Trending now

អាណិកជនវៀតណាមនិងអាជីវកម្មនៅបរទេសគាំទ្រយ៉ាងសកម្មដល់ខេត្ត Bac Ninh និង Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

22:55 | 16/06/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១៥ ខែមិថុនា នៅទីស្នាក់ការមជ្ឈិមសម្ព័ន្ធយុវជនវៀតណាម (លេខ ៦២ វិថី Ba Trieu) ក្រុមហ៊ុនជីវបច្ចេកវិទ្យា (Biotech) វៀតណាម និងសមាគមបច្ចេកវិទ្យាជំនួយវៀតណាម (VASI) បានសហការជាមួយសមាគមទំនាក់ទំនងជាមួយប្រជាជននៅក្រៅប្រទេសវៀតណាម (ALOV) ដើម្បីប្រគល់បុស្តិ៍យកសំណាកជំងឺរាតត្បាតចល័តចំនួន ២ គ្រឿងដល់ខេត្ត Bac Ninh និង Bac Giang។

ខេត្ត Bac Giang ភាគខាងជើងវៀតណាម នាំចេញផ្លែគូលែនទៅកាន់ប្រទេសកម្ពុជា ខេត្ត Bac Giang ភាគខាងជើងវៀតណាម នាំចេញផ្លែគូលែនទៅកាន់ប្រទេសកម្ពុជា
សមាគមប្រជាជនមានស្រុកកំណើតនៅខេត្ត Bac Giang នៅសាធារណរដ្ឋឆែកបានគាំទ្រខេត្តនេះ សមាគមប្រជាជនមានស្រុកកំណើតនៅខេត្ត Bac Giang នៅសាធារណរដ្ឋឆែកបានគាំទ្រខេត្តនេះ
អាណិកជនវៀតណាមនិងអាជីវកម្មនៅបរទេសគាំទ្រយ៉ាងសកម្មដល់ខេត្ត Bac Ninh និង Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
អាណិកជនវៀតណាមនិងអាជីវកម្មនៅបរទេសគាំទ្រយ៉ាងសកម្មដល់ខេត្ត Bac Ninh និង Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

បុស្តិ៍ប្រតិបត្ដិការដ៏សាមញ្ញ បង្កើនសុវត្ថិភាពតាមរយៈប្រព័ន្ធនៃ "បន្ទប់មានគ្រេចល័ត" ដែលបង្កភាពងាយស្រួលក្នុងការរុះរើ និងតំឡើងនៅពេលប្រើប្រាស់នៅតំបន់គំរូដែលមានហានិភ័យខ្ពស់។ បន្ទាប់ពី ALOV បានបំផុសនូវកម្មវិធី "អាណិកជនវៀតណាម និងសហគមន៍រួមដៃគ្នា ដើម្បីប្រទេសវៀតណាមដែលមានសុខភាពល្អ - ផ្តល់កម្លាំងចលករដល់កម្លាំងគ្រូពេទ្យខ្សែត្រៀមជួរមុខនៃការទប់ស្កាត់ជំងឺ Covid-19" ហើយមានបងប្អូនអាណិកជនវៀតណាមនៅបរទេសជាច្រើនបានគាំទ្រយ៉ាងគំហុកផងដែរ។

សមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅក្រៅប្រទេសតាងនាមជាអាណិកជនវៀតណាមនៅក្រៅប្រទេស ដូចជាក្រុមហ៊ុនភាគហ៊ុនជីវជីវវៀតណាម សមាគមបច្ចេកវិទ្យាជំនួយ (VASI) បានប្រគល់បុស្តិ៍ធ្វើតេស្តយកសំណាកចល័តចំនួន ២ ជូនខេត្ត Bac Ninh និង Bac Giang។

គួរបញ្ជាក់ថា នេះគឺជាលើកទី ៣ ដែល ALOV បានផ្តល់អំណោយដើម្បីចូលរួមនិងគាំទ្រដល់ប្រជាជនដែលរស់នៅក្នុងចំណុចកណ្តាលផ្ទុះជំងឺរាតត្បាត។ សមាគមបានប្រគល់ជូនមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាត (CDC) ខេត្ត Bac Ninh នូវទឹកសុទ្ធចំនួន ២.៤០០ ដប និងនំចំនួន ២០០ ប្រអប់ផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក