Trending now

UNFPA វាយតំលៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែង​របស់វៀតណាម​ក្នុងការ​កែលម្អ​សុខភាពបន្តពូជ

08:00 | 11/03/2022 យោងតាមវិឡូសំលេងវៀតណាម

លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាម បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងរាល់លទ្ធផលក្នុងការកែលម្អសុខភាពបន្តពូជ ដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

UNFPA បន្តគាំទ្រវៀតណាមក្នុងការពង្រឹងប្រព័ន្ធចុះបញ្ជីនិងស្ថិតិអត្រានុកូលដ្ឋាន UNFPA បន្តគាំទ្រវៀតណាមក្នុងការពង្រឹងប្រព័ន្ធចុះបញ្ជីនិងស្ថិតិអត្រានុកូលដ្ឋាន
ប្រទេសអង់គ្លេស​វាយតំលៃខ្ពស់​ចំពោះតួនាទី​ដែលកាន់​តែកើនឡើង​របស់​វៀតណាមក្នុងនៅតំបន់និងលើពិភពលោក ប្រទេសអង់គ្លេស​វាយតំលៃខ្ពស់​ចំពោះតួនាទី​ដែលកាន់​តែកើនឡើង​របស់​វៀតណាមក្នុងនៅតំបន់និងលើពិភពលោក
លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាម (រូបថត៖ VNA)
លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាម (រូបថត៖ VNA)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាពេលថ្មីៗនេះ លោកស្រី Naomi Kitahara បានសង្កត់ធ្ងន់ថា អត្រាមរណភាពមាតានៅវៀតណាមបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងទៅ ហើយនាបច្ចុប្បន្ននេះមានករណីស្លាប់មានត្រឹមតែ ៤៦ នាក់ ប៉ុណ្ណោះក្នុងចំណោមទារកនៅរស់ទាំង ១០០ ០០០ នាក់។

លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសមភាពយេនឌ័រ ដែលវៀតណាម សម្រេចបានក្នុងជីវភាពនយោបាយជាមួយអត្រាសមាជិការដ្ឋសភានីតិកាលទី ១៥ សម្រេចបាន ៣០,២៦% បើប្រៀបធៀបនឹងតួរលេខ ២៦,៧២% នៅក្នុងអាណត្តិមុន។ លើសពីនេះទៅទៀត ស្ត្រីក្នុងអាយុធ្វើពលកម្មចំនួន ៦៥,៣% បានចូលរួមទីផ្សារការងារ ហើយអត្រាស្រដៀងគ្នានេះដែរ ចំពោះបុរសវិញគឺ ៧៣,៣% ពោលគឺមានអត្រាខ្ពស់បើប្រៀបធៀបទៅនឹងអត្រាមធ្យមភាគនៃតំបន់ជាច្រើន។

យោងតាមប្រធានតំណាងមូលនិធិប្រជាជនអង្គការសហប្រជាជាតិបានឲ្យដឹងថា តួនាទីរបស់ស្ត្រីវៀតណាមក្នុងសង្គមកំពុងផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ដំណើរការទំនើបកម្ម និងសមិទ្ធិផលនៃបច្ចេកវិទ្យាព័ត៌មានបាននាំមកនូវឱកាសជាច្រើនដល់ស្ត្រី និងកុមារីនៅវៀតណាម។ ស្ត្រីវៀតណាមកាន់តែអះអាងពីឋានៈរបស់ខ្លួនហើយសម្រេចបានជោគជ័យជាច្រើនលើគ្រប់វិស័យចាប់ពីសង្គមរហូតដល់សេដ្ឋកិច្ច និងនយោបាយផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម