Trending now

ខេត្ត​ Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់​​តំបន់

09:26 | 24/01/2022

នាថ្ងៃទី ២២ ខែមករា នៅខេត្ត Quang Ninh គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចំនួនបីគឺខេត្ត Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang បានបើកសន្និសីទ អនុវត្តន៍វិធានការជំរុញការតភ្ជាប់តំបន់រវាងខេត្ត Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang សម្រាប់ដំណាក់កាល ២០២២ - ២០២៥។

ខេត្ត Quang Nam ធ្វើជាម្ចាស់ផ្ទះឆ្នាំទេសចរណ៍ជាតិ២០២២ ខេត្ត Quang Nam ធ្វើជាម្ចាស់ផ្ទះឆ្នាំទេសចរណ៍ជាតិ២០២២
UNDP ប្រគល់​ផ្ទះ​សុវត្ថិភាព​ធន់​នឹង​ខ្យល់​ព្យុះ​ចំនួន​១០​ខ្នង​ដល់​ប្រជាជន​ក្រីក្រ​នៅ​ខេត្ត Quang Ngai UNDP ប្រគល់​ផ្ទះ​សុវត្ថិភាព​ធន់​នឹង​ខ្យល់​ព្យុះ​ចំនួន​១០​ខ្នង​ដល់​ប្រជាជន​ក្រីក្រ​នៅ​ខេត្ត Quang Ngai
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់រវាងខេត្តទាំងបីគឺ Quang Ninh - Hai Duong - Bac Giang។ (រូបថត៖ TTXVN)
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់រវាងខេត្តទាំងបីគឺ Quang Ninh - Hai Duong - Bac Giang។ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ខេត្តទាំងបីបានប្តេជ្ញា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ គណៈកម្មាធិការប្រតិបត្តិមជ្ឈិមដោយផ្ទាល់ ចំពោះមូលដ្ឋាននីមួយៗ រួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតាមមូលដ្ឋាននីមួយៗ និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងក្នុងតំបន់ តាមគោលការណ៍ “ចែករំលែក-ឯកភាព-អភិវឌ្ឍន៍រួមគ្នា”។ មូលដ្ឋានទាំងបីបានឯកភាពគ្នា ផ្តោតសំខាន់លើការសម្របសម្រួល អនុវត្តយុទ្ធសាស្ត្រ "សម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព" ដោយមានការរក្សា និងពង្រឹងការផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពជំងឺរាតត្បាត; ពង្រឹងកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាល ជំនួយបច្ចេកទេសវេជ្ជសាស្រ្ត និងធនធានមនុស្ស ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដូចជា ការបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពធ្វើតេស្ត ការព្យាបាលអ្នកជំងឺកូវីដ-១៩ ការធ្វើតេស្តនិងពិនិត្យមេរោគ SARS-CoV-2 ផងដែរ ។

ជាពិសេស ខេត្តទាំងបីនឹងបន្តសហការជាមួយគ្នា ក្នុងការកសាងទម្រង់វិទ្យាសាស្ត្រនៃមណ្ឌលកេរ្តិ៍ដំណែល Yen Tu ដើម្បីដាក់ជូនអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក និងកសាងទម្រង់វិទ្យាសាស្ត្រនៃបេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រ តំបន់កេរ្តិ៍ដំណែលទន្លេ Bach Dang៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស