Trending now

PCI ២០២០៖ គុណភាពប្រតិបត្តិការ​សេដ្ឋកិច្ច​ថ្នាក់ខេត្ត​នៅវៀតណាម​ត្រូវ​បានកែលម្អយ៉ាងច្បាស់លាស់

09:20 | 16/04/2021

នាព្រឹកថ្ងៃទី ១៥ ខែមេសា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ធ្វើការផ្សព្វផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI ២០២០) ។

សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​​ក្នុង​រង្វង់​ ៤ ​ភាគរយ​​នៅក្នុង​ឆ្នាំ​ ២០២១ សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​​ក្នុង​រង្វង់​ ៤ ​ភាគរយ​​នៅក្នុង​ឆ្នាំ​ ២០២១
ពិធីរំលឹកខួបលើកទី ១០ ឆ្នាំ ដែលព្រះរាជវាំង Thang Long ត្រូវ​បាន​អង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ពិធីរំលឹកខួបលើកទី ១០ ឆ្នាំ ដែលព្រះរាជវាំង Thang Long ត្រូវ​បាន​អង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក
ពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI ២០២០)
ពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI ២០២០)។

នេះគឺជាឆ្នាំទី ១៦ ជាបន្តបន្ទាប់ដែល របាយការណ៍ PCI ត្រូវបាន VCCI និង USAID សហប្រតិបត្តិការកសាងឡើងនិងធ្វើការប្រកាស។ របាយការណ៍ PCI ឆ្នាំ ២០២០ ត្រូវបានរៀបចំឡើងដោយផ្អែកលើព៌ត៌មានឆ្លើយតបពីសហគ្រាសប្រមាណ ១២ ៣០០ អង្គភាព ក្នុងនោះមានសហគ្រាសឯកជនជិត ១០ ៧០០ អង្គភាព ដែលកំពុងប្រតិបត្តិការនៅតាមខេត្តក្រុងចំនួន ៦៣ និងមានសហគ្រាសប្រមាណ ១៦០០ អង្គភាព ដែលមានទុនវិនិយោគបរទេស (FDI) កំពុងប្រតិបត្តិការនៅតាមមូលដ្ឋានចំនួន២២ នៅវៀតណាម។

តាមនោះ ខេត្ត Quang Ninh នៅតែបន្តជាខេត្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីរៀបចំណាត់ថ្នាក់ PCI ២០២០ ហើយនេះជាឆ្នាំទី ៤ ជាប់ៗគ្នាដែលខេត្ត Quang Ninh ជាប់ចំណាត់ថ្នាក់ជើងឯកនេះ។ បន្ទាប់មកគឺខេត្ត Dong Thap Long An Binh Duong Da Nang Vinh Long Hai Phong Ben Tre ទីក្រុងហាណូយ និង Bac Ninh។

អញ្ជើញថ្លែងក្នុងពិធីប្រកាសនេះ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) លោក Vu Tien Loc បានសង្កត់ធ្ងន់ថា៖ “កម្រមានគម្រោងស្រាវជ្រាវណា ដែលជួយជំរុញការកែទម្រង់នៅវៀតណាមដូចជា PCI ហើយចាប់តាំងពីឆ្នាំ ២០១៤ មក PCI បានឈានចូលសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ហើយក្លាយទៅជាតម្រូវការចាប់បង្ខំចំពោះមូលដ្ឋាននានា។ ដោយផ្អែកលើបញ្ជីរៀបចំណាត់ថ្នាក់ PCI នេះ មូលដ្ឋាននានាបានកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្ម ដោយឆ្ពោះទៅរក ការពេញចិត្តកាន់តែច្រើនថែមទៀតរបស់ប្រជាជននិងអង្គភាពអាជីវកម្ម”៕

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR