Trending now

UNFPA បន្តគាំទ្រវៀតណាមក្នុងការពង្រឹងប្រព័ន្ធចុះបញ្ជីនិងស្ថិតិអត្រានុកូលដ្ឋាន

10:43 | 10/08/2021 យោងតាមវិឡុសំលេងវៀតណាម

លោកស្រី Naomi Kitahara តំណាង UNFPA ប្រចាំនៅប្រទេសវៀតណាមបានសម្តែងនូវជំនឿថា ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានដែលដំណើរការបានល្អ នឹងរួមចំណែកធានាដល់សិទ្ធិសង្គមរបស់បុគ្គលម្នាក់ៗ រួមទាំងសិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព ទទួលមរតក សិទ្ធិបោះឆ្នោតនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

UNFPA វៀតណាមគាំទ្រដល់ស្ត្រីនិងកុមារីខេត្ត Bac Giang ខេត្តBac Ninh ទីក្រុងHo Chi Minh UNFPA វៀតណាមគាំទ្រដល់ស្ត្រីនិងកុមារីខេត្ត Bac Giang ខេត្តBac Ninh ទីក្រុងHo Chi Minh
UNFPA ជួយឧបត្ថម្ភមនុស្សវ័យចំណាស់នៅខេត្ត នៅភាគ​កណ្ដាល ចំនួន ៣​ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង UNFPA ជួយឧបត្ថម្ភមនុស្សវ័យចំណាស់នៅខេត្ត នៅភាគ​កណ្ដាល ចំនួន ៣​ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
លោកស្រី Naomi Kitahara តំណាង UNFPA ប្រចាំនៅវៀតណាម (ប្រភព៖ UNFPA)
លោកស្រី Naomi Kitahara តំណាង UNFPA ប្រចាំនៅវៀតណាម (ប្រភព៖ UNFPA)

យោងតាមព័ត៌មានពីមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) វៀតណាមនឹងបន្តទទួលបានការគាំទ្រផ្នែកបច្ចេកទេសពី UNFPA និងអង្គការ Vital Strategies ដែលជាដៃគូក្នុង “គំនិតផ្តួចផ្តើមទិន្នន័យសុខភាពរបស់មូលនិធិ Bloomberg Philanthropies” ក្នុងគោលបំណងពង្រឹងប្រព័ន្ធចុះបញ្ជីនិងស្ថិតិអត្រានុកូលដ្ឋាន នៅថ្នាក់មជ្ឈឹមនិងមូលដ្ឋាន ដោយ ហេតុនេះការពារសុខុមាលភាពសង្គមរបស់ប្រជាពលរដ្ឋម្នាក់ៗ។

នេះគឺជាលទ្ធផលនៃកិច្ចព្រមព្រៀងដំណាក់កាលទី ២ នៃភាពជាដៃគូដើម្បីអនុវត្ត “គំនិតផ្តួចផ្តើមទិន្នន័យសម្រាប់សុខភាព” ដោយ UNFPA នៅវៀតណាមនិងអង្គការ Vital Strategies ចុះហត្ថលេខានៅថ្ងៃទី ៩ ខែសីហា ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងកែលម្អការចុះបញ្ជីនិងស្ថិតិអត្រានុកូលដ្ឋានរបស់រដ្ឋាភិបាលវៀតណាម។ គំនិតផ្តួចផ្តើមនេះឧបត្ថម្ភដោយមូលនីធិ Bloomberg Philanthropies និងក្រសួងការបរទេសពាណិជ្ជកម្មអូស្ត្រាលី។ វៀតណាមបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះចាប់តាំងពីខែមីនាឆ្នាំ ២០២០ ហើយដំណាក់កាលទី ២ នឹងត្រូវអនុវត្តដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ចាប់ពីខែកក្កដាឆ្នាំ ២០២១ ដល់ខែមីនាឆ្នាំ ២០២៣។

លោកស្រី Naomi Kitahara តំណាង UNFPA ប្រចាំនៅប្រទេសវៀតណាមបានសម្តែងនូវជំនឿថា ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានដែលដំណើរការបានល្អ នឹងរួមចំណែកធានាដល់សិទ្ធិសង្គមរបស់បុគ្គលម្នាក់ៗ រួមទាំងសិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព ទទួលមរតក សិទ្ធិបោះឆ្នោតនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម