Trending now
មណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស Con Son - Kiep Bac៖

ទឹកដីដ៏ពិសិដ្ឋ និងមនុស្សមានទេពកោសល្យ

10:20 | 10/03/2022 យោងតាមវិឡូសំលេងវៀតណាម

មណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស Con Son - Kiep Bac - ដែលមានកេរ្កិ៍ដំណែលរាប់រយ មានទីតាំងលាតសន្ធឹងលើផ្ទៃដីជាង ៨ ០០០ ហិកតា(ចំណុះឃុំ សង្កាត់ចំនួន ៨ នៃទីក្រុង Chi Linh ខេត្ត Hai Duong)។ ទីតាំងនេះបានផ្សារភ្ជាប់ជាមួយដំណាក់កាលប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ និងជីវិតបុព្វហេតុរបស់វីរៈបុរសជាតិជាច្រើន តួរយ៉ាងគឺមេទ័ព Hung Dao Dai Vuong Tran Quoc Tuan និងអ្នកវប្បធម៌ពិភពលោក Nguyen Trai ផងដែរ។

សហគ្រាសកូរ៉េខាងត្បូងជាច្រើនចាប់អារម្មណ៍ និងវិនិយោគនៅខេត្ត Hai Duong សហគ្រាសកូរ៉េខាងត្បូងជាច្រើនចាប់អារម្មណ៍ និងវិនិយោគនៅខេត្ត Hai Duong
ខេត្ត​ Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់​​តំបន់ ខេត្ត​ Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់​​តំបន់

កំពង់ Van Kiep និងទន្លេ Luc Dau គឺជាទីតាំងដ៏ល្បីឈ្មោះ ដែលផ្សារភ្ជាប់ជាមួយជីវិត និងបុព្វហេតុរបស់មេទ័ព Hung Dao Dai Vuong Tran Quoc Tuan ដែលជាមេទ័ពមួយរូប ត្រូវបានរជ្ជកាល Tran ប្រគល់ភារៈកិច្ចដឹកនាំកងទ័ពវាយឈ្នះលើពួកខ្មាំងសត្រូវម៉ុងហ្គោលឈ្លានពានចំនួន ៣ លើក នៅឆ្នាំ ១២៥៨ ឆ្នាំ១២៨៥ និងឆ្នាំ ១២៨៨ ដោយបានការពារទឹកដី Dai Viet នៅគងវង្ស។ ប្រវត្តិវិទូ Tang Ba Hoanh បាននិយាយថា៖“ក្រោយពីការតស៊ូប្រយុទ្ធប្រឆាំងពួកម៉ុងហ្គោលលើកដំបូងនោះ លោកមេទ័ព Tran Hung Dao បានវិលត្រឡប់ទៅកាន់ Kiep Bac វិញ ដើម្បីបោះជុំរំទ័ពធំនៅទីនោះ ព្រោះលោកដឹងថាពួកខ្លាំងសត្រូវមកពីខាងជើងនឹងប្រមូលផ្ដុំគ្នានៅទីនេះដើម្បីវាយប្រហារ Thang Long។ Kiep Bac នៅជិតផ្លូវបែកជា ៦ ដែលជាទីកន្លែងប្រសព្វនៃទន្លេចំនួន ៦ ហើយចេញពីនេះអាចធ្វើដំណើរទៅកាន់ភាគខាងជើង ទៅកាន់ Thang Long ទៅកាន់តំបន់វាលទំនាប និងចេញទៅសមុទ្រ។ ចេញពី Kiep Bac ទៅកាន់ Thang Long មានចម្ងាយជាង៥០គីឡូម៉ែត្រ ។ ជាពិសេសក្នុងអំឡុងពេលតស៊ូប្រឆាំងពួកម៉ុងហ្គោលលើកទី ២ និងលើកទី ៣ នោះ Kiep Bac មិនត្រឹមតែជាកន្លែងបោះជុំរំរបស់ពួកខ្មាំងសត្រូវប៉ុណ្ណោះទេ ថែមទាំងជាទីតាំងប្រព្រឹត្តិទៅការតស៊ូយ៉ាងអង់អាចក្លាហាន និងបញ្ចប់សង្គ្រាមទៀតផង”។

មណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស Con Son - Kiep Bac - ដែលមានកេរ្កិ៍ដំណែលរាប់រយ មានទីតាំងលាតសន្ធឹងលើផ្ទៃដីជាង ៨ ០០០ ហិកតា (ចំណុះឃុំ សង្កាត់ចំនួន ៨ នៃទីក្រុង Chi Linh ខេត្ត Hai Duong)
មណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស Con Son - Kiep Bac - ដែលមានកេរ្កិ៍ដំណែលរាប់រយ មានទីតាំងលាតសន្ធឹងលើផ្ទៃដីជាង ៨ ០០០ ហិកតា (ចំណុះឃុំ សង្កាត់ចំនួន ៨ នៃទីក្រុង Chi Linh ខេត្ត Hai Duong)

ប្រសិនបើមណ្ឌលកេរ្កិ៍ដំណែលជាតិពិសេសKiep Bac បានរំលឹកអំពីបុព្វហេតុវាយពួកខ្លាំងសត្រូវម៉ុងហ្គោលឈ្លានពានរបស់មេទ័ព Tran Hung Dao នោះ មណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្រ្ត Con Son ត្រូវបានស្គាល់ដល់ជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនានៃនិកាយ Truc Lam ដែលទាក់ទងជាមួយបុព្វបុរសទាំងបីគឺព្រះស្ដេច Tran Nhan Tong ព្រះឧបជ្ឈាយ៍ Phap Loa ព្រះឧបជ្ឈាយ៍ Huyen Quang ក្នុងនោះ ព្រះឧបជ្ឈាយ៍ Huyen Quang បានគង់ជាព្រះចៅអធិការវត្ត Con Son ផ្ទាល់ ហើយបានសុគតនៅទីនេះ។ បុព្វបុរសទាំងបីរអង្គសុទ្ធតែមានគុណបំណាច់ត្រួសត្រាយកាប់ឆ្ការ កសាងទេសភាព និងអភិវឌ្ឍន៍ Con Son ឲ្យក្លាយទៅជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាក្រោមរាជវង្ស Tran ហើយនាំCon Son ក្លាយទៅជានិមិត្តរូបនៃមនោគមវិជ្ជាព្រះពុទ្ធសាសនាវៀតណាម។ លោក Nguyen Van Cuong អនុប្រធានគណៈគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែក Con Son - Kiep Bac បានចែករំលែកថា៖ “នាបច្ចុប្បន្ន វត្ត Con Son បានរក្សាទុកសិលាចារឹកចំណាស់បំផុតចំនួន ១៦ ផ្ទាំង ចាប់ពីរជ្ជកាលស្តេច Tran Due Tong ហើយសិលាចារឹកទាំងនេះត្រូវបានទទួលស្គាល់ជារតនៈសម្បត្តិជាតិនាឆ្នាំ ២០១៥ ព្រមទាំងសិលាចារឹកចំនួន ១២ ផ្ទាំងក្រោមរជ្ជកាល Le ពីដើមសតវត្សរ៍ទី ១៧ ដល់ចុងសតវត្សរ៍ទី ១៨ និងសិលាចារឹកចំនួន ៣ ផ្ទាំងទៀតក្រោមរជ្ជកាលNguyen ។ សិលាចារឹកទាំងនេះសុទ្ធតែបានសរឲ្យឃើញពីតម្លៃវប្បធម៌នៃមណ្ឌលកេរ្តិ៍ដំណែល Con Son។ព្រះមហាក្សត្រគ្រប់ព្រះអង្គសុទ្ធតែចាត់ទុកCon Son ជាកន្លែងធ្វើសក្ការៈបូជា ដោយប្រែក្លាយតំបន់នេះទៅជាកន្លែងធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន វិបុលភាព និងរដូវអំណោយផលផងដែរ”។

នាបច្ចុប្បន្ន Con Son - Kiep Bac នៅតែរក្សាបានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ និងរមណីដ្ឋានដ៏ល្បីឈ្មោះជាច្រើនទៀត ដែលផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រជាជាតិ និងឥស្សរជនដែលមានទេពកោសល្យ។ Con Son ក៏ជាទីកន្លែងដែលបានពូនជ្រុំស្មារតីស្នេហាជាតិ បញ្ញាឈ្លាសវាងវៃដ៏ប៉ិនប្រសប់ និងសតិអារម្មណ៍មនុស្សធម៌របស់វីរៈបុរសជាតិ អ្នកវប្បធ៌មពិភលោក Nguyen Trai។ ដោយមានតម្លៃដ៏ធំធេងអំពីប្រវត្តិសាស្ត្រនោះ តំបន់ដី Con Son - Kiep Bac រួមទាំងYen Tu - ប្រភពនៃនិកាយ Truc Lam នៅតែរក្សាបានប្រភពដើមនៃវប្បធម៌វៀតណាម។

ក្លោងទ្វារនៃប្រាសាទ Kiep Bac ដែលគោរពបូជា មេទ័ព  Hung Dao Dai Vuong Tran Quoc Tuan
ក្លោងទ្វារនៃប្រាសាទ Kiep Bac ដែលគោរពបូជា មេទ័ព Hung Dao Dai Vuong Tran Quoc Tuan

បច្ចុប្បន្ននេះ ខេត្ត Hai Duong Quang Ninh និងBac Giang បានសម្របសម្រួលជាមួយគ្នាកសាងសំណុំឯកសារវិទ្យាសាស្ត្រ ដើម្បីដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់បណ្ដុំកេរ្តិ៍ដំណែលCon Son - Kiep Bac និង Yen Tu ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ លោក Trieu The Hung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានឲ្យដឹងថា៖ "ខេត្ត Hai Duong សុំស្នើដាក់ឈ្មោះសំណុំឯកសារវិទ្យាសាស្ត្រនេះ គឺ"មណ្ឌលកេរ្តិ៍ដំណែលរមណីដ្ឋាន Yen Tu និង Con Son - Kiep Bac" ឲ្យគ្រប់គុណតម្លៃទាំងពីរអំពីវប្បធម៌រាជវង្ស Tran និងវប្បធម៌មនោគមវិជ្ជារបស់ព្រះស្ដេចTran Nhan Tong ក្នុងនិកាយ Truc Lam និងធានាការសិក្សាស្រាវជ្រាវតភ្ជាប់តំបន់ ក៏ដូចជាធានាលក្ខណៈពេញលេញនូវតំបន់វប្បធម៌ ដើម្បីកសាងសំណុំឯកសារដាក់ជូនអង្គការយូណេស្កូផងដែរ។

ទេសភាព Con Son - Kiep Bac បានបង្កប់លក្ខណៈស្រស់បំព្រង ពោរពេញទៅដោយវប្បធម៌ចំណាស់។ ដូច្នេះហើយ Con Son - Kiep Bac តែងតែមានភាពទាក់ទាញប្លែកៗ ដោយបានក្លាយទៅជាមណ្ឌលទេសចរណ៍វប្បធម៌ខាងវិញ្ញាណពិសេស ព្រមទាំងជាគោលដៅដែលមិនអាចខ្វះបានក្នុងដំណើរស្វែងរកប្រភពដើមរបស់ប្រជាជនវៀតណាម ក៏ដូចជាភ្ញៀវទេសចរទាំងជិត និងឆ្ងាយផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម