យុគសម័យ - ចំងាយប្រហែល ១៤ គីឡូម៉ែត្រពីប៉ែកខាងជើងនៃភាគកណ្តាលទីក្រុង Vung Tau (Ba Ria - Vung Tau) កោះ Go Gang គឺជាតំបន់បៃតងដ៏ធំសម្បើម ដោយសារមានដើមឈើរាប់ពាន់ប្រភេទនិងស្រៈធម្មជាតិ។ នេះក៏ជា "ទងសួតបៃតង" នៃទីក្រុងឆ្នេរសមុទ្រ ក៏ដូចជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរជាច្រើន ជាពិសេសអ្នកទេសចរមកពីបណ្តាខេត្តស្ថិតនៅអាគ្នយ៍និងនិរតីខាងត្បូង រៀងរាល់ចុងសប្តាហ៍។
![]() |
![]() |
![]() |
កោះ Go Gang តែងតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរជាច្រើន។ |
រដូវដើមឈើផ្លាស់ប្តូរស្លឹកនៅលើកោះ Go Gang ចាប់ផ្តើម តាំងក្រោមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយបញ្ចប់នៅពាក់កណ្តាលខែមីនា។ តាមបណ្តោយផ្លូវ Truong Sa និងផ្លូវ Vo Nguyen Giap គឺជាជួរដើមឈើបៃតងរាប់ពាន់ដើមដែលកំពុងជ្រុះស្លឹក ក្នុងរដូវស្លឹកឈើជ្រុះ។ ប្រជាជននៅកោះ Go Gang បាននិយាយថា ទោះបីវាជារដូវដើមឈើជ្រុះស្លឹកក៏ដោយ ក៏ផ្លូវ Truong Sa តែងតែស្អាតដដែល ព្រោះកម្មករបរិស្ថាននៅទីក្រុងបានបោសសម្អាតស្លឹកតាំងពីព្រលឹមជារៀងរាល់ថ្ងៃ។
បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19 កោះ Go Gang គឺជា "គោលដៅទេសចរ" ដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ ភ្ញៀវរាប់ពាន់នាក់មក Go Gang ដើម្បីអណ្តែតលើសមុត្រ និងទទួលទានអាហារសមុទ្រពីទន្លេ Dinh មមាន់ដុតរបស់អ្នកភូមិ Ben Diep ។ បន្ទាប់ពីទទួលទានត្រីតុកកែនៅទន្លេ Dinh ឬ មាន់ដុត Ben Diep ពួកគេទាំងអស់មានពេលវេលាសុខសាន្តនៅក្រោមដើមឈើដ៏ត្រជាក់ដែលដាំតាមរូបរាងកោងដូចជាជាអឌ្ឍចន្ទ។ ឈប់សម្រាកនិងថតរូបអនុស្សាវរីយ៍ ឬថតរូបខ្លួនឯង ដើម្បីទុកអនុស្សាវរីយ៍អំពីតំបន់ធម្មជាតិនិងស្រស់ស្អាតបំពង។
កោះ Go Gang ក្នុងឃុំ Long Son ទីក្រុង Vung Tau ត្រូវបានគេស្គាល់ថាជា "កោះបៃតង"។ ដោយសារតែកោះ Go Gang មានដើមឈើបៃតងរាប់ពាន់ដើម និងប្រព័ន្ធទឹកទន្លេ ស្រៈដ៏គួរឱ្យចាប់ចិត្ត។ កោះ Go Gang ពិតជាមិនរងការបំផ្លាញរបស់មនុស្ស និងគ្មាន "នគរូបនីយកម្ម" ឡើយ។ ឈ្មោះ "កោះបៃតង" ក៏មកពីហេតុផលទាំងនោះ។ កន្លែងនេះគឺជាគោលដៅទេសចរដ៏សុខសាន្ត នាពេលដែលជំងឺរាតត្បាតកំពុងរីករាលដាល៕
មតិពីមិត្តអ្នកអាន