Trending now

UNFPA វៀតណាមគាំទ្រដល់ស្ត្រីនិងកុមារីខេត្ត Bac Giang ខេត្តBac Ninh ទីក្រុងHo Chi Minh

10:59 | 24/06/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ២២ មិថុនា មូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាម បានប្រគល់អំណោយជាឧបករណ៍សំខាន់ៗ ចំនួន ៥.១០០ ឈុតដល់លោក Nguyen Xuan Dinhអនុប្រធានគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគមកសិករវៀតណាម ដើម្បីឱ្យសមាគមប្រគល់អំណោយដល់ ស្ត្រី / កុមារីដែលប្រឈមនឹងហានិភ័យនៃអំពើហឹង្សាប្រឆាំងនឹងភាពយ៉េនឌ័រដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 នៅខេត្ត Bac Giang ខេត្ត Bac Ninh និងទីក្រុង Ho Chi Minh។

អាណិកជនវៀតណាមនិងអាជីវកម្មនៅបរទេសគាំទ្រយ៉ាងសកម្មដល់ខេត្ត Bac Ninh និង Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 អាណិកជនវៀតណាមនិងអាជីវកម្មនៅបរទេសគាំទ្រយ៉ាងសកម្មដល់ខេត្ត Bac Ninh និង Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
ខេត្ត Bac Giang ភាគខាងជើងវៀតណាម នាំចេញផ្លែគូលែនទៅកាន់ប្រទេសកម្ពុជា ខេត្ត Bac Giang ភាគខាងជើងវៀតណាម នាំចេញផ្លែគូលែនទៅកាន់ប្រទេសកម្ពុជា
UNFPA វៀតណាមគាំទ្រដល់ស្ត្រីនិងកុមារីខេត្ត Bac Giang ខេត្តBac Ninh ទីក្រុងHo Chi Minh
ពិធីប្រគល់អំណោយជាឧបករណ៍សំខាន់ៗ ជិត ៥.១០០ ឈុតសម្រាប់ស្ត្រីនិងកុមារី។ (រូបថត៖ VNA)

នេះគឺជាកម្មវិធីមួយនៅក្នុងកញ្ចប់ជំនួយមនុស្សធម៌របស់ UNFPA វៀតណាម ដោយមានកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) រដ្ឋាភិបាលអូស្រ្តាលីនិងរដ្ឋាភិបាលជប៉ុន សំដៅការពារសុខភាពផ្លូវភេទ សុខភាពបន្តពូជ សិទ្ធិរបស់ស្ត្រីនិងកុមារី។ ថែមទាំង កាត់បន្ថយ ហានិភ័យនៃអំពើហឹង្សាប្រឆាំងនឹងយ៉េនឌ័រ ការពារចរិតលក្ឃណៈថ្លៃថ្នូររបស់ស្ត្រីនិងកុមារីដែលរងផលប៉ះពាល់អវិជ្ជមានពីវិបត្តិ។

លោកស្រី Naomi Kitahara តំណាង UNFPA ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖“ ស្ត្រីនិងកុមារទាំងអស់នៅក្នុងប្រទេសវៀតណាម រួមទាំងជនងាយរងគ្រោះបំផុតមានសិទ្ធិរស់នៅដោយគ្មានអំពើហិង្សា។ ការគាំទ្រដើម្បីឆ្លើយតបនឹងតំរូវការពិសេសរបស់ពួកគេត្រូវបានផ្តល់អាទិភាពក្នុងការប្រយុទ្ធទៅនឹងជំងឺ Covid-19 ដែល​ចូលរួមចំណែកក្នុងការធានាថា ប្រជាជនគ្រប់គ្នាគឺជាផ្នែកមួយនៃការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសនិងមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយនៅឡើយ។

លោក Nguyen Xuan Dinh បានថ្លែងអំណរគុណដល់ UNFPA វៀតណាម ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) រដ្ឋាភិបាលអូស្រ្តាលីនិងរដ្ឋាភិបាលជប៉ុនដែលបានជួយឧបត្ថម្ភទាន់ពេលវេលា។ លោកបានបញ្ជាក់ថា សមាគមកសិករវៀតណាមនឹងផ្តល់ឧបករណ៍៍សំខាន់ទាំងនោះដល់ស្ត្រីដែលកំពុងមានតំរូវការ។ តាមការគ្រោងនឹងប្រគល់ឧបករណ៍សំខាន់ៗ ចំនួន ២,៣៩៧ ឈុតទៅឱ្យខេត្ត Bac Giang ១.៤៣៨ ឈុតទៅខេត្ត Bac Ninh និង ១.២៥៩ ឈុតទៅឱ្យ ទីក្រុង Ho Chi Minh៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម