នាំ ២០២១ ល្បឿនកំណើនរបស់វៀតណាមនៅតែត្រូវបានព្យាករណ៍ថានឹងសម្រេចបានអត្រាខ្ពស់ជាង។ ជាក់ស្ដែង យោងតាមការព្យាករណ៍នាពេលថ្មីៗនេះរបស់ធនាគារពិភពលោក (WB) បានឲ្យដឹងថា កំណើននៅឆ្នាំ ២០២១ របស់វៀតណាមសម្រេចបាន ៤,៨%។

យោងតាមអ្នកនិពន្ធអត្ថបទសរសេរបានឲ្យដឹងថា ការបើកចំហជាមួយពាណិជ្ជកម្ម និងការវិនិយោគបានជួយឱ្យវៀតណាមក្លាយទៅជាកត្តាដ៏សំខាន់មួយ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយបង្កលក្ខណៈងាយស្រួលសម្រាប់កំណើនយ៉ាងខ្លាំងក្លា និងយូរអង្វែង។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលសម្រេចបានកំណើនយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក។

The Economist បានអះអាងថា បើទោះបីជាវៀតណាមកំពុងប្រឈាមនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែនៅតែមានសុទិដ្ឋិនិយមអំពីប្រទេសមួយ ដែលហាក់ដូចជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃវដ្តអព្ភូតហេតុសេដ្ឋកិច្ចអាស៊ីបូព៌ាផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស